ភ្នំពេញ ៖ តាមការកត់សម្គាល់ រហូតមកដល់ពេលបច្ចុប្បន្ននេះ មហាអំណាចចិន និងអាមេរិកនៅមិនទាន់មានភាពត្រជាក់ដាក់គ្នា ឬធូរស្រាលនៅឡើយបើទោះបីជាអាមេរិក និងលោកខាងលិចនៅកំពុងតែរវល់ជាមួយនឹងរុស្ស៊ីលើបញ្ហានៅអ៊ុយក្រែន ខណៈដែលអាស៊ានស្ថិតនៅចន្លោះកណ្តាលរវាង ចិន និងសហរដ្ឋអាម៉េរិកក្នុងបរិបទថ្មី។

នៅក្នុងកិច្ចពិភាក្សាប្រជុំតុមូលស្ដីពី«អាស៊ាន ស្ថិតនៅចន្លោះចិន និងសហរដ្ឋអាមេរិកក្នុងបរិបថថ្មី ដែលរៀបចំនៅរាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតត្យសភាកម្ពុជា និងជាវាគ្មិនដំបូងគេបានអញ្ជើញឡើងបកស្រាយស្ថីអំពីការវិវត្តទៅនៃស្ថានភាពនៃតំបន់អាស៊ានដែលកំពុងស្ថិតនៅក្នុងចន្លោះរវាងមហាយក្សទាំងពីរ។

លោកបណ្ឌិតបានមានប្រសាសន៍ថា ៖
“ចិន និងអាមេរិក មិនដែលមានភាពត្រជាក់ណាម្តងឡើយគិតចាប់តាំងតែពីពេលដែលចិនបានចាប់ផ្តើមរីកចម្រើនលូតលាស់ខ្លាំងផ្នែកសេដ្ឋកិច្ច និងឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក ពីព្រោះថាអាមេរិកដែលមានតំណែងជាប្រទេសមានឥទ្ធិពលបំផុតរបស់ពិភពលោកនោះពិតជាមានកង្វល់ខ្លាំងចំពោះភាពធំធាត់របស់ចិន”
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ៖
“អាស៊ានគឺកំពុងប្រឈមមុខទៅលើគ្រោះទ្វេរ។ ទ្វេរគ្រោះ គឺសំដៅទៅលើការប្រទាញប្រទង់រវាងមហាអំណាចដែលជាទូទៅអាមេរិក និងចិន នឹងធ្វើការទាញប្រទេសតូចៗ ឬក៏តំបន់តូចៗឲ្យមកស្ថិតនៅខាងភាគីខាងខ្លួនដូចទៅនឹងពាក្យខ្មែរយើងធ្លាប់បាននិយាយថានៅពេលដែលដំរីជល់គ្នានោះនឹងនាំឲ្យមានងាប់ស្រមោចសង្អារជាមិនខាន”
ទោះបីជាយ៉ាងណាក្តី ឆ្លើយតបទៅនឹងសំណួរថា តើអាមេរិក និងចិន ចាត់ទុកអាស៊ានជារឿងចាំបាច់ និងមានទំហំប៉ុនណានោះ លោកបណ្ឌិតបានថ្លែងបែបជាការគិតពិចារណាថា ៖ ទាំងកត្តាភូមិសាស្ត្រ កត្តាប្រជាសាស្ត្រ និងកត្តាសេដ្ឋកិច្ចអាស៊ាន ដែលមានផ្ទៃដីដល់ទៅ៣ភាគរយនៃពិភពលោក គឺជាច្រកដ៏សំខាន់ឆ្លងកាត់ទៅដល់សមុទ្រប៉ាស៊ីហ្វិក និងជាតំបន់ដែលមានប្រជាពលរដ្ឋពេញវ័យច្រើនផងដែរនោះ សម្រាប់តែប្រទេសចិន គឺមិនដែលខ្វាយខ្វល់ពីបញ្ហាមនោគមវិជ្ជា ឬភូមិសាស្ត្រនយោបាយឡើយ ពោលសំខាន់តែទៅលើកិច្ចការងារសម្រាប់បង្កើនសេដ្ឋកិច្ចប៉ុណ្ណោះ។ ជាក់ស្តែងប្រទេសនីមួយៗក្នុងតំបន់សុទ្ធតែទទួលបានជំនួយជាការវិនិយោគយ៉ាងច្រើនពីសំណាក់រដ្ឋាភិបាលចិន។
ដោយឡែក សម្រាប់អាមេរិកវិញ ក្រៅតែពីការបង្កើតយន្តការជាយុទ្ធសាស្ត្រជាច្រើនដើម្បីការពារការរីកឥទ្ធិពលរបស់ចិនហើយនោះ នៅក្នុងតំបន់អាស៊ាននេះវិញអាមេរិកកំពុងព្យាយាមធ្វើខ្លួនឯងទៅជាអ្នកការពារសន្តិសុខចំពោះប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសបណ្តាប្រទេសដែលបានប្រកាសទាមទារ និងប្រកាសអធិបតេយ្យនៅតាមតំបន់សមុទ្រចិនខាងត្បូង ដូចជា វៀតណាម ហ្វីលីពីន ប្រ៊ុយណេ និងឥណ្ឌូនេស៊ីជាដើម។ ជាចុងក្រោយ លោកបណ្ឌិត គិន ភា បានលើកឡើងថា អាស៊ានគ្មានហេតុផលអ្វីដើម្បីជ្រើសយកមហាអំណាចមួយទុកមហាអំណាចមួយចោលនោះទេ មានន័យថា អាស៊ាននឹងមិនអាចខ្វះចិន ឬខ្វះអាមេរិកបានឡើយ ទាំងទៅលើទិដ្ឋភាពសេដ្ឋកិច្ច យុទ្ធសាស្ត្រ សន្តិសុខ និងពាណិជ្ជកម្មផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content