ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជានៅឆ្នាំ២០២១ សម្រចបានប្រមាណ ៤៦,២៧ ពាន់លានដុល្លារអាមេរិក បើទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ ដែលនៅតែបន្តគំរាមកំហែងដល់សេដ្ឋកិច្ចសកលក៏ដោយ។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដូច្នេះនៅក្នុងសិក្ខាសាលាស្តីពី “ទស្សនៈវិស័យសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន” (Cambodia’s Economic Outlook and ASEAN Chairmanship Opportunities) ដែលបានរៀបចំឡើងដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា (Sosoro Museum)។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថា ៖
“ទោះបីជាក្នុងបរិការណ៍កូវីដ-១៩យ៉ាងណាក្ដី ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជានៅឆ្នាំ២០២១ សម្រចបានប្រមាណ ៤៦,២៧ ពាន់លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ២៩% បើធៀបនឹងឆ្នាំ២០២០”
លោកជំទាវបានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានសម្រេចនូវវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការបង្កើតក្របខណ្ឌគោលនយោបាយ ច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ និងទ្វេភាគី ដើម្បីជួយជំរុញសកម្មភាពសេដ្ឋកិច្ច វិនិយោគ បង្កើនទីផ្សារនាំចេញ និងជំរុញដល់ការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដែលអាចចូលរួមចំណែកដល់ការសម្រេចបាននូវគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ត្រឹមឆ្នាំ២០៥០។
លោកជំទាវរដ្ឋលេខាធិការបន្តថា ក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានកំណត់ដាក់ចេញនូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចនីមួយៗ (PEDs) ដោយផ្តោតសំខាន់លើគោលដៅយុទ្ធសាស្ត្រគន្លឹះ (Key Strategic Thrust) ចំនួន៤ គឺ៖ (១)លើកកម្ពស់ការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (២)កាត់បន្ថយគម្លាតនៃការអភិវឌ្ឍសំដៅទៅរកភាពប្រកួតប្រជែងអាស៊ាន (៣)អាស៊ានដែលប្រកបដោយសមាហរណកម្មបរិយាប័ន្ន ការរួបរួមគ្នាជាធ្លុងមួយភាពធន់រឹងមាំ និងភាពប្រកួតប្រជែង និង(៤)សាកលភាវូបនីយកម្មអាស៊ាន ដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។ តាមរយៈការដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រគន្លឹះទាំងនេះ កម្ពុជាមានសុទិដ្ឋិនិយមថានឹងអាចសម្រេចបានសមិទ្ធផលអាទិភាពសេដ្ឋកិច្ច និងអាទិភាពសំខាន់ៗដទៃទៀតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content