ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន រៀបកម្មវិធីផ្លាស់ប្តូរសហគ្រិនវ័យក្មេងកម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគរួមគ្នា

ភ្នំពេញ ៖ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីផ្លាស់ប្តូរសហគ្រិនវ័យក្មេងកម្ពុជា-ចិន ឆ្នាំ២០២៥ រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៩ ខែឧសភា ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកជំនាញ រួមទាំងសហគ្រិននៃប្រទេសទាំងពីរដើម្បីរួមគ្នាអភិវឌ្ឍ និងជំរុញការវិនិយោគប្រកបដោយសក្តានុពលទាំងពេលបច្ចុប្បន្ន និងអនាគត។ កម្មវិធីរឹតចំណងមិត្តភាពរវាងសហគ្រិននៃប្រទេសទាំងពីរនេះ មានគណៈប្រតិភូចំនួន ៤០រូប មកពី តំណាងពីសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រួមទាំងតំណាងពីសមាគមអាជីវកម្មដូចជា សមាគមឧកញ៉ាកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាគមអាជីវកម្មសំខាន់ៗផ្សេងទៀត ព្រមទាំងសហគ្រិន អ្នកជំនួញវ័យក្មេងជាច្រើនរូបទៀត។ គណប្រតិភូទាំងអស់ត្រូវបានដឹកនាំដោយផ្ទាល់ដោយ ឯកឧត្តម គឹម រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ទៅកាន់រដ្ឋធានីប៉េកាំង ក្រុងដាលាន និងក្រុងសិនជិន។

កម្មវិធីផ្លាស់ប្តូរសហគ្រិនវ័យក្មេងកម្ពុជា-ចិន ឆ្នាំ២០២៥ នេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរកិច្ចសហប្រតិបតិ្តការ ពង្រឹងមិត្តភាព ការផ្លាស់ប្តូរជាមួយក្រសួងនិងអ្នកជំនាញផ្នែកពាណិជ្ជកម្មចិនក្នុងការលើកកម្ពស់ការច្នៃប្រឌិត និងសហគ្រិនភាព ការអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសចិន។ នេះគឺជាលើកទី១ហើយដែលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនរៀបចំ និងដឹកនាំគណៈប្រតិភូចូលរួមកម្មវិធីផ្លាស់ប្តូរសហគ្រិនវ័យក្មេងកម្ពុជា-ចិន នៅប្រទេសចិនដើម្បីស្វែងយល់ពីផ្នែកពាណិជ្ជកម្មរបស់ចិនក្នុងការលើកកម្ពស់ការច្នៃប្រឌិត និងសហគ្រិនភាព ការអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពិសេសពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសចិន។

គួរបញ្ចាក់ផងដែរថា បច្ចុប្បន្នទំនាក់ទំនងចិន-កម្ពុជា បានវិវត្តន៍ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការ» ដែលឈានដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជាជាបន្តបន្ទាប់ចាប់ពីសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបន្តដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកំពុងបន្តដោយនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពេលនេះទំនាក់ទំនងកម្ពុជា-ចិន បានឈានដល់ចំណុចខ្ពស់បំផុតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែបថែមទៀត។

ចំណែកឯ ទិន្នន័យពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ឈានដល់ ១៥,១៨ ប៊ីលានដុល្លារ កើនឡើង ២៣,៨ ភាគរយ បើធៀបនឹងចំនួន ១២,២៦ ប៊ីលានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមការវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៦,៩ ប៊ីលានដុល្លារកាលពីឆ្នាំមុន ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដែល​មានទំហំទឹកប្រាក់ប្រមាណ ៣.៤២៣លានដុល្លារអាម៉េរិក ស្មើនឹង ៤៩,៨២% នៃទុនវិនិយោគសរុបនៅកម្ពុជា។

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ជាអង្គការមិនរកប្រាក់ចំណេញសម្រាប់ ការពង្រឹង និងពង្រីកនូវទំនាក់ទំនងរវាងប្រជាជននឹងប្រជាជននៃប្រទេសទាំងពីរ(កម្ពុជា-ចិន)។ ផ.យ.ម.ក.ច ជាវេទិកាមួយដើម្បីផ្លាស់ប្តូរបទពិសោធន៍ និង​​ទស្សនៈគ្នាទៅវិញទៅមកតាមរយៈការបណ្តុះបណ្តាល ជាពិសេសសម្រាប់យុវជន និងសហគ្រិន តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងកម្មវិធីអភិវឌ្ឍន៍នានាសម្រាប់ឱកាសអាជីវកម្ម និងការយល់ដឹងគ្នាទៅវិញទៅមកអំពី​  វប្បធម៌ សង្គម នយោបាយ និងបច្ចេកវិទ្យា។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ក្រុមហ៊ុនផលិតទឹកដោះគោ​ស្រស់របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា និងគ្រោងពង្រីកវត្តមានបន្ថែមនៅប្រទេសមួយនេះ ដែលកំពុងងាកចេញពីការប្រើប្រាស់ផលិតផលពី​ប្រទេសថៃ​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ចិន អាចនឹងពង្រីកពាណិជ្ជកម្មបន្ថែមទៀតជាមួយអាស៊ាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចិន អាចនឹងពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតជាមួយសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់អាស៊ានបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចស្របតាមផែនការរយៈពេល ៥ ឆ្នាំ

ជីកសិកម្មឡើងថ្លៃស្របពេលវិបត្តិប្រេងឥន្ទនៈកំពុងមានសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

តម្លៃជីកសិកម្មនៅលើទីផ្សារបានបង្ហាញពីសញ្ញានៃការឡើងថ្លៃជាងឆ្នាំកន្លងទៅ ដោយសារតម្លៃនៃការផលិត ក៏ដូចជាថ្លៃដឹកជញ្ជូនកើនឡើងដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈដែលលកំពុងកើតមាន និងរងសម្ពាធ

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈឹមបូព៍ា ហើយអាចឈានដល់ការដួលរលំ

កាណាដា ផ្តើមគំនិតបង្កើតតំបន់ពាណិជ្ជកម្មថ្មីមិនអាស្រ័យអាម៉េរិកនិង ចិន លើទីផ្សាររ៉ែកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

ប្រទេសចំនួន៣ ក្នុងចំណោមសមាជិក G7 ដែលក្នុងនោះមានកាណាដា ជាអ្នកផ្តួចផ្តើមគំនិតផងនោះ កំពុងធ្វើការរួមគ្នាទៅលើគម្រោងដ៏ធំមួយដែលនឹងអាចជំនួសការធ្វើទំនាក់ទំនងពាណិជ្ជកម្មលើប្រភេទរ៉ែកម្រជាមួយនឹងសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ៖ វិស័យ​​ដីធ្លី និងអចលនទ្រព្យ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា និង​ត្រូវការពារ​វិស័យនេះកុំឱ្យដួល

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/03/2026

មន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ៖ វិស័យ​​ដីធ្លី និងអចលនទ្រព្យ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា និង​ត្រូវការពារ​វិស័យនេះកុំឱ្យដួល

ជីប ម៉ុង ឧបត្ថម្ភ បរិក្ខារពេទ្យ ម៉ូនីទ័រ ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/03/2026

ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពព្យាបាល និងលើកកម្ពស់វិស័យសុខាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ាស៊ីន ម៉ូនីទ័រ សម្រាប់អ្នកជំងឺ ម៉ូដែល K12 ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ​

មជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារស្វាគមន៍អ្នកបរិច្ចាគឈាម ១៥០ នាក់

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/03/2026

ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ជ្រោយចង្វារបេយ៍បានរៀបចំកម្មវិធីបរិច្ចាគឈាម ដែលបានស្វាគមន៍អ្នកបរិច្ចាគជាង ១៥០នាក់ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ

រយៈពេល ២ ខែ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចន្លោះខែមករា និងខែកុម្ភៈ ឆ្នាំ ២០២៦ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១,១១ ពាន់លានដុល្លារ កើនឡើង ១៧,៦ ភាគរយ ធៀបនឹង ៩,៤៤ ពាន់លានដុល្លាររយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។

​ វិស័យសំណង់នៅកម្ពុជា បង្ហាញសញ្ញាងើបឡើងវិញជាមួយនឹងកំណើន​នៃការ​នាំចូលសម្ភារៈសំណង់និងដែក​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/03/2026

ការនាំចូល​សម្ភារៈសំណង់ និងដែក​ សម្រាប់បម្រើ​ក្នុងវិស័យសាងសង់​នៅកម្ពុជា ឃើញថា​មានការកើនឡើង​គួរឱ្យកត់សម្គាល់ ​តាំងពីឆ្នាំ ២០២៥ និង​រំពឹងថានឹង​បន្តកើនឡើង​ក្នុងឆ្នាំ ២០២៦ នេះ​។ តាមរយៈកំណើន​នៃការ​នាំចូល​សម្ភារៈសំណង់ និង​ដែក​ បានបង្ហាញពីការងើបឡើងវិញនៃវិស័យនេះ​ ប៉ុន្តែ​តាមការព្យាករវិស័យនឹង​បន្ត​មានកំណើនយឺត។​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *