បរទេស៖ នៅក្នុងឆ្នាំ2021នេះប្រសិនបើអ្នកកំពុងស្វែងរកការងារ និងតំណែងថ្មី ខណៈដែលអ្នកមានជំនាញដែលកំពុងមានតម្រូវការមួយចំនួនដូចជាអាជីវកម្មអនឡាញ សេវាសុខភាព ឬមតិកាឌីជីថល នោះមានន័យថាអ្នកគឺជាមនុស្សដែលមានអាទិភាព បំផុត។ នេះបើយោងតាមការព្យាករណ៍របស់ LinkedIn ទៅលើការងារដែលនឹងតម្រូវការបំផុតសម្រាប់ឆ្នាំ2021នេះ។
យោងតាមការស្រាវជ្រាវរបស់ LinkedIn នៅក្នុងប្រទេសចំនួន 15 បានបង្ហាញថា ការងារដែលកំពុងមានតម្រូវការបំផុតសម្រាប់ឆ្នាំ2021នេះភាគច្រើនគឺជាប្រភេទការងារដែលអាចធ្វើបានតាមរយៈអនឡាញ ឬប្រព័ន្ធឌីជីថលដែលអាចធ្វើពីផ្ទះបាន។ លើសពីនេះវាក៏បានទស្សន៍ទាយដែរថា ការងារថ្មីបែបបច្ចេកវិទ្យាប្រមាណជា 150លានកន្លែងនឹងកើតឡើងនៅក្នុងរយៈពេល5ឆ្នាំខាងមុខនេះ។

ស្រដៀងគ្នានេះដែរ WeForum ឬ World Economic Forum បានធ្វើការស្រាវជ្រាវរកឃើញថាក្រុមហ៊ុន និងអាជីវកម្មដល់ទៅ 84 ភាគរយគឺបានរៀបចំផែនការរួចទៅហើយក្នុងការពង្រឹងប្រតិបត្តិការរបស់ខ្លួនតាមរយៈការងារដែលអាចធ្វើពីផ្ទះ ហើយទាំងអស់នេះមានន័យថាបដិវត្តនៃការងារបែបឌីជីថលកំពុងចាប់ផ្តើមដំណើរការយ៉ាងសកម្មនៅក្នុងទីផ្សារការងាររបស់ពិភពលោក។
ជាក់ស្តែងចាប់តាំងពីពេលដែលវិបត្តិនៃជំងឺកូវីដចាប់ផ្តើមវាយប្រហារមកអង់គ្លេសត្រូវបានគេមើលឃើញថា ពលរដ្ឋរបស់អង់គ្លេសបានធ្វើការបញ្ជាទិញទំនិញ និងគ្រឿងទេសតាមរយៈអនឡាញក្នុងចំនួនទ្វេដង ដែលវាបានធ្វើឲ្យវិស័យអាជីវកម្មអនឡាញមួយនេះមានសន្ទុះនៃការជួលបុគ្គលិកកើនឡើងរហូតទៅដល់ 143ភាគរយ។ ការបិទទ្វារព្រំដែនប្រទេសក៏បានបង្កើតទៅជាបណ្តាញព័ត៌មានថ្មីៗជាច្រើន ជាពិសេសប្រភេទ podcasts ដែលក្នុងនោះអតិថិជន និងអ្នកប្រើប្រាស់មានការកើនឡើងទៅដល់ 15 លាននាក់គិតត្រឹមក្នុងឆ្នាំ2020 ដែលវាបានផ្តល់ឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់ចំពោះអ្នកសរសេរមតិកាអត្ថបទឌីជីថល។
មតិកាឌីជីថល ដែលមានរួមទាំងជាប្រភេទវិដេអូផងដែរនោះ ត្រូវបានគេមើលឃើញមានការផ្ទុះខ្លាំងនៅក្នុងប្រទេសឥណ្ឌា ជាពិសេសនៅលើ គេហទំព័រ YouTube ដែលមានអត្រាកើនឡើងដល់ទៅ 82 ភាគរយខណៈដែលនៅសហភាពអារ៉ាប់រួមមានកំណើននៃអ្នកធ្វើមតិកាឌីជីថល (freelancer) កើនឡើងដល់ទៅប្រមាណ 197ភាគរយកាលពីឆ្នាំ2020កន្លងទៅនេះ។
ដោយឡែកនៅអាស៊ីអាគ្នេយ៍វិញត្រូវបានគេមើលឃើញថា ពលរដ្ឋរបស់ខ្លួនដល់ទៅប្រមាណ 70 ភាគរយបានកើនឡើងនូចំណេះដឹងផ្នែកឌីជីថល អាចធ្វើការងារ អាចធ្វើការបញ្ជាទិញ ឬប្រឹក្សាយោបល់នានាតាមរយៈអនឡាញបាន ដែលមានចំនួនកើនឡើងគួរឲ្យកត់សំគាល់ ហើយក្នុងនោះវិស័យថ្មីចំនួន 2 ក៏កំពុងមានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារ គឺ HealthTech និង EdTech ដែលជាប្រភេទការងារបែបអ្នកឱសថការីជាមួយនឹងបច្ចេកវិទ្យានិងវេជ្ជសាស្ត្រជាមួយនឹងបច្ចេកវិទ្យា ឬគ្រូបង្រៀនដែលអាចប្រើប្រាស់បច្ចេកវិទ្យានៃព័ត៌មានវិទ្យាសុទ្ធតែជាមួយក្រុមមនុស្សដែលពាក់ព័ន្ធ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ




















































Account
Security
Favourite Content