Donald Trump បញ្ជាឲ្យដាក់ពន្ធ ១០០% លើភាពយន្តដែលថតនៅក្រៅអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNN បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានពង្រីកសង្រ្គាមពាណិជ្ជកម្មទៅដល់វិស័យភាពយន្ត ដោយបានបញ្ជាឲ្យមានការដាក់ពន្ធរហូតដល់ ១០០% លើភាពយន្តទាំងឡាយណាដែលថត ឬផលិតនៅក្រៅប្រទេសអាម៉េរិក។

Trump បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា លោកបានណែនាំក្រសួងពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកឱ្យដាក់ពន្ធ ១០០% លើខ្សែភាពយន្តដែលផលិតនៅក្រៅអាម៉េរិក និងនាំចូលមកផ្សព្វផ្សាយនៅក្នុងប្រទេស។

លោក Trump បាន​សរសេរ​​ថា​ ៖

«ឧស្សាហកម្ម​ភាពយន្ត​នៅ​អាម៉េរិក​កំពុង​ដួលរលំ​យ៉ាង​ឆាប់​រហ័ស។ ប្រទេស​ផ្សេង​ទៀត​កំពុង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​គ្រប់​បែប​យ៉ាង​ដើម្បី​ទាញ​អ្នក​ផលិត​ភាពយន្ត​របស់​យើង​ចេញ​ឆ្ងាយ​ពី​អាម៉េរិក។ ដូច្នេះហើយ ខ្ញុំអនុញ្ញាតឱ្យនាយកដ្ឋានពាណិជ្ជកម្ម និងតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកចាប់ផ្តើមដំឡើងពន្ធ ១០០% ជាបន្ទាន់លើភាពយន្តណាដែលផលិតនៅបរទេស និងនាំចូលមកក្នុងប្រទេស។ យើងចង់បានភាពយន្តដែលផលិតនៅអាម៉េរិក»។

ស្របពេលជាមួយគ្នានេះដែរ ទីកន្លែងសម្រាប់ថតភាពយន្តនៅបរទេសជាច្រើនបានបន្ធូរបន្ថយពន្ធយ៉ាងច្រើន រួមមានស្ទូឌីយោភាពយន្ត និងទូរទស្សន៍ ដើម្បីថតភាពយន្ត និងកម្មវិធីនៅខាងក្រៅហូលីវូដ ដែលបាននាំឱ្យមានផលិតកម្មមួយចំនួនធំផ្លាស់ប្តូរការថតនៅបរទេស។ ជាលទ្ធផល អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានស្នើសុំឥណទានពន្ធដ៏ធំមួយ ដើម្បីនាំយកការផលិតនៅហូលីវូដឡើងវិញ ខណៈដែលលោក Trump បានសរសេរថា “ហូលីវូដ និងតំបន់ជាច្រើនទៀតនៅក្នុងសហរដ្ឋអាមេរិកកំពុងត្រូវបានបំផ្លិចបំផ្លាញដោយសារការអូសទាញយកប្រជាប្រិយភាព និងប្រជាជាតិដទៃទៀត ហើយវាគឺជាការគំរាមកំហែងសន្តិសុខជាតិ។

យ៉ាងណាមិញ គេ​មិន​ច្បាស់​ទេថា ​តើ​ពន្ធ​បែប​នេះ​នឹង​ត្រូវ​ដាក់​ដោយ​របៀប​ណា​ ដោយសារភាពយន្តគឺជាកម្មសិទ្ធិបញ្ញា មិនមែនជាទំនិញនោះទេ ហើយវាជាប្រភេទនៃសេវាកម្មដែលបច្ចុប្បន្នមិនជាប់ពន្ធ។ ទោះជាយ៉ាងណាក្តី តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបានកត់សម្គាល់ថា សេវាកម្មមួយចំនួនអាចស្ថិតនៅក្រោមរបាំងពាណិជ្ជកម្ម។

យ៉ាងណាក៏ដោយ ទោះបីជាហូលីវូដមិនត្រូវបានបំផ្លិចបំផ្លាញក៏ដោយ ប៉ុន្តែការលក់សំបុត្រកុននៅអាម៉េរិកបានធ្លាក់ចុះចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ ដោយអ្នកប្រើប្រាស់បានផ្លាស់ប្តូរទម្លាប់មើលភាពយន្តរបស់ពួកគេនៅផ្ទះវិញ។ គួរឲ្យបញ្ជាក់ដែរថា ការលក់សំបុត្រភាពយន្តសរុបរបស់អាម៉េរិកមានចំនួនជិត ១២ ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ប៉ុន្តែបានធ្លាក់ចុះនៅសល់ជាង ២ ពាន់លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០២០ ដោយសាររោងកុនជាច្រើនត្រូវបានបិទទ្វារដោយសារការរាតត្បាតនៃជំងឺកូវីដ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *