ព្រះពុទ្ធ​បដិមា​ខ្ពស់​បំផុត​​តម្លៃជាង៦០លានដុល្លារលើ​ភ្នំ​បូកគោ នឹងក្លាយជាគោលដៅទាក់ទាញទេសចរដ៏អស្ចារ្យ

កំពត ៖ ក្រុមហ៊ុន សុខា អូតែល ដែលមាន អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ជាប្រធាន និងជាពុទ្ធសានិកមួយរូបផងដែរនោះ បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាឱ្យសាងសង់ព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោ ទ្រង់គង់ព្រះភ្នែនលើបល្ល័ង្ក បែរព្រះភក្ត្រទៅទិសខាងកើត ស្ថិតក្នុងភូមិសាស្ត្រវាលស្រែ៥០០។

ព្រះពុទ្ធបដិមាដ៏ធំ និងមានកម្ពស់ខ្ពស់បំផុតក្នុងចំណោមពុទ្ធបដិមាខ្ពស់ៗនៅលើពិភពលោក សាងសង់តាមរចនាប័ទ្មខ្មែរក្នុងទម្រង់ព្រះពុទ្ធមារវិជ័យ(ផ្ចាញ់មារ)នៃរចនាប័ទ្មបាយ័នជារចនាប័ទ្មកំពូលនៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣ និងសាងសង់ពីបេតុងអាម៉េ ពណ៌មាស បែរព្រះភក្ត្រទៅទិសខាងកើត។ លើសពីនេះក៏នឹងសាងសង់ព្រះពុទ្ធរូប៧អង្គ និងព្រះសាវ័ក៥អង្គផ្សេងទៀតគង់ក្នុងបុស្បុក តម្កល់ជុំវិញព្រះពុទ្ធបដិមាអង្គធំ។ គម្រោងនេះនឹងចំណាយពេលវេលាសាងសង់៤ឆ្នាំ និងថវិកាប្រមាណ ៦០លានដុល្លារសហរដ្ឋអាមេរិក។ ការសាងសង់នេះ គឺជាការរក្សានូវអត្តសញ្ញាណជាតិនៃវប្បធម៌សាសនា និងសម្រាប់ជាទី សក្ការៈដ៏ឧត្តុង្គឧត្តមរបស់ពុទ្ធសាសនិកជនជាតិ-អន្តរជាតិ។ចំពោះខឿនផ្ទាល់ដីមានបណ្តោយ២៤៨ម៉ែត្រ ទទឹង១៨៦ម៉ែត្រ មានជណ្តើរធំចំនួន៤ អមដោយបង្កាន់ដៃនាគតំណាងឱ្យទិសធំៗទាំង៤យក តាមលំនាំរចនាប័ទ្មអង្គរវត្ដក្នុងរជ្ជកាល ព្រះបាទ សូរ្យវរ្ម័ន ទី២ នាសតវត្សរ៍ ទី១២។

ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងពេលក្លិបអ្នកកាសែតកម្ពុជាដឹកនាំមកបំពេញទស្សនកិច្ច ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍន៍ក្រុងបូកគោ​ កាលពីសប្ដាហ៍កន្លងទៅនេះ អ្នកឧញ៉ាបណ្ឌិត សុខ គង់ បានមានប្រសាសន៍ថា ទីតាំងនេះនឹងក្លាយជាគោលដៅទេសចរណ៍វប្បធម៌ជាតិដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរ ជាពិសេស​ រូបព្រះពុទ្ធបដិមាដែលមានកម្ពស់ខ្ពស់ជាងគេនៅតំបន់អាស៊ី និងមានតំបន់តាំងសមាធិមួយចំនួនទៀតស្ថិតនៅលើឧទ្យាជាតិព្រះមុនីវង្សបូកគោ។

