សម្តេចធិបតី រំលេចសារៈសំខាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានរំលេចសារៈសំខាន់នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចាប់តាំងពីដាក់ឱ្យដំណើរការលើកដំបូងតាំងពីថ្ងៃទី១៦ តុលា ឆ្នាំ២០២៣កន្លងមក ខណៈដែលមានសេចក្តីរាយការណ៍ជុំវិញការទទួលបានភ្ញៀវទេសចរមានចំនួនកើនឡើងគួរឱ្យកត់សម្គាល់។

សម្តេចធិបតីបានលើកឡើងកាលពីថ្ងៃទី៣១ ខែតុលាថា កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ព្រមទាំងជំរុញវិស័យទេសចរណ៍ទូទាំងប្រទេស ហើយការណ៍នេះនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចមូលដ្ឋានប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលវិនិយោគដោយចិន នៅភាគពាយព្យនៃប្រទេសកម្ពុជា នឹងក្លាយជាកាតាលីករសម្រាប់កំណើនទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ វានឹងក្លាយទៅជាសក្តានុពលដ៏រឹងមាំ និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ជាពិសេសសម្រាប់ឧស្សាហកម្មទេសចរណ៍ទាំងមូលក្នុងប្រទេសកម្ពុជា ហើយថែមទាំងអាចទាក់ទាញអ្នកវិនិយោគ ក៏ដូចជាផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងស្រុកផងដែរ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាសមិទ្ធផលមួយនៃគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ក្រោមទុនវិនិយោគប្រមាណ ១ពាន់លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT ក្នុងរយៈពេល ៥៥ឆ្នាំ។

ឯកឧត្តម​ ​ស៊ិន​ ​ច័ន្ទ​សិរី​វុត្ថា ​អ្នកនាំពាក្យ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​មានប្រសាសន៍ថា​ ​ជាមួយនឹង​ផ្លូវ​រត់​ប្រវែង​ ​៣​៦​០​០​ ​ម៉ែត្រ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​អាច​ផ្ទុក​ជើង​ហោះហើរ​ចម្ងាយ​ឆ្ងាយ​ពី​ជុំវិញ​ពិភពលោក​។​

​ឯកឧត្តម​ បាន​បញ្ជាក់​ថា​ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​គឺជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​កម្ពុជា​ ​និង​ចិន​ ​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ និង​ផ្លូវ​​ ហើយ​សង្ឃឹម​ថា​ ​អាកាសយានដ្ឋាន​នេះនឹង​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ថ្មីៗ​ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជើង​ហោះហើរ​ត្រង់​ទៅកាន់​ខេត្ត​សៀមរាប​។

តាមរបាយ​ការណ៍​របស់​សហគ្រាស​អង្គរ​រដ្ឋ​ បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ថា ឧទ្យាន​បុរាណ​អង្គរ​ដ៏​ល្បី​របស់​កម្ពុជា​បាន​លក់​សំបុត្រ​ចូល​ទស្សនា​ដល់​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦០២ ៥៧០ នាក់ក្នុងរយៈពេល១០ខែកន្លងមកនេះ ដែលចំនួននេះ បានកើន​ឡើង ២៥៥ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២២។

របាយការណ៍ដដែលបានបញ្ជាក់ថា សម្រាប់ខែតុលាតែមួយ ឧទ្យានបុរាណ​វត្ថុ​អង្គរ​បានទាក់ទាញភ្ញៀវបរទេសចំនួន ៦៣ ០០៩ នាក់ ដែលរកប្រាក់ចំណូលបាន ២,៩ លានដុល្លារអាមេរិកពីការលក់សំបុត្រ ។ សម្រាប់តម្លៃ​ចូល​ទស្សនា​ឧទ្យាន​រយៈពេល​មួយ​ថ្ងៃ​គឺ ៣៧ ដុល្លារ​អាមេរិក ការ​ចូល​ទស្សនា​រយៈពេល៣ថ្ងៃ​ មាន​តម្លៃ ៦២ ដុល្លារ និង​ការ​ទស្សនា​រយៈពេល​មួយ​សប្តាហ៍ ៧២ ដុល្លារ។

វិស័យទេសចរណ៍គឺជាសសរស្តម្ភសំខាន់មួយក្នុងចំណោមសសរស្តម្ភទាំងបួន ដែលជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា។ នៅឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជាបានកត់ត្រាភ្ញៀវទេសចរអន្តរជាតិចំនួន ២,២ លាននាក់ កើនឡើង ១១ ភាគរយ ធៀបនឹងឆ្នាំមុន។

សូមបញ្ជាក់ដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាព្រលានយន្តហោះដែលអាចទទួលចុះចតនូវយន្តហោះប្រភេទធុនធំប៊ូអ៊ីង Boeing747 និង Airbus A340 និងអាចមានលទ្ធភាពទទួលអ្នកដំណើរចំនួន ៧លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី​ឆ្នាំ​២​០​២​៤​ ​និង​រហូតដល់​១​២​ ​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ​២​០​៤​០​។ ស្ថិត​ក្នុងស្រុក​សូទ្រនិគម​ ​ក្នុង​ខេត្ត​សៀមរាប​ ​អាកាសយានដ្ឋាន​អន្តរជាតិ​ក​ម្រិ​ត​ 4​E​ ​គ្របដណ្តប់​លើ​ផ្ទៃដី​ ​៧​០​០​ ​ហិកតា​ ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​តុលា ឆ្នាំ២០២៣​ ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