ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យបានប្រមាណ ៣៧,៩៣ លានដុល្លារក្នុងរយៈពេល ២ ដើមឆ្នាំ២០២២ ខណៈកំណើននៃប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យបង្ហាញពីកំណើនងើបឡើងវិញនៃការទិញលក់អចលនទ្រព្យ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២២ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ មានចំនួនប្រមាណ ៩០,០៣ ពាន់លានរៀល ស្មើនឹងប្រមាណជាង ២២,២៨ លានដុល្លារ កើនឡើង ៣៦,៤៦ ពាន់លានដុល្លារ ស្មើនឹង ៦៨,០៧ ភាគរយ។

របាយការណ៍បានឱ្យដឹងទៀតថា នៅក្នុងកុម្ភៈ ឆ្នាំ២០២២ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យមានចំនួន ៦៣,២៣ ពាន់លានរៀល (ប្រមាណជាង ១៥,៦៥ លានដុល្លលារ) កើនលឡើង ៩,១៨ ពាន់លានដុល្លារ ស្មើនឹង ១៦,៩៨ ភាគរយ។ ដូច្នេះរយៈពេល ២ ដើម ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យបានប្រមាណ ប្រមាណ ៣៧,៩៣ លានដុល្លារ។ (យោងតាមអត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជាគិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ – ៤០៤០រៀល = ១ដុល្លារ) ទាក់ទងនឹងកំណើននៃចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ អ្នកជំនាញអចលនទ្រព្យបានលើកឡើងថា កំណើននេះបានបង្ហាញពីងើបឡើងវិញនៃការទិញលក់អចលនទ្រព្យពីវិបត្តិជំងឺកូវីដ ព្រោះនៅពេលការទិញលក់អចលនទ្រព្យកើនឡើង នោះនាំឱ្យមានការបង្កើនចំណូលដល់ចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធសម្រាប់ថវិកាជាតិបានចំនួនប្រមាណជា ៥១២.២៦ លានដុល្លារ រយៈពេល ២ ខែដំបូង ឆ្នាំ២០២២ នេះ កើនឡើង ២២.៦៩% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content