បរទេស ៖ តាមការកត់សម្គាល់ មិនបានប៉ុន្មានឆ្នាំផង TikTok បានទទួលនូវកេរ្ត៍ឈ្មោះយ៉ាងល្បីល្បាញ ហើយត្រូវបានគេដឹងដែរថាអាចរកចំណូលបានដល់ទៅរាប់រយពាន់លានដុល្លារ ដោយទម្រង់នៃការកំសាន្តរបស់វាត្រូវបានបញ្ចូលគ្នារវាងមុខងារដែលមាននៅ Facebook, Instagram និងសូម្បីតែ YouTube ផងដែរ។
តើអ្នកមានធ្លាប់ដឹងទេថា TikTok អាចទាញយកប្រាក់ចំណូលទាំងនោះបានដោយរបៀបណា? ខាងក្រោមនេះជាវិធីមួយចំនួនដែលកម្មវិធីទំនាក់ទំនងសង្គមយក្សមួយនេះកំពុងដំណើរជារៀងរាល់រាល់ថ្ងៃដើម្បីទាញយកចំណូលពីអ្នកដោយមិនដឹងខ្លួន ៖

In-app pucharse
នៅក្នុងកម្មវិធីនេះអ្នកប្រើប្រាស់អាចធ្វើការចំណាយលុយដើម្បីទិញយកកាក់ ឬ coin ចន្លោះពី 100 ទៅ 10,000 កាក់ដើម្បីអាចប្រើប្រាស់ជាកាដូជូនទៅដល់មិត្តភ័ក្ត ឬអ្នកបង្កើនវីដេអូណាដែលពួកគេចូលចិត្ត ពីព្រោះកាក់ទាំងអស់នោះនឹងអាចយកទៅដោះដូរជាកាដូឌីជីថល ឬហៅថា digital gift ដោយយ៉ាងហោចណាស់ក្នុងមួយខែ TikTok អាចរកចំណូលបានប្រមាណ 3.5 លានដុល្លារ
TikTok ads
ស្រដៀងទៅនឹង YouTube ឬ Facebook ដែរ ពីព្រោះថា TikTok ក៏នឹងផ្តល់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអាជីវកម្មទាំងឡាយផងដែរនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយជាធម្មតាយើងបានឃើញវីដេអូផ្សព្វផ្សាយទាំងនោះអាចស្ថិតនៅចន្លោះពីវីដេអូដោយអ្នកផលិតទៅវីដេអូមួយទៀតពេលយើងចូលមើលនៅ news feed
ការចាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មដោយផ្ទាល់លើ TikTok អាចមានតម្លៃថ្លៃជាងការប្រើប្រាស់កម្មវិធីទី 3 ឬ Thrid Party ដែលមានដូចជា TikTok Likes ជាដើម ហើយវិធីដែលអ្នកជាម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មអាចធ្វើបានរួមមានដូចជា Cost Per Click(CPC) គិតលុយតាមចំនួនចុច Cost Per View (CPV) គិតលុយតាមចំនួនទស្សនា និង Cost Per Action (CPA) គិតលុយតាមរយៈសកម្មភាព ឬវីដេអូពិសេសណាមួយ

Paid Subscription plans
ស្រដៀង Apple Music និង Spotify អ្នកប្រើប្រាស់អាចចំណាយលុយដើម្បីប្រើប្រាស់សេវាកម្មតន្ត្រីរបស់ TikTok តាមរយៈការចុះឈ្មោះយក Subscription Plan ណាមួយ ហើយពួកគេអាចបង្កើតជាវីដេអូប្លែកលើសពីអ្នកប្រើប្រាស់ទូទៅមានព្រមទាំងអាចចែករំលែកវាផងដែរ
Fundraising
ជាភាសាសាមញ្ញដែលយើងហៅថាការរៃអង្គាស ហើយនៅទីនេះវាមានមុខងារមួយចំនួនដែលអាចអនុញ្ញាតឲ្យអ្នកក្នុងការធ្វើប្រតិបត្តិបែបនេះបូករួមទាំងការរៃអង្គាសសម្រាប់កិច្ចការងារមនុស្សធម៌ផង ទាំងកិច្ចការងារសម្រាប់វិនិយោគលើអាជីវកម្មថ្មីផង ។ ជាក់ស្ដែង ការរៃអង្គាសពីសំណាក់ក្រុមអ្នកវិនិយោគល្បីៗនៅក្នុងបណ្តាញសង្គមមួយនេះបានកើនឡើងទៅដល់ 3 ពាន់លានដុល្លារមកហើយកាលពីពេលកន្លងមកនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមាជិកសភាអាមេរិក ៥០នាក់ ទាមទារឱ្យលោក Trump បង្ហាញរបាយការណ៍ចំណាយពិតទៅលើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សមាជិកសភាតំណាងរាស្ត្រអាមេរិក កំពុងទាមទារឱ្យរដ្ឋបាល លោក Donald Trump ផ្តល់ទិន្នន័យលម្អិតអំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងជីវិតមនុស្សក្រោមជម្លោះយោធាជាមួយនឹងប្រទេសអ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

កាណាដា គំរាមផ្តាច់អគ្គិសនីក្រុមហ៊ុន និងលំនៅឋានពលរដ្ឋអាមេរិក ១,៥លានកន្លែង សងសឹកនឹងការដំឡើងពន្ធ ៥០ភាគយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
កាណាដា បានគំរាមផ្តាច់អគ្គិសនីតាមបណ្តាក្រុមហ៊ុន ទីតាំងអាជីវកម្ម និងលំនៅឋានពលរដ្ឋអាមេរិក ប្រុមាណ ១,៥លានកន្លែង សងសឹកនឹងការតម្លើងពន្ធ ៥០ ភាគយ របស់ Trump

សន្និសីទធនាគារកម្ពុជា លើកទី៥ ផ្តោតលើការរក្សាស្ថិរភាព និងពង្រឹងទំនុកចិត្តក្នុងប្រព័ន្ធធនាគារ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 25/08/2026
សន្និសីទធនាគារនៅកម្ពុជា លើកទី៥ បានផ្តោតលើការរក្សាស្ថិរភាព ពង្រឹងសុចរិតភាពហិរញ្ញវត្ថុ និងបង្កើនទំនុកចិត្តក្នុងប្រព័ន្ធធនាគារ ដោយផ្តោតលើការកំណត់ទិសដៅសម្រាប់វិស័យធនាគារកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព មានភាពធន់ និងចីរភាព

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content