ដឹងទេថា តើនរណាជាបេក្ខភាពជំនួសតំណែងលោក Putin ខណៈដែលបច្ចុប្បន្នបុរសខ្លាំងរូបនេះមានវ័យ៧៣ឆ្នាំទៅហើយនោះ?

បរទេស ៖ កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែននៅមិនទាន់អាចធ្វើទៅរួចនោះទេខណៈតួលេខនៃការបាត់បង់ជីវិត និងពិការភាពរបស់ប្រជាជន ព្រមទាំងកងទ័ព មានរហូតទៅដល់ជាង៩ម៉ឺននាក់ (គិតតែភាគីប្រទេសរុស្ស៊ីប៉ុណ្ណោះ)។ យ៉ាងណាក្តី គេជឿជាក់ថា របបដឹកនាំរបស់លោកប្រធានាធិបតី Vladimir Putin នឹងមិនអាចទទួលរងនូវភាពរង្គោះរង្គើរនោះឡើយ។

បច្ចុប្បន្ននេះ លោកប្រធានាធិបតី Vladimir Putin មានវ័យដល់ទៅ៧៣ឆ្នាំហើយ ប៉ុន្តែអំណាចរបស់លោកហាក់ដូចជាមិនទាន់ថមថយនៅឡើយ បន្ទាប់ពីបានបំពេញការងារជានាយករដ្ឋមន្ត្រីរុស្ស៊ីដំបូងតាំងតែពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១២ ទើបមកបំពេញការងារជាប្រធានាធិបតីរុស្ស៊ីរហូតមកដល់សព្វថ្ងៃ។ ឈានចូលដល់វ័យ៧៣ឆ្នាំកាលពីខែតុលាកន្លងទៅនេះ លោក Putin បានក្លាយទៅជាអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី ជាមួយនឹងបទពិសោធដឹកនាំប្រទេសដល់ទៅ២៥ឆ្នាំ ព្រមទាំងបទពិសោធនយោបាយជាច្រើនទសវត្សរ៍ផ្សេងទៀត។

តើរុស្ស៊ីបានត្រៀមខ្លួនរួចហើយឬនៅសម្រាប់ពេលអនាគតក្រោយពេលដែលមិនមានវត្តមានរបស់លោក Putin ?

យោងតាមការស្ទាបស្ទង់មតិមួយដែលធ្វើឡើងដោយ Radio Free Euorope/ Radio Liberty (RFE/RL) កាលពីឆ្នាំ២០២៤កន្លងទៅបានបង្ហាញពីការយល់ឃើញរបស់ក្រុមអ្នកមានចំណេះដឹងខ្ពស់របស់រុស្ស៊ីចំពោះការដឹកនាំរបស់លោក Putin នាពេលអនាគតដោយក្នុងនោះគេរកឃើញថា ៤០ភាគរយនៃអ្នកដែលបានឆ្លើយតបជឿជាក់ថា លោក Putin នឹងបន្តកាន់អំណាចរហូតដល់ពេលគាត់បាត់បង់ជីវិត។

ជាការកត់សម្គាល់ នៅក្នុងចំណោមអ្នកដែលបានបញ្ចេញមតិទាំងនោះ មានប្រមាណជាង ២៣ភាគរយ បានបង្ហាញពីក្ដីរំពឹងទុកថា អាចនឹងមានរដ្ឋប្រហារកើតឡើងដើម្បីទម្លាក់តំណែងរបស់បុរសខ្លាំងរុស្ស៊ីរូបនេះ ខណៈដែលប្រមាណជា ៣ភាគរយប៉ុណ្ណោះសង្ឃឹមទុកថា លោក Putin ខ្លួនឯងអាចនឹងមានការរៀបចំទុកដាក់អ្នកបន្តវេនដ៏ត្រឹមត្រូវម្នាក់ដើម្បីមកជំនួសតំណែងជាប្រធានាធិបតីរុស្ស៊ី។

ព្រមគ្នានេះដែរ មានអត្ថបទមួយដែលចេញផ្សាយដោយ TheWeek បានរៀបរាប់អំពីបេក្ខភាពដ៏មានសក្តានុពលមួយចំនួនដែលគេជឿជាក់ថា ទាំងពលរដ្ឋរុស្ស៊ីក្តី ទាំងរដ្ឋាភិបាលរុស្ស៊ីក្តី អាចផ្តល៉ទំនុកចិត្តដើម្បីគាំទ្រឱ្យកាន់តំណែងជំនួសលោក Putin នាពេលខាងមុខ (យ៉ាងឆាប់បំផុតក្នុងរយៈពេល៥ឆ្នាំ ឬយូរបំផុត១០ឆ្នាំខាងមុខ)។ ចំពោះបេក្ខភាពដែលគេរំពឹងថាអាចក្លាយជាអ្នកស្នងតំណែងរបស់ Putin រួមមានដូចជា ៖

លោក Mikhail Mishustin វ័យ៥៩ឆ្នាំ បច្ចុប្បន្នកំពុងបំពេញការងារជានាយករដ្ឋមន្ត្រីនៃប្រទេសរុស្ស៊ី។

លោក Sergei Sobyanin មានវ័យ ៦៦ឆ្នាំ ជាអភិបាលក្រុងមូស្គូអស់រយៈពេលជាយូរមកហើយ និងជាបេក្ខភាពដែលមានប្រជាប្រិយភាពបំផុត។

លោក Dmitry Medvedev មានវ័យ ៥៩ឆ្នាំ ធ្លាប់ទទួលតំណែងជាប្រធានាធិបតីរុស្ស៊ីម្តងដែរកាលពីអាណត្តិឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ មុនពេលបោះបង់តំណែងនេះទៅឲ្យលោក Putin។

លោក Sergei Kiriyenkoជាអនុប្រធាន​អគ្គសេនាធិការទី១ របស់លោក Putin និងមានអាយុប្រមាណជា៦២ឆ្នាំ។

លោក Alexei Dyumin វ័យ៥២ឆ្នាំ ធ្លាប់បំពេញការងារជាអង្គរក្សផ្ទាល់របស់លោក Putin មុនពេលទទួលបានតំណែងការងារកំពូលក្នុងជួររដ្ឋាភិបាល។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះ រុស្ស៊ី មានប្រជាពលរដ្ឋប្រមាណជា ១៤០លាននាក់ ប៉ុន្តែត្រូវបានចាត់ទុកថាជាប្រទេសដែលមានផ្ទៃដីធំជាងគេបំផុតរបស់ពិភពលោកដោយលាតសន្ធឹងចាប់ពីអឺរ៉ុបខាងកើតទៅដល់អាស៊ីខាងជើង។ រុស្ស៊ីទាំងមូល មានល្វែងម៉ោងខុសគ្នាដល់ទៅ១១ទីតាំងខុសគ្នា ហើយមានព្រំប្រទល់ជាមួយនឹងប្រទេសដទៃរហូតដល់ទៅ១៤ប្រទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *