ភ្នំពេញ ៖ យ៉ាងហោចណាស់ ពលរដ្ឋខ្មែរប្រមាណជា ៥ម៉ឺននាក់បានជិះរថយន្ដក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ដោយមិនគិតថ្លៃទៅកាន់ស្រុកកំណើត នៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅ។ នេះបើតាមការថ្លៃងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធអគារសម្ភពនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ បានបញ្ជាក់ថា ការណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បានធ្វើជាច្រើនឆ្នាំមកហើយ លើកលែងតែពេលមានការផ្ទុះការរីករាលដាលជំងឺកូវីដ១៩ ប៉ុណ្ណោះដែលមានបានធ្វើ។ ដែលការធ្វើបែបនេះគឺអាចកាត់បន្ថយការចំណាយ និងបានជួយឲ្យរថយន្តឈ្នួល ឬតាក់ស៊ី មិនដំឡើងថ្លៃដូចពេលមុនៗ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់អភិបាលរាជធានីភ្នំពេញថា
“ប្រជាជនប្រមាណជា៥ម៉ឺននាក់ ចេញទៅលេងស្រុក… លើកលែងតែដំណាក់កាលកូវីដទេ ខ្ញុំចង់ដេញថ្លៃជា មួយក្រុម រថយន្តឈ្នួល និងតាក់ស៊ីពូកែឡើងថ្លៃកប់ពពក…ខ្ញុំសង្កេតមើលឃើញចឹង ឥឡូវថែមរថយន្តក្រុងបន្ថែមទៀត ដល់អីចឹងទៅ អត់ឡើងថ្លៃដែរ”
គួររំលឹកថា តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿង សម្រាប់បំរើសេវា ដឹកជញ្ជូន សាធារណៈ ដើម្បីសំរួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅស្រុកកំណើត ជួបជុំ បងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិដោយមិន យកប្រាក់៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content