ក្រុមអ្នកឃ្លាំមើលជាច្រើនបានកត់សំគាល់ឃើញថា តម្លៃប្រេងឆៅសកលក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះបានបន្តធ្លាក់ចុះថ្លៃមកនៅក្រោម១០០ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងតែពីដើមខែមីនាមក។

តម្លៃប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក Brent crude ដែលជាស្លាកសញ្ញាយីហោរបស់ទីផ្សារប្រេងឆៅរបស់ពិភពលោកបានធ្លាក់ចុះត្រឹមតែ៩៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមថ្ងៃអង្គារម្សិលមិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តីតម្លៃប្រេងសាំងឯណោះវិញនៅតែបន្តកើនឡើងក្នុងអត្រាបំបែកកំណត់ត្រានៅឡើយគិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ។

បណ្តុំក្រុមហ៊ុនលក់រថយន្តរបស់អង់គ្លេស RAC (The Royal Automobile Club) ដែលមានសមាជិកប្រើប្រាស់សេវាកម្មរបស់ខ្លួនដល់ទៅ១២លាននាក់មកពីជុំវិញពិភពលោកនោះបានលើកឡើងថា ទោះបីជាមិនទាន់អាចចុះតម្លៃមកវិញភ្លាមៗ ប៉ុន្តែក្រុមអ្នកលក់សាំងរាយកំពុងចាប់ផ្តើមលក់សាំងដែលមានតម្លៃធ្លាក់ចុះទាំងនោះជាបណ្តើរមកវិញហើយក្រោយទទួលបានស្តុកថ្មីពីសំណាក់ក្រុមអ្នកលក់ដុំ។
តម្លៃជាមធ្យមនៃប្រេងសាំងគិតត្រឹមថ្ងៃចន្ទគឺមានប្រមាណជា ១៦៣,៧១ ផេន (pence) ក្នុងមួយលីត្រ ហើយប្រេងម៉ាស៊ូតមានតម្លៃកើនឡើងខ្លាំងដល់កំណត់ត្រារហូតទៅដល់ ១៧៨,៦៨ផេន (pence) ក្នុងមួយលីត្រ ដោយ ១០០ផេន(pence) ស្មើនឹង១ផោនលុយអង់គ្លេសឬ ១,៣១ដុល្លារលុយអាមេរិក។
គួររំលឹកឡើងវិញដែរថា គិតចាប់តាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលប្រទេសរុស្ស៊ីបានបើកយុទ្ធនាការយោធាក្នុងការលុកលុយចូលទៅកាន់ប្រទេសអ៊ុយក្រែនមក តម្លៃប្រេងឆៅបានចាប់ផ្តើមស្ទុះកើនឡើងជាបន្តបន្ទាប់រហូតដល់កំណត់ត្រាមួយមិនធ្លាប់មានរយៈពេល១៤ឆ្នាំចុងក្រោយ។
អ្នកនាំពាក្យរបស់ RAC លោក Simon Williams បានលើកឡើងថា ទោះបីជាតម្លៃប្រេងសាំងនៅតែស្ថិតនៅក្នុងអត្រាខ្ពស់នៅឡើយក្តី ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ និងអ្នកបើកបរយានយន្តទាំងឡាយគួរតែរីករាយចំពោះដំណឹងនៃប្រេងឆៅដែលកំពុងធ្លាក់ចុះមកវិញលើកនេះ។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះតម្លៃប្រេងឆៅបានធ្លាក់ចុះក៏ដោយសារតែក្តីសង្ឃឹមថានឹងមានបទឈប់បាញ់គ្នាមួយរវាងអ៊ុយក្រែននិងរុស្ស៊ីក្រោយកិច្ចប្រជុំជាបន្តបន្ទាប់និងជាពិសេសគេបានរំពឹងទុកថាតម្រូវការពីទីផ្សារនៃប្រទេសចិននឹងត្រឡប់មកវិញក្នុងពេលដែលករណីរីករាលដាលនៃវិរុសកូវីដកំពុងតែមានភាពធូរស្រាល៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content