ចេក ជាដំណាំមួយប្រភេទដែលគេអាចដាំដុះជាលក្ខណៈគ្រួសារនៅជុំវិញផ្ទះ ឬជាលក្ខណៈចំការទ្រង់ទ្រាយធំ ជាពិសេសនៅតាមបណ្តាខេត្ត ហើយអាចទាញយកអត្ថប្រយោជន៍ជាច្រើន រាប់តាំងពីផ្លែ ត្រយោង ស្លឹក ស្រទប និងដើម។ បន្ថែមពីនេះ ក្រោមគំនិតច្នៃប្រឌិត គេក៏អាចយកដើមចេកធ្វើជាថ្នាលសម្រាប់ដាំស្លឹកខ្ទឹម ហើយទទួលបានផលល្អមិនចាញ់ដាំលើដីនោះទេ។

តាមរយៈវីដេអូខ្លីមួយដែលត្រូវបានបង្ហាញនៅក្នុងបណ្តាញទំនាក់ទំនងសង្គមគណនី «យល់ដឹងពីកសិកម្ម» បានបង្ហាញពីបច្ចេកទេសនៃការកែច្នៃដើមចេកដែលធ្លាប់តែត្រូវបានគេមើលរំលងពីអត្ថប្រយោជន៍ ឬបោះបង់ចោលនោះ ដើម្បីដាំស្លឹកខ្ទឹម ហើយទទួលបានផលល្អស្ទើរមិនគួរឱ្យជឿ។ នៅក្នុងវីដេអូដដែលនេះបានបង្ហាញថា ដើម្បីអាចអនុវត្តនូវវិធីកែច្នៃនេះបាន កសិករត្រូវយកដើមចេកណាដែលមានទំហំធំល្មម ហើយកាត់សម្អាតផ្នែកដែលខូចៗ(ស្អុយ រលួយ)ចោល រួចចោះប្រឡោះតាមបណ្ដោយដើមទំហំល្មមដែកអាចដាក់មើមខ្ទឹមចូល និងត្រូវមានគម្លាតឃ្លាតៗគ្នាល្មមដែលដើមស្លឹកខ្ទឹមអាចបែកគុម្ពបានល្អ។

ចំពោះមើមខ្ទឹមក្រហម គេត្រូវកាត់ឫស និងក្បាលវាចេញ រួចយកទៅដាក់ក្នុងប្រឡោះដើមចេកដែលបានចោះរួច។ យកដើមចេកដែលដាក់មើមខ្ទឹមរួចហើយទៅដាក់លើធ្នើណាមួយផុតពីដី និងដាក់ឱ្យត្រូវពន្លឺថ្ងៃទើបស្លឹកខ្ទឹមអាចលូតលាស់បានល្អ។ ក្នុងរយៈពេលមួយសប្ដាហ៍ក្រោយមក មើមខ្ទឹមនឹងដុះចេញជាពន្លកប្រមាណ ២ថ្នាំងដៃ លុះដល់ ១៥ថ្ងៃ ស្លឹកខ្ទឹមចាប់ផ្ដើមបែកគុម្ព ចំណែកឯដើមចេកក៏ចាប់ផ្ដើមស្វិតក្រៀមជាបន្តបន្ទាប់រហូតដល់រយៈពេល ២០ថ្ងៃ ទើបស្លឹកខ្ទឹមលូតលាស់ល្អល្មមអាចកាត់យកទៅបរិភោគបាន។

តាមរយៈការកែច្នៃនេះ កសិករដែលមានធនធានជុំវិញផ្ទះស្រាប់ ដូចជា ដើមចេក ឬផ្ទៃដីនៅទំនេរ ក៏អាចសាកល្បងដាំបាន ដែលវាជាផ្នែកមួយក្នុងការកែច្នៃ និងប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់ពីលទ្ធភាពដើម្បីទទួលផលប្រយោជន៍ ក៏ដូចជាការកាត់បន្ថយចំណាយលើការទិញបន្លែសម្រាប់មុខម្ហូបប្រចាំថ្ងៃបានមួយផ្នែកផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content