កម្ពុជា​ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ​សៀវភៅស្តីពីការវិនិយោគ

ភ្នំពេញ ៖ សៀវភៅ​ស្ដីពីការ​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា​ ត្រូ​វបានប្រកាស​ឱ្យ​ប្រើប្រាស់ជាផ្លូវការ​​កាលពីថ្ងៃទី​១០ កក្កដា ២០២៣ នៅសណ្ឋាគារ​ Rosewood ក្រោមអធិបតីភាពឯកឧត្តម​ សុខ ចិន្ដាសោភា​ រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី និងជាអគ្គ​លេខាធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ លោក​​ Nicholas Moore បេសកជន​ពិសេស​ទទួល​បន្ទុកកិច្ច​ការ​អាស៊ីអាគ្នេយ៍ នៃប្រទេសអូស្ត្រាលី ។​

ឯកឧត្តម សុខ ចិន្តាសោភា បានកោតសរសើ​រជូនចំ​ពោះក្រុ​ម​កា​រងា​រ​រៀ​ប​ចំ​សៀ​វភៅ​ស្តីពី​កា​​រ​វិនិ​​យោគ​នៅក​ម្ពុ​ជា​ដែលបានរួមគ្នាចងក្រង និង​​ធ្វើ​ប​ច្ចុ​ប្ប​ន្ន​ភា​ព​ព័ត៌​មា​ន​គ​ន្លឹះ​នា​នា​ស​ម្រា​​​ប់​ជាពុ​ទ្ធិ​ដ​ល់​វិ​និ​យោ​គិ​ន​ដើ​ម្បី​សិ​ក្សា​ស្វែ​ង​យ​ល់​អំពីវឌ្ឍនភាពនៃបរិស្ថានវិនិយោគ ក៏ដូចជាកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ឯក​ឧត្ត​ម​​ក៏​បា​ន​វាយ​ត​​ម្លៃ​ខ្ព​ស់​ជូ​ន​ចំ​ពោះ​រដ្ឋា​ភិ​បា​ល​អូ​ស្ត្រា​លី​ដែល​ជា​និ​ច្ច​កា​​ល​តែង​តែ​ចូ​ល​រួម​ចំ​ណែក​ជា​មួ​យ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ក្នុ​ងកា​​រអ​ភិវឌ្ឍប្រទេសលើគ្រប់វិស័យ។

ឯកឧត្តម​មានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌ​ កិច្ចសហប្រតិបត្តិការទ្វេភាគី និង​​ព​ហុ​ភា​គី​លើវិស័យវិនិយោគ ភាគី​ទាំងពីរបានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​វិ​និ​យោ​គទ្វេភាគី ក៏ដូច​ជា​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ បន្ថែ​ម​ពី​លើ​ឯ​ក​សា​រ​​គតិយុត្តខាងលើ គំនិ​ត​ផ្តួចផ្តើម និងគម្រោ​ង​នា​នារ​​ប​ស់​រ​ដ្ឋាភិ​បា​ល​អូ​ស្ត្រាលី​ត្រូ​វ​បាន​ដា​ក់​ចេ​ញ​ឱ្យ​អ​​នុវ​ត្ត​ន៍​ជាប​ន្ត​ប​ន្ទាប់​​សំ​ដៅ​គាំទ្រ​ដ​ល់យុទ្ធនាការជំរុញនិងទាក់ទាញរំហូរ​វិនិយោគប្រកប​ដោយគុណភាពមកកាន់ព្រះរាជា​ណាចក្រ​ក​ម្ពុ​ជាបន្ថែ​ម​ពីលើ​កិ​ច្ច​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ងរ​បស់​រាជ​រដ្ឋា​ភិបា​ល​ក​ម្ពុជា​ក្នុ​ង​​កា​រ​ធ្វើ​ឱ្យ​ប្រ​សើ​​រ​ឡើ​ង​នូវ​ប​រិស្ថានវិនិយោគ ក៏ដូចជា​កា​រ​បង្កើតនូវក្របខ័ណ្ឌច្បាប់ និងគតិយុត្តដែលបើកចំហ មានតម្លាភាព អាច​ប៉ាន់​ប្រមាណ ទុកជាមុន និង​ប្រ​ក​ប​ដោ​យភាពអំណោយផលសម្រាប់ការ​វិនិយោគដើម្បី​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នា​យ​ករ​ដ្ឋ​មន្ត្រី នៃព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា បានចុះហត្ថលេខាលើ​អនុក្រឹត្យ​ស្តីពីការ​អនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា បន្ថែ​ម​ពីលើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ​២០២១។

ឯកឧត្តមបានបញ្ជាក់ផងដែរ អំពីតុវិនិយោគកសិ-ចំណីអាហារ (AFID) ដែល ជាផ្លែផ្កានៃកិច្ចសហប្រ​តិប​ត្តិ​​កា​ររ​វាងក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ និងភាគីអូស្ត្រាលី ក្នុងការរួមចំណែកជំរុញការផ្សព្វផ្សាយ និង ពង្រឹង​សម​ត្ថ​ភា​ព​រ​បស់មន្ត្រីក្នុងការទាក់ទាញវិនិយោគក្នុងវិស័យកសិកម្មដែលជាវិស័យដ៏មានសក្តានុពលរបស់កម្ពុជា។

លោក Nicholas Moore បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ដែល តែងតែ​ផ្តល់​កិ​​ច្ចស​ហកា​រ​យ៉ា​ងជិត​ស្និទ្ធជាមួយរដ្ឋាភិបាល និងវិស័យឯកជនអូស្ត្រាលី តាមរយៈការសម្របសម្រួល, ផ្តល់កា​រ​លើ​ក​ទឹកចិត្ត និងផ្តល់ការថែទាំលើគម្រោងវិនិយោគនានាដែលបាននិងកំពុងមានអត្ថិភាពលើទឹកដីកម្ពុជា។ លោកក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថាកម្ពុជានឹងបន្តផ្តល់ការគាំទ្រដល់យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ី អាគ្នេយ៍របស់រដ្ឋាភិបាលអូស្ត្រាលី និងច្បាមយ​ក​ប្រ​យោជ​ន៍​សេ​​ដ្ឋ​កិ​ច្ចជាអតិប​រ​​មា​ពីយុ​ទ្ធ​សា​ស្ត្រ​ប្រក​ប​ដោ​យ​ច​ក្ខុ​វិស័យ វែងឆ្ងាយមួយនេះ។ ក្នុងន័យនេះ លោកក៏បា​នប​ង្ហា​ញ​អំពី​ឆ​ន្ទៈក្នុ​ង​ការជំ​រុ​ញ​វិ​និ​យោ​គិន​​អូ​ស្ត្រា​លី​ម​ក​​វិនិយោគនៅកម្ពុជា សំដៅរួ​ម​ចំ​ណែ​កដ​ល់​​​កា​រធ្វើពិពិ​ធ​ក​ម្ម​គោល​ដៅ​វិនិ​យោ​គ​នៅ​ក​ម្ពុជា​លើ​វិ​ស័​យ​គន្លឹះ​នា​នា​ទាំ​ង​ក្រោ​មរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូ​រ​វា​ង​រ​ដ្ឋ​និ​ង​វិ​ស័យឯកជន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក