អូស្រ្តាលី ជំរុញការអភិវឌ្ឍន៍វិស័យចិញ្ចឹមត្រីទឹកប្រៃនៅកម្ពុជា ដើម្បីកាត់បន្ថយការនាំចូល

ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី តាមរយៈមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) ប្រទេសកម្ពុជា ឥណ្ឌូណេស៊ី និងអូស្ត្រាលី បានរួមកម្លាំងគ្នាជំរុញអភិវឌ្ឍកសិដ្ឋានចិញ្ចឹមត្រីទឹកប្រៃប្រកបដោយចីរភាពនៅកម្ពុជា។

យោងតាមការចេញផ្សាយរបស់ស្ថានទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា ជាមួយនឹងការដឹកនំាគម្រោងដោយសកលវិទ្យាល័យ Sunshine Coast ភាពជាដៃគូត្រីភាគីនេះ មានគោលដៅជួយកសាងជំនាញរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផលរបស់ប្រទេសកម្ពុជាលើជំំនាញសំខាន់ៗ ដូចជា បច្ចេក​ទេសរៀបចំចំណីត្រី និងការគ្រប់គ្រងជំងឺឆ្លង ដើម្បីបង្កើនសមត្ថភាពក្នុងស្រុក និងសន្តិសុខស្បៀង ដែលគំនិតផ្តួចផ្តើមនេះបានបង្កើនការផលិតកូនត្រីស្ពងក្នុងស្រុក ដោយបានជួយកាត់បន្ថយការពឹងផ្អែកលើត្រីនាំចូល។

នេះជាស­កម្មភាពពិតនៃការចែករំលែកផ្លាស់ប្តូរចំណេះដឹងជាមួយប្រទេសក្នុងតំបន់ ដែលបានធើ្វឡើងរវាងអ្នកវិទ្យាសាស្ត្រឥណ្ឌូណេស៊ី ដែលទទួលបានការពង្រឹងសមត្ថភាព ពីគម្រោងស្រាវជ្រាវមុនៗរបស់ ACIAR ទៅកាន់អ្នកជំនាញរបស់កម្ពុជា ដើម្បីជំរុញវិស័យវារីវប្បកម្មទឹកប្រៃឱ្យកាន់តែមានភាពធន់។

ឯកឧត្តម ទិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងក្នុងទិវាមច្ឆាជាតិ ២០២៥ កន្លងទៅថា ដើម្បីធានាដល់ការផ្តគ់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូល ក្រសួងកសិកម្មបាននិងកំពុងជំរុញការអភិវឌ្ឍន៍វិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រទឹកប្រៃ ដោយក្នុងនោះ ក្រសួងបានបង្កាត់ពូជត្រីច្រើនប្រភេទ ទាំងត្រីទឹកសាប និងត្រីទឹកប្រៃ មានដូចជា ត្រីខ្យា ត្រីគ្រំ ត្រីតុកែ ក្តាមសេះ និងក្តាមថ្ម ជាដើម។

នៅឯតំបន់មាត់សមុទ្រប្រទេសកម្ពុជា ក្រសួងកសិកម្មបានចាត់មន្រ្តីរដ្ឋបាលផល និងន្រ្តីជំនាញ ចុះបង្រៀនដល់ប្រជានេសាទពីវិធីសាស្រ្តបង្កាត់ និងភ្ញាស់ពាក់កណ្តាលសិប្បនិម្មិតស្ថិតនៅក្នុងខេត្តកែប និងកោះកុង តាមរយៈកម្មវិធីបង្កើនផលស្តុកក្តាមសេះនៅតំបន់ឆ្នេរ និងលើកទឹកចិត្តឱ្យប្រជានេសាទ លែងមេក្ដាមសេះមានពង ១៥០០ក្បាល ដើម្បីបង្កើនផលស្តុកក្តាមសេះក្នុងដែនសមុទ្រកម្ពុជា។​ ជាមួយគ្នា​នេះ​ក្រសួង​កសិកម្ម ក៏បានដាក់ពង្រាយប្រអប់ជម្រកសិប្បនិម្មិតជាង១ ៣០០ប្រអប់ នៅក្នុងសមុទ្រ ដើម្បីបង្កើនជម្រកសត្វ និងត្រី និងទប់ស្កាត់ការនេសាទក្នុងតំបន់ទីជម្រកសំខាន់ៗ។ លើសពីនេះក្រសួងក៏បានបំពាក់ឧបករណ៍តាមដាន (VMS) លើនាវានេសាទជិត១៥០០គ្រឿង ដើម្បីត្រួតពិនិត្យសកម្មភាពនេសាទក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រ។

គួរំលឹកថា នៅឆ្នាំ២០២៤កន្លងទៅ ផលនេសាទសមុទ្រកម្ពុជាសម្រេចបានជិត១៤ម៉ឺនតោន កើនឡើង១១ភាគរយ និងផលនេសាទទឹកសាបទទួលបានជិត ៤៧ម៉ឺនតោន កើនឡើង៩,៥ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ចំណែកផលវារីវប្បកម្មសម្រេចបាន ៣២ម៉ឺនតោន កើនឡើង ២% ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *