បរទេស៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនដេលីនៅថ្ងៃអង្គារនេះបានឲ្យដឹងថាការបញ្ជាទិញគ្រឿងម៉ាស៊ីននៅក្នុងប្រទេសជប៉ុនមានការធ្លាក់ចុះខ្លាំងមិនធ្លាប់មានជាលើកដំបូង ដោយសារតែបញ្ហារាតត្បាតកូវីដនៅតែបន្ត។
បច្ចុប្បន្ននេះក្រុមអ្នកធ្វើគោលការនយោបាយនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបីមួយនេះកំពុងពឹងផ្អែកលើការចំណាយមូលធនដើម្បីទ្រទ្រង់ការងើបឡើងវិញដែលកំពុងនាំមុខដោយវិស័យឯកជនពីការធ្លាក់ចុះដែលបណ្តាលមកពីជំងឺរាតត្បាតកាលពីឆ្នាំមុន។
តាមរយៈទិន្នន័យដែលទទួលបានពីការិយាល័យពាណិជ្ជកម្មជប៉ុនកាលពីថ្ងៃចន្ទម្សិលមិញនេះបានបង្ហាញថាការបញ្ជាទិញគ្រឿងម៉ាស៊ីនសំខាន់ៗដែលជាសូចនាករឈានមុខគេនៃការចំណាយដើមទុនក្នុងរយៈពេល 6 ទៅ 9 ខែខាងមុខ ប៉ុន្តែបែរជាមានការធ្លាក់ចុះប្រមាណជា 4.5 ភាគរយកាលពីខែមករាកន្លងទៅ ដែលខុសពីការគ្រោងទុកទៅវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអត្រានៃការធ្លាក់ចុះនៅតែមានភាពប្រសើរជាងអ្វីដែលត្រូវបានព្យាករណ៍ទុកដោយអ្នកជំនាញសេដ្ឋកិច្ចរបស់រ៉យទ័រដែលធ្លាប់បាននិយាយថានឹងមានទៅដល់ 5.5 ភាគរយ។
ក្រុមអ្នកវិភាគបានមើលឃើញថាការធ្លាក់ចុះប្រចាំខែមករាកន្លងទៅនេះគឺជាផ្នែកមួយនៃការដើរថយក្រោយពីកំណើនសេដ្ឋកិច្ចដែលធ្លាប់តែដ៏រឹងមាំ ខណៈពេលដែលភាពអាសន្នដែលនឹងអាចអូសបន្លាយនៅតាមតំបន់ជុំវិញទីក្រុងតូក្យូអាចនឹងបន្តដាក់សម្ពាធខ្លាំងទៅលើការធ្លាក់ចុះចរន្តនៃសេដ្ឋកិច្ចទីផ្សារបន្តទៀត។
លោក Takeshi Minami ប្រធានផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានជាតិ Norinchikin Research Institue បាននិយាយថា៖
“ការបញ្ជាទិញគ្រឿងម៉ាស៊ីនរបស់ជប៉ុនគឺអាចបន្តធ្លាក់ចុះបន្ថែមទៀតនៅក្នុងត្រីមាសដំបូងដើមឆ្នាំនេះខណៈដែលហានិភ័យនឹងនៅតែបន្តកើតមាន ហើយវាអាស្រ័យទៅការដាក់ប្រកាសរដ្ឋក្នុងភាពអាសន្ននឹងមានរយៈពេលយូរប៉ុណ្ណា”
ក្រៅពីនោះ ដោយសារតែការរឹតត្បិត និងការប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតកូវីដចុងក្រោយនេះ អាចនឹងបន្តធ្វើឲ្យសេដ្ឋកិច្ចទទួលរងនូវវិបត្តិសាជាថ្មី ជាពិសេសទៅលើវិស័យមួយចំនួនដែលពាក់ព័ន្ធទៅនឹងសេវាទេសចរណ៍ដូចជាសណ្ឋាគារ និងភោជនីយដ្ឋានជាដើម៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content