ភ្នំពេញ ៖ ក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីប្រគល់ និងទទួលយករថយន្តដឹកសំរាមចំនួន១៥គ្រឿង និងបានចែកជូនបន្តដល់មន្ទីរបរិស្ថាន និងរដ្ឋបាលក្រុងស្រុកសម្រាប់ផ្តល់សេវាសម្អាត ប្រមូលដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមក្រុង ស្រុកចំនួន១១ ដែលពិធីនេះស្ថិត ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម Mikami Massahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ នាទីស្តីការក្រសួងបរិស្ថាន។

រថយន្តដឹកសំរាមចំនួន១៥គ្រឿងនេះ បានចែកជូនបន្តដល់មន្ទីរបរិស្ថាននិងរដ្ឋបាលក្រុងស្រុក សម្រាប់ផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមក្រុង ស្រុកចំនួន១១ រួមមាន ៖ ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។

សូមបញ្ជាក់ថាតាមរយៈគម្រោង ៣សេវា ៣គាំទ្រ ដើម្បីការរស់នៅស្អាត ភូមិឋានស្អាត របស់ក្រសួងបរិស្ថាន នៃពិធីប្រគល់រថយន្តដឹកសំរាមទាំង១៥គ្រឿង នេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានប្រគល់អំណោយរថយន្តដឹកសំរាមចំនួន១០រឿង ដែលជារបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៃគម្រោង គូសាណូនិ(KUSANONE) ប្រទេសជប៉ុន។
រថយន្តដឹកសំរាមនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
ក្នុងគោលបំណងរួមគ្នាគាំទ្រគម្រោង ៣សេវា ៣គាំទ្រ ដើម្បីការរស់នៅស្អាត ភូមិឋានស្អាត ពិធីប្រគល់រថយន្តដឹកសំរាមចំនួន១៥គ្រឿងនេះ បានរៀបចំឡើង ដើម្បីជាការលើកទឹកចិត្តចំពោះការចូលរួម និងបំផុសចលនាការរស់នៅស្អាត ភូមិឋានស្អាត ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់មេត្រីភាពបរិស្ថានកាន់តែមានភាពល្អប្រសើរ ក៏ដូចជាការឆ្លើយតបនឹងគោលនយោបាយ ច្បាប់ បទដ្ឋានគតិយុត្ត និងទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក្រោមពាក្យស្លោក «មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ» និង «កម្ពុជាស្អាត ផ្តើមចេញពី យើងម្នាក់ៗ»។
ជាមួយគ្នានេះក៏ជាគោលនយោបាយរៀបចំបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ ដោយគិតគូរអំពីប្រសិទ្ធភាពសេដ្ឋកិច្ច លទ្ធភាពធនធាន ហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និងទិដ្ឋភាពសង្គម ជាការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព តម្លាភាព សំដៅបាននូវសោភ័ណភាព សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ក៏ដូចជារួមចំណែកធ្វើឱ្យភូមិ ឃុំ សង្កាត់ កាន់តែមាន បរិស្ថានស្អាត ការរស់នៅ ប្រកបដោយ ផាសុកភាព សុខុមាលភាព សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស។ តាមក្រសួងបរិស្ថាន សំរាមមានប្រមាណជាង ១ ម៉ឺនតោនក្នុងមួយថ្ងៃ និង ១ ឆ្នាំជាង ៤ លានតោន និងមានកំណើនប្រមាណ ១៥% ក្នុងមួយឆ្នាំ។ ក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណ ២០% និងសំណល់រឹងជាង ១០% ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ថែមគឺសំណល់ប្លាស្ទិក ដែលជាសំណល់ប្រកបដោយគ្រោះថ្នាក់ ប្រសិនបើយើងមិនគ្រប់គ្រងបានល្អព្រោះសំណល់ប្លាស្ទិកមានផ្ទុកនូវសារធាតុគីមី៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content