លោក ប្រិញ សាវុធ ប្រធាន​ផ្នែក​ទំនាក់ទំនង​ ​តំណាង​ឧកញ៉ា​ សុខ ចន្ធី ​បាន​ឲ្យ​ដឹង​ថា ការ​​សាងសង់​ព្រះ​ពុទ្ធ​បដិមា​ដ៏​​ខ្ពស់​បំផុត​នៅអាស៊ីអាគ្នេយ៍​នេះ បាន​ចាប់ផ្តើម​នៅ​ខែ​កញ្ញា​ ឆ្នាំ ២០២៣ ​ដែលរហូត​ដល់ពេល​នេះ ​វឌ្ឍនភាព​សម្រេច​បាន​ជាង ៣០%​។ ព្រះពុទ្ធបដិមាកម្ពស់ជាង១០០ម៉ែត្រនេះ សាងសង់​នៅលើ​ផ្ទៃដីទំហំ​ជិត ១០០ ហិកតា​ ក្នុងនោះ​មាន​រៀបចំជា​មជ្ឍមណ្ឌល​ពុទ្ធសាសនា​ ដែល​​មាន​រៀបរាប់​បង្ហាញ​ពី​ប្រវត្តិ​របស់​ព្រះពុទ្ធ​តាំង​ពី​ចាប់​បដិសន្ធិ ត្រាស់ដឹង ​រហូត​ដល់​ចូល​បរិនិព្វាន។

លោក ប្រិញ សាវុធ បាន​បញ្ជាក់​ថា ​ការងារ​​ទាំងមូល​​គ្រោង​​​ចំណាយ​ថវិកា​​សរុប​ជាង ៦០ លាន​ដុល្លារ ហើយ​តម្លៃ​អាច​កើន​ឡើងថែមទៀត​​បើមាន​​ការ​រៀបចំបន្ថែម​លើបរិវេណ​ជុំវិញទីតាំង​សាងសង់ព្រះពុទ្ធ​បដិមា។ គម្រោង​សាងសង់​​ព្រះពុទ្ធ​បដិមា​ដ៏​ខ្ពស់​មួយ​នេះ អនុញ្ញាតឲ្យ​ពុទ្ធ​បរិស័ទ និងប្រជាជន​ទូទៅ​អាច​ចូលរួមតាម​សុទ្ធា មាន​ន័យ​ថា ​អាច​​ជួយ​ជា​បច្ច័យ​កសាង​ព្រះអង្គ​ធំ ឬ​ជាវ​ព្រះអង្គ​​តូច​ដែល​មាន​ជាង ៨ ម៉ឺន ៤ ពាន់អង្គ ហើយអាចឆ្លាក់​ឈ្មោះដើម្បី​ភ្ជាប់និស្ស័យជាមួយ​ព្រះពុទ្ធសាសនា ឬព្រះពុទ​បដិមា។

បើតាម លោក ប្រិញ សាវុធ គម្រោង​សាងសង់​ព្រះពុទ្ធ​បដិមា​ដ៏​ខ្ពស់នេះ​ ​ក៏​​ទទួល​បាន​ការ​ចូលរួមពី​ពុទ្ធសាសនិក​ពី​ប្រទេស​មួយ​ចំនួន​ដូចជា ជប៉ុន ថៃ វៀតណាម ដែល​បាន​ជាវ​ព្រះអង្គ​សម្រាប់​ដាក់​តម្កល់​នៅ​ក្រោម​ខឿន​ព្រះអង្គ​ធំកម្ពស់​ ១០៨ ម៉ែត្រ។

លោក ប្រិញ សាវុធ បន្ត​ថា​ តាម​រយៈ​គម្រោង​សាងសង់ព្រះពុទ្ធ​បដិមា​ដ៏​ខ្ពស់​បំផុតនេះ​ ក៏​​នឹងជួយ​លើកស្ទួយ​វិស័យទេសចរណ៍ក្នុងប្រទេស​កម្ពុជាតាម​រយៈ​ទេសចរ​សាសនា ខណៈ​ដែល​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ដូចជា​​ ថៃ និង​ភូមា បាន​​យក​ទីអារាម និងទីសក្ការៈបូ​​​ជា​ ​ជួយ​ទាក់ទាញ​ទេសចរ​មក​កម្សាន្ត​​។

លោកបានលើកឡើងថា ៖ ព្រះពុទ្ធបដិមាស្ថិតនៅលើខ្នងភ្នំបូកគោ​ និងតំបន់ទេសចរណ៍ជាច្រើនទៀតនៅតំបន់បូកគោនេះ ត្រូវបានរំពឹងថា នឹងទាក់ទាញ អ្នកទេសចរជាតិ និងអន្តរជាតិបានច្រើន។ គួរបញ្ជាក់ថា គោលបំណងនៃការសាងសង់ព្រះពុទ្ធបដិមាដ៏ធំនៅលើភ្នំបូកគោនេះ គឺដើម្បីជាទីសក្ការៈបូជា សម្រាប់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាឧទ្ទិសនូវសេចក្តីសុខ សេចក្តីចម្រើន រុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ដល់ប្រជាពលរដ្ឋទាំងអស់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក