ហ្គាស គឺជាធនធានដែលបច្ចុប្បន្នត្រូវបានពិភពលោកប្រើប្រាស់ស្ទើរគ្រប់កិច្ចការងារចាំបាច់ប្រចាំថ្ងៃមិនអាចខ្វះបានឡើយធៀបទៅនឹងពេលវេលាកាលពីប៉ុន្មានទសវត្សរ៍មុនគឺពិតជាខុសគ្នាយ៉ាងខ្លាំង។

ហ្គាសត្រូវបានប្រើប្រាស់គិតរាប់ចាប់តាំងតែពីការចំអិនអាហារផង ហ្គាសសម្រាប់ម៉ាស៊ីនកំដៅ ហ្គាសសម្រាប់ផលិតអគ្គិសនី និងហ្គាសសម្រាប់មធ្យោបាយធ្វើដំណើរ ជាពិសេស ហ្គាស គឺជាថាមពលដែលអាចជួយកាត់បន្ថយការបញ្ចេញសារជាតិកាបូនឌីអុកស៊ីតបានយ៉ាងច្រើនធៀបទៅនឹងថាមពលដែលពិភពលោកធ្លាប់បានពឹងផ្អែកកាលពីអតីតកាលដូចជាធ្យូងថ្ម នុយក្លេអ៊ែរ និងឥន្ធនៈជាដើម។

DW Planet A បានធ្វើការសិក្សា និងស្រាវជ្រាវមួយស្តីអំពីតម្លៃនៃការប្រើប្រាស់ហ្គាស និងតួនាទីដ៏សំខាន់របស់វាសម្រាប់ពិភពលោកក្នុងការដើរចេញពីថាមពលកខ្វក់ដែលមានរៀបរាប់ខាងលើធ្វើយ៉ាងណាអនុញ្ញាតឲ្យភពផែនដីអាចគេចចេញពីវិបត្តិបម្រែបម្រួលអាកាសធាតុឲ្យបានឆាប់រហ័ស។ ប៉ុន្តែក្រោយការសិក្សាជាក់ស្តែង ហ្គាស នៅពេលនេះគឺបាន និងកំពុងដើរតួជាស្ពានចម្លងមួយសម្រាប់ពិភពលោកទាំងមូលក្នុងការចាកចេញពីថាមពលកខ្វក់ដែលប៉ះពាល់ខ្លាំងដល់បរិស្ថាន និងអាកាសធាតុ ហើយអាចឆ្ពោះទៅរកពិភពលោកមួយដែលពោរពេញទៅដោយការប្រើប្រាស់ថាមពលប្រកបដោយនិរន្តភាពទៅវិញប៉ុណ្ណោះ។

លោក James Henderson អ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវថាមពលរបស់ Oxford នៅក្នុងបទសំភាសមួយបានលើកឡើងថា ៖ ហ្គាសជាថាមពលដែលបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត CO2 តិចជាងពាក់កណ្តាលនៃថាមពលកខ្វក់ដូចជាធ្យូងថ្មជាដើម។ ដូចនេះ ជម្រើសដំបូងរបស់បណ្តាប្រទេសលើសកលលោកគឺជាហ្គាស។
ជាមួយគ្នានេះ អ្នកជំនាញជាច្រើនទៀតបានលើកឡើងស្រដៀងគ្នាចំពោះការងាកមកប្រើប្រាស់ថាមពលហ្គាសនៅពេលនេះ សូម្បីតែមេដឹកនាំបណ្តាប្រទេសអភិវឌ្ឍ រួមទាំងអតីតប្រធានាធិបតីអាមេរិក លោក Barak Obama ផងដែរ បានហៅហ្គាសថាជាស្ពានរវាងថាមពល និងថាមពល ឬ Bridge Fuel ដែលមានន័យថា ជាការតភ្ជាប់រវាងការប្រើប្រាស់ថាមពលពីអតីតកាលទៅដល់ពិភពលោកថ្មីមួយដែលប្រើប្រាស់ថាមពលប្រកបដោយនិរន្តភាពនាពេលអនាគត។
ជាលទ្ធផល នៅពេលបច្ចុប្បន្ននេះហ្គាស ត្រូវបានប្រើប្រាស់នៅគ្រប់ទីកន្លែង គ្រប់ប្រទេសទាំងអស់ ជាពិសេសអឺរ៉ុប និងលោកខាងលិចផងដែរ ជាក់ស្តែងនៅពេលនេះបណ្តាប្រទេសនៅតំបន់អឺរ៉ុបកំពុងជួបបញ្ហាវិបត្តិថាមពលធ្ងន់ធ្ងរដោយសារតែការគំរាមកំហែងកាត់ផ្តាច់ការផ្គត់ផ្គង់ហ្គាសទាំងស្រុងតាមរយៈបំពង់បង្ហូរប្រេង Nord Stream ដែលរុស្ស៊ីប្រើប្រាស់សម្រាប់បញ្ជូនហ្គាសទៅកាន់ប្លុកអឺរ៉ុប។ ទោះបីជាយ៉ាងណាក្តី អ្នកជំនាញជាច្រើននាក់រួមមានទាំងលោក Nakul Nair មកពីកាសែត The BloombergNEF បានបញ្ជាក់ថា ៖
“អត្ថប្រយោជន៍របស់ហ្គាសគឺជាអ្វីដែលយើងអាចនិយាយបានតែពាក់កណ្តាលទៀតប៉ុណ្ណោះ ពីព្រោះថាពាក់កណ្តាលទៀតវាគឺជាគុណវិបត្តិដែលបណ្តាមកពីការប្រើប្រាស់ហ្គាសដែលមិនទាន់មានអ្នកណាហ៊ានអះអាងថាមានទំហំប៉ុណ្ណានៅឡើយ”
មានមនុស្សតិចណាស់ដែលចង់និយាយអំពីបញ្ហានេះ ពីព្រោះថាវាគឺជារឿងដែលប៉ះពាល់ និងមានភាពរសើបខ្លាំងចំពោះភាគីដែលពាក់ព័ន្ធ។ បកស្រាយឲ្យសាមញ្ញ នៅពេលដែលហ្គាសត្រូវបានបញ្ជូនចេញពីក្រោមដីទៅស្ថានីយស្តុក បន្ទាប់មកចែកចាយទៅស្ថានីយផលិតអគ្គិសនីចែកចាយទៅតាមលំនៅដ្ឋាន ចែកចាយទៅកាន់អាជីវកម្មនានា និងខ្លះទៀតត្រូវបានធ្វើទៅជាហ្គាសរាវ ឬ Liquefied Natural Gas គេជឿជាក់ថា ការលិចធ្លាយនៃសារជាតិមេតានដែលមាននៅក្នុងហ្គាសភាយចេញទៅកាន់បរិយកាសដែលវាបានផ្តល់ផលប៉ះពាល់ខ្លាំងចំពោះភពផែនដីខ្លាំងជាងអ្វីដែល CO2 អាចធ្វើបានថែមទៀតផង។ ក្រៅពីនោះការជីកយកហ្គាសធម្មជាតិច្រើនពេកក៏បានបណ្តាលឲ្យកើតមានជាបញ្ហាប៉ះពាល់ដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីដែរ។ មិនត្រឹមតែមិនអាចគណនាពីទំហំខូចខាតដោយផ្ទាល់ និងការលេចធ្លាយនោះទេ អ្នកវិទ្យាសាស្ត្រស្ទើរគ្រប់វិទ្យាស្ថានជំនាញក៏មិនហ៊ានអះអាងថាវាមានផលប៉ះពាល់ធ្ងន់ធ្ងរបែបនេះក្នុងរយៈពេលយូរខាងមុខនោះដែរ ដូចនេះជាការសន្និដ្ឋានជារួមមួយដើម្បីដកខ្លួនចេញឲ្យផុតពីការប្រើប្រាស់ថាមពលកខ្វក់សម្រេចឲ្យបានការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមផែនការតែមិនផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ភពផែនដីតាមរយៈសារជាតិមេតានដែលមាននៅក្នុងហ្គាសនោះពួកគេបានអំពាវនាវឲ្យមានការប្រើប្រាស់ហ្គាសនេះគ្រាន់តែជាស្ពានបណ្តោះអាសន្ន ឬប្រើប្រាស់ឲ្យបានឆាប់រហ័សបំផុត ហើយគួរចាប់ផ្តើមវិនិយោគ និងសម្រេចការងារឲ្យបានលឿនបំផុតក្នុងការទាញយកថាមពលកកើតឡើងវិញមកជាថាមពលចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជំនួសវិញ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ភ្នំពេញ ៖ ជាការឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលបង្កឡើងពី El Niño ក្រសួងឧស្សាហកម្ម បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សហការជិតស្និទ្ធជាមួយភាគីជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អាតឱ្យបានរឹងមាំ ពង្រឹងសន្តិសុខទឹកស្អាត ខណ:ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹកទុកសម្រាប់ប្រើក្នុងរដូវប្រាំងខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងសេចក្ដីប្រកាសផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ដោយផ្អែកលើការតាមដាន និងវិភាគលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើន
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
រដ្ឋធានីបាគូ ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 13/10/2026
ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់

អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content