ភ្នំពេញ ៖ សហគ្រិនវ័យក្មេងអាស៊ាន នៅក្នុងកិច្ចជួបជុំគ្នានាឱកាសព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានជជែកដេញដោលយ៉ាងស៊ីជ្រៅអំពីការពង្រីកវិសាលភាពនៃពាណិជ្ជកម្មពីក្នុងតំបន់ចេញទៅកាន់ពិភពលោកបន្ថែមទៀត។

ចេញពីកិច្ចពិភាក្សាក្រោមប្រធានបទ «ការជំរុញពាណិជ្ជកម្មឱ្យលើសពីតំបន់អាស៊ាន» ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា តាមរយៈមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ វាគ្មិនដែលមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងក្រៅតំបន់ បានមើលឃើញពីល័ក្ខខ័ណ្ឌអំណោយផលរបស់កម្ពុជា បើធៀបទៅនឹងប្រទេសដទៃជិតខាង។ ល័ក្ខខ័ណ្ឌអំណោយផលដែលវាគ្មិនកិត្តិយសបានលើកឡើងនាពេលនោះគឺសំដៅលើទីផ្សារទូទៅនៅមានសភាពទូលាយនៅឡើយ ថ្លៃវត្ថុធាតុដើមក៏សមរម្យអាចទទួលយកបាន រីឯកម្លាំងពលកម្មក៏សមាមាត្រសម្រាប់ការចូលមកវិនិយោគផងដែរ។

លោក Sandeep Majumdar ប្រធានសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជាបានបង្ហាញពីការមើលឃើញរបស់លោកចំពោះសេដ្ឋកិច្ចកម្ពុជា។ លោកបានមានប្រសាសន៍ថា ៖
“ឥណ្ឌាបានមើលឃើញពីភាពចន្លោះទីផ្សារជាច្រើននៅកម្ពុជា ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺកម្ពុជាមានទំនិញច្រើន ប៉ុន្តែមិនត្រូវបានគេស្គាល់ជាសកលនោះទេ”
ជាសកម្មភាពមួយរបស់សភាពាណិជ្ជកម្មឥណ្ឌា គឺជួយជំរុញវិស័យឯកជន ដែលនឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការទំនាក់ទំនងដោយផ្ទាល់ជុំវិញកង្វល់ ឬស្វែងរកឱកាសសម្រាប់ពាណិជ្ជករ និងអ្នកវិនិយោគមកពីប្រទេសទាំងពីរ។

លោក Kanneth Tang ប្រធានសភាពាណិជ្ជកម្មអូស្ត្រាលីនៅកម្ពុជាបានថ្លែងផងដែរអំពីការផ្ដល់ជាជំនួយក្នុងរូបភាពផ្សេងៗ ដើម្បីជួយដល់សហគ្រិនវ័យក្មេងកម្ពុជា ដោយក្នុងនោះផងដែរ ក៏មានការកសាងធនធានមនុស្សនៅកម្ពុជា។
លោកមានប្រសាសន៍ថា ៖
“បើនិយាយក្នុងក្របខ័ណ្ឌសកល មនុស្សភាគច្រើនមិនបានស្គាល់ពីកម្ពុជាទេក្រៅពីប្រាសាទអង្គរវត្ត ដូច្នេះវាមានភាពសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការបង្កើនពាណិជ្ជកម្មទៅកាន់ប្រទេសក្រៅតំបន់។ នៅក្នុងការបង្កើនពាណិជ្ជកម្ម គុណភាពទំនិញ និងទំនុកចិត្តគឺជារឿងសំខាន់បំផុតក្នុងការធ្វើឱ្យដៃគូពាណិជ្ជកម្មឆាប់សម្គាល់ពីកម្ពុជា។ ប៉ុន្តែយ៉ាងណា ទាំងអស់នេះត្រូវការពេលវេលាយូរក្នុងការកសាង ហើយការកសាងទៀតសោតត្រូវចាប់ផ្ដើមពីសហគ្រិនគ្រប់រូបទៅតែម្ដង”

ឯកឧត្តម សួស យ៉ារ៉ា សមាជិកសភា និងជាអគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី កម្ពុជា ដែលចូលរួមជាអធិបតីបើកកម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ាននៅថ្ងៃទី១៣ ខែវិច្ឆិកា ក៏បានថ្លែងផងដែរអំពីភាពមមាញឹករបស់កម្ពុជានៅឆ្នាំនេះ។
ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍បន្តថា ៖
“ទីផ្សាររបស់កម្ពុជាជាទូទៅគឺត្រូវបានពង្រីកវិសាលភាពគួរឱ្យកត់សម្គាល់ ម្យ៉ាងទៀតច្បាប់វិនិយោគថ្មីក៏ទើបតែត្រូវបានដាក់ឱ្យអនុវត្តផងដែរ ដែលធ្វើឱ្យសកម្មភាពចូលមកវិនិយោគនានាកាន់តែមានភាពងាយស្រួល”
ឯកឧត្តមក៏បានលើកឡើងផងដែរថា ការពង្រីកទីផ្សារពាណិជ្ជកម្មកម្ពុជាអាចធ្វើទៅបានលុះត្រាតែមានការចូលរួមពី៣ភាគីសំខាន់ៗគឺ ភាគីរាជរដ្ឋាភិបាល ភាគីសភាពាណិជ្ជកម្ម និងភាគីឯកជន។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ានត្រូវបានបញ្ចប់ជាស្ថាពរហើយនៅត្រឹមរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ថ្មីៗនេះ ដោយការផ្ទេរវេទិកាបន្ទាប់ទៅដល់ប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះរៀបចំនៅឆ្នាំក្រោយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content