រដ្ឋមន្ត្រីបរិស្ថាន ៖ អំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់បង្កើន​វិធា​នការបន្ស៊ាំ​នឹ​ង​កា​រ​ប្រែ​ប្រួលអាកាសធាតុ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បាន​អំពាវនាវឱ្យប្រទេសដែលមានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ត្រូវបង្ហាញភាពជាអ្នកដឹកនាំ និ​ង​ទទួល​ខុ​ស​ត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើន​វិធា​នកា​រ​ប​ន្ស៊ាំ​នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការប្តេជ្ញាចិត្តផ្តល់ថវិកា១០០​ពា​ន់​លា​ន​ដុ​ល្លា​រ​ស​ហ​រដ្ឋអាមេរិក ដូចដែលបានសន្យាឱ្យបានលឿន និងពន្លឿនកា​រ​ផ្ទេ​រ​ប​ច្ចេ​ក​វិទ្យា​ដ​ល់​ប្រទេសកំពុង​អភិវឌ្ឍន៍ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើការអំពាវនាវបែបនេះ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០​២២ នាទីក្រុង Sharm el-Sheikh សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើ​ន​សេ​ដ្ឋ​កិ​​ច្ច ​២​ទសវត្សរ៍ចុងក្រោយ​កម្ពុ​ជាបានប្រែក្លាយពីប្រទេសចំណូលទាបទៅជាប្រទេ​សចំ​ណូ​ល​ម​ធ្យ​ម​កម្រិតទាប និង​កំពុ​ង​​វិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រ​ការ​នេះ​បា​ន​ផ្ត​ល់​ឱ​កាសឱ្យកម្ពុជា​បើ​ក​ទំ​ព័រថ្មីក្នុងនាមជារដ្ឋអធិបតេយ្យ ជាសមាជិកពេញមុ​ខពេ​ញមា​ត់​នៃ​ស​ហគម​ន៍ប្រ​ជា​ជា​តិ​ក្នុ​ង​កា​រចូលរួមទប់ស្កាត់វិបត្តិសកលនានា។ ស្របពេលជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុកំពុងញាំញីដល់ដំណើរការអភិវឌ្ឍន៍ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទ្រព្យសម្បត្តិ និងជីវិតមនុស្ស សត្វ។

ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងថា ជាការឆ្លើយតបកម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣% នៃផលិត​ផ​ល​ក្នុ​ង​ស្រុ​កសុរប(G​D​P) សម្រា​ប់​ស​ក​ម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ថាមព​លក​កើ​តឡើងវិញ ការ​ពា​រព្រៃឈើ និ​ងរៀប​ចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែន​កា​រ​នានា ជាអាទិ៍ យុ​ទ្ធ​សា​ស្រ្ត​អ​ភិ​វ​ឌ្ឍន៍រយៈពេលវែងប្រកប​ដោយអព្យាក្រឹតកាបូន និងរបា​យ​កា​រ​ណ៍​​បច្ចុ​ប្បន្ន​ភាព​ កា​រ​ចូ​ល​រួ​ម​ចំ​ណែ​ករបស់ជាតិ ដើម្បីអនុ​វត្តអនុសញ្ញាក្រប​ខ័ណ្ឌសហប្រ​ជាជា​តិ​ស្តី​​​ពីកា​រប្រែ​ប្រួល​អា​កាសធាតុ ដែល​នឹងរួមចំណែកគាំទ្រការអភិវឌ្ឍប្រ​កបដោយចីរភាព បើ​ទោះ​​​​ជា​មាន​កា​រ​ប្រែ​ប្រួ​លអា​កា​ស​ធា​តុក្តី។

ជាមួយគ្នានេះដែរ ក្នុងនាមជាប្រធានអាស៊ានប្តូរវន្ត កម្ពុជាបានផ្តួចផ្តើមកិច្ចព្រមព្រៀងបៃតង (ASEAN Green Deal) ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងដោយចីរភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ

ការិយាល័យជួល ​ទំហំ​ជិត​២០ម៉ឺន​ម៉ែត្រការ៉េ​បន្ថែមទៀត រំពឹងចាក់​បញ្ចូល​ក្នុងទីផ្សារ​​​ក្នុងឆ្នាំ២០២៤​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

កំណើននៃ​តម្រូវការ​និងការ​ផ្គត់ផ្គង់ការិយាល័យ​ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​សហគ្រិន​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ បាន​ផ្លាស់....

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុតកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុត ប្រែពីអាជីពមេធាវីក្លាយជាបេក្ខភាពប្រធានាធិបតី

NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2024

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទុនបម្រុងអន្តរជាតិ ២០ ប៊ីលានដុល្លារអាមេរិក

យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

សិក្ខាកាមចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍លើជំនាញការិយាល័យជួរមុខ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ក្រសួងរៀបចំដែនដីកំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួន៣ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅត្រង់បញ្ចកោណ​ទី៤ មុំទី៤ បានលើកឡើងអំពីការពង្រឹងលើការការគ្រប់គ្រង ធ្វើទំនើបកម្មនគរូបនីយកម្ម

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម