កិច្ចព្រមព្រៀងលើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ប្រទេសចិនត្រូវបានចុះហត្ថលេខា

ភ្នំពេញ ៖ ជាមួយនឹងភាពរីកចម្រើនផ្នែកពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនលើផលិតចម្រុះ បច្ចុប្បន្ននេះភាគីទាំង២បានបន្តពង្រឹង និងពង្រីកការនាំចេញផលិតផលបន្ថែមទៀតជាមួយនឹងការចុះកិច្ចព្រមព្រៀងលើការនាំចេញផលិតផលទឹកមាត់ ឬសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្ថែមទៀត។

ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល  Cambodia (Xiamen) Commercial Center បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ផលិតផលកសិកម្មថ្មីមួយទៀត (សំបុកត្រចៀកកាំ)នឹងបើកទីផ្សារឱ្យមានការនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិននាពេលអនាគតដ៏ខ្លី។

ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងថា ៖

“ទឹកមាត់ត្រចៀកកាំកម្ពុជាកន្លងមកផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតួច និងក្រៅផ្លូវការ។ ដោយឡែកឯកសារ MOU ដែលបានចុះហត្ថលេខា នឹងជួយបើកទីផ្សារចិនដែលជាទីផ្សារធំជាងគេឱ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន”

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ជាផលិត​ផលមានទីផ្សារនឹងត្រូវបានលើកកម្ពស់ ឆ្លើយតបបានតាមសេចក្តីត្រូវការទីផ្សារប្រទេសចិន តាមរយ:ការលើកកម្ពស់គុណភាពផលិត និងកែច្នៃ ស្រមតាមមតិរបស់លោកប្រធានមជ្ឈមណ្ឌលក៏បានលើកឡើងថាមជ្ឈមណ្ឌលនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជានាពេលអនាគតដ៏ខ្លី។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា តាមស្ថិតិរបស់រដ្ឋបាលព្រៃឈើក្នុងឆ្នាំ២០២០ នៅទូទាំងប្រទេសមានផ្ទះត្រចៀកកាំចំនួន ៨៧២ ផ្ទះ និងអាចផ្តល់ផលចន្លោះពី១តោន-១,៥តោន/ខែ។ សំបុកត្រចៀកកាំ ទើបប្រមូលមានតម្លៃចាប់ពី ៧០០-៩០០ដុល្លារ /គក្រ និងសំបុកត្រចៀកកាំ ដែលអាចបរិភោគបានមានតម្លៃចាប់ពី ១ ៥០០ – ២ ០០០ដុល្លារ/គក្រ។ សូមបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្ម បានទទួលជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center កាលពីថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ២០២២ ដែលជាតំណាងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian។ មជ្ឈមណ្ឌលនេះ កំពុងសហការជាមួយក្រុមហ៊ុន  Southeast Yandu (Xiamen) Industrial Development Co., Ltd រៀបចំផែនការវិនិយោគក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រមូលទិញ និងកែច្នៃសំបុកត្រចៀកកាំនៅកម្ពុជា ដើម្បីនាំចេញទៅប្រទេសចិន និងមានបំណងផ្តល់កិច្ចសហការ ជួយកម្ពុជាក្នុងការរៀបចំឯកសារចរចាបើកទីផ្សារនេះ រួមទាំងធ្វើជាអន្តរការីសម្របសម្រួលការងារនេះជាមួយ GACC ផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/04/2026

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី