ប្រតិបត្តិការលុយគ្រីបតូនៅរុស្ស៊ី វ៉ាដាច់ អឺរ៉ុបទាំងមូលក្នុងទំហំរហូតដល់ទៅជាង ៣៧០ពាន់លានដុល្លារ

បរទេស ៖ របាយការណ៍ចុងក្រោយដែលត្រូវបានបង្ហាញដោយក្រុមហ៊ុន blockchain ដែលមានឈ្មោះ Chainalysis បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរុស្ស៊ីកាលពីឆ្នាំកន្លងទៅអាចធ្វើប្រតិបត្តិការជួញដូរលុយគ្រីបតូក្នុងទំហំដល់ទៅជាង ៣៧០ពាន់លានដុល្លារ នាំមុខអឺរ៉ុប រាប់ទាំងអង់គ្លេស និងអាល្លឺម៉ង់ផងដែរ។

របាយការណ៍ Chainalysis បានដាក់ចំណាត់ថ្នាក់រុស្ស៊ីស្ថិតនៅកំពូលតារាងក្នុងតំបន់អឺរ៉ុបទាំងមូលដែលជាទីផ្សារមានប្រតិបត្តិការលុយអេឡិចត្រូនិកក្នុងទំហំច្រើនជាងគេបំផុត។ សូមជម្រាបដែរថា ចំពោះពេលវេលានៃការប្រមូលទិន្នន័យត្រូវបានធ្វើឡើងចន្លោះពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៥។

នៅក្នុងអំឡុងពេលនេះ រុស្ស៊ី បានស្វាគមន៍ប្រតិបត្តិការលុយគ្រីបតូដល់ទៅ ៣៧៦ពាន់លានដុល្លារ ពោល គឺកើនឡើងខ្លាំងធៀបទៅនឹងឆ្នាំ២០២៣ ដែលរុស្ស៊ីធ្វើបានត្រឹមតែ ២៥៦,៥ពាន់លានដុល្លារ ខណៈដែលអង់គ្លេសធ្វើបាន ២៧៣ពាន់លានដុល្លារ។

តាមប្រភពដដែលនេះបានសរសេរទៀតថា រុស្ស៊ី ស្ថិតនៅកំពូលតារាង ខណៈដែលអង់គ្លេសឈរនៅលេខរៀងទី២ និងបន្តបន្ទាប់ដោយអាល្លឺម៉ង់ ដែលធ្វើបាន ២១៩ពាន់លានដុល្លារ, អ៊ុយក្រែនធ្វើបាន ២០៦,៣ពាន់លានដុល្លារ ហើយបារាំងធ្វើបាន ១៨០,១ពាន់លានដុល្លារ។

អ្វីដែលជាកត្តាសំខាន់ដែលក្រុមហ៊ុន Chainalysis បានរកឃើញថា គន្លឹះដែលអាចជួយជំរុញឲ្យរុស្ស៊ីក្លាយជាគោលដៅជួញដូរលុយគ្រីបតូកាន់តែច្រើនឡើងនោះគឺដោយសារតែចំនួននៃការបង្វិលលុយគ្រីបតូទាំងតូច និងធំនៅតាមបណ្តាស្ថាប័នក្នុងស្រុក ជាពិសេស ការសម្របខ្លួន និងទទួលយកបច្ចេកវិទ្យាជួញដូរថ្មីដែលកំពុងពេញនិយម DeFi (decentralized finance)កាន់តែច្រើនឡើង ។ ប្រព័ន្ធ DeFi នេះអាចបញ្ចៀសឲ្យក្រុមអ្នកជួញដូរគេចចេញពីឈ្មួញកណ្តាលបានដែលជាទូទៅគឺជាគ្រឹះស្ថានធនាគារ។

ក្នុងពេលជាមួយគ្នានេះ គេក៏បានពិនិត្យឃើញដែរថា កម្រិតនៃការធ្វើប្រតិបត្តិការដែលមានទឹកប្រាក់លើសពី១០លានដុល្លារនៅក្នុងទីផ្សារជួញដូររបស់រុស្ស៊ី បានកើនឡើងដល់ទៅ ៨៦ភាគរយធៀបទៅនឹងឆ្នាំចាស់ ពោលគឺច្រើនជាងគេទ្វេដង ខណៈដែលតំបន់អឺរ៉ុបធ្វើបានត្រឹមតែ៤៤ភាគរយប៉ុណ្ណោះ។ ដោយឡែក ប្រតិបត្តិការរាយរងតូចៗក៏មានកំណើនលើសខ្លាំងធៀបទៅនឹងកំណើនជាមធ្យមរបស់តំបន់អឺរ៉ុបផងដែរ។ ក្នុងនោះ សម្រាប់ប្រតិបត្តិការដែលជួញដូរតាមប្រព័ន្ធ DeFi វិញ បានប្រើប្រាស់កម្មវិធីទូរស័ព្ទដៃដែលរួមមានទាំងការជួញដូរការកម្ចី ការទូទាត់អត្រាការប្រាក់ គឺមានកំណើនដល់ទៅ ៣ដងធៀបទៅនឹងឆ្នាំ២០២៣។ លើសពីនេះ ទីផ្សារគ្រីបតូនៅរុស្ស៊ី ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលដោយកន្លងមកប្រធានាធិបតី លោក Vladimir Putin ក៏បានអំពាវនាវឲ្យមានការពន្លឿនក្នុងការរៀបចំចងក្រងបទប្បញ្ញត្តិគ្រីបតូឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសជំរុញឱ្យមាការបង្កើតក្របខ័ណ្ឌច្បាប់ និងបច្ចេកវិទ្យាសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងឆ្លងប្រទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *