ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ភ្នំពេញ ៖ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ត្រូវបានបិទ​បញ្ចប់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០​​២៤ ជាមួយនឹងការអបអរសាទរដ៏ក្លៀវក្លានៃកិច្ចសហប្រតិបត្តិការ ភាពច្នៃប្រតិដ្ឋ និងក្តីសង្ឃឹមសម្រាប់អនា​គតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា។ នេះជាអត្ថន័យនៃសេចក្តីថ្លែងក្នុងពិធីបិទទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី​​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានឆ្លុះបញ្ចាំងពីសមិទ្ធផល​នៃព្រឹត្តិ​ការណ៍នេះ និងបានបញ្ជាក់ពីមហិច្ឆតាក្នុងការជំរុញការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ជាតិ។

ឯកឧត្តម រដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការរៀបចំព្រឹត្តិការណ៍នេះដោយមានការចូលរួមពីគ្រប់ផ្នែក និងគ្រប់ជំនាញ និងបានទទួលស្គាល់នូវការរួមចំណែករបស់ក្រសួង ឧត្តមសិក្សា ស្រាវជ្រាវ និងនវានុវត្តន៍នៃប្រទេសថៃ និងវិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរ៉ូបូត នៃសាធារណរដ្ឋកូរ៉េផងដែរ។

ក្រោមប្រធានបទ “សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះបានបង្ហាញការធ្វើពិសោធន៍វិទ្យាសាស្ត្រ បញ្ញាសប្បនិម្មិត (AI) ឧបករណ៍វទ្យាសាស្ត្រ និង​បច្ចេ​កវិទ្យារ៉ូបូត ព្រមទាំងគំនិតនវានុវត្តន៍នានា ក្នុងគោលដៅជំរុញកំណើននៃសហគ្រាសធុនតូច និង​មធ្យម ដើម្បីឱ្យពួកគេរួមចំណែកកាន់តែប្រសើរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ក្នុងការជំរុញការចូលរួម ក្រសួងបានរៀបចំ​មធ្យោបាយដឹកជញ្ជូនសម្រាប់ម្ចាស់សហគ្រាសធុនតូច និង​មធ្យម​មក​ពីទូទាំងប្រទេស និងសិស្សានុសិស្សមកពីតាមសាលានានាក្នុងរាជធានីភ្នំពេញ មកកាន់ស្តង់​ពិព័រណ៌ ដោយបានផ្តល់​ជូនអ្នកចូលរួមទាំងនោះនូវបទពិសោធន៍ទំនាក់ទំនងផ្ទាល់ជាមួយវិទ្យាសាស្ត្រ និងបច្ចេក​វិទ្យាទំនើប។

តាមរយៈព្រឹត្តិការណ៍ បីថ្ងៃនេះ មានអ្នកចូលរួមទស្សនាចំនួន ៣១,២៦៨ នាក់ ដែលក្នុងនោះមានសាធារណជនទូទៅប្រមាណ៣៨% ម្ចាស់សហគ្រាសធុនតូច និងមធ្យមប្រមាណ៣៥%  សិស្សនិស្សិត ១៧% និងអ្នកស្រាវ​ជ្រាវ និងស្រឡាញ់វិស័យវិទ្យាសាស្រ្តប្រមាណ១០%។

ទន្ទឹមនឹងនោះ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់វប្បធម៌នវានុវត្តន៍ និងបានកោត​សរសើរ​ចំពោះ​គំនិតផ្តួចផ្តើមដើម្បីបណ្តុះទឹកចិត្តឱ្យសិស្សានុសិស្សមកពីតាមបណ្តាសាលារៀនជាច្រើន បានចូលរួម តាមរយៈការលេងហ្គេមអប់រំ និងសកម្មភាពវិទ្យាសាស្ត្រនានា។ ពិព័រណ៌វិទ្យាសាស្ត្រក៏ផ្តោត​លើ​តួនាទី​ដ៏សំខាន់នៃការអប់រំក្នុងការថែបំប៉ន និងបណ្តុះអ្នកវិទ្យាសាស្ត្រ និងនវានុវត្តន៍ករជំនាន់ក្រោយ។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា៖

«ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បានបញ្ចប់ ក៏ប៉ុន្តែកាលានុវត្តភាពនានាកំពុងរង់ចាំយើងនាពេលអនាគតដ៏ខ្លីខាងមុខ។ នវានុវត្តន៍ពិតជាគ្មានដែនកំណត់ ហើយសមិទ្ធផលដែលយើងអាចសម្រេចរួមគ្នាក៏គ្មានដែនកំណត់ដែរ។ ថ្ងៃនេះគឺជាជំហានដ៏សំខាន់មួយទៀត ទៅកាន់ដំណើរគ្មានទីបញ្ចប់នៃការបង្កើតពិភព លោកដ៏ល្អប្រសើរមួយ សម្រាប់យុវជនជំនាន់ក្រោយរបស់យើង»។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុម​ប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញការរីកចម្រើន​ក្នុង​វិស័យនេះ។ ជាមួយនឹងចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេស​ចំណូលខ្ពស់នៅឆ្នាំ២០៥០ ឯកឧត្តមរដ្ឋមន្ត្រី​បានសង្កត់ធ្ងន់លើនិរន្តរភាពនៃការបន្តសម្ទុះស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងនវានុវត្តន៍បច្ចេកវិទ្យា។

ឯកឧត្តម ហែម វណ្ណឌី ក៏​បាន​ថ្លែង​អំណរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការខិតខំប្រឹងប្រែង​រួមគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រី​រាជការ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អ្នកអប់រំ អ្នកវិទ្យាសាស្ត្រ អ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្ស ដែលបានរួមចំណែក​ដល់ភាពជោគជ័យនៃព្រឹត្តិការណ៍នេះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន