កម្ពុជា-ជប៉ុន បន្តពិភាក្សាអំពីការពង្រឹង និងស៊ីជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ភ្នំពេញ ៖ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥​-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តី នៃប្រទេសជប៉ុន ដែលក្នុងកិច្ចពិភាក្សាអំពីការពង្រឹង និងស៊ីជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ​។

ថ្នាក់ដឹកនាំទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួម និងកង្វល់ផងដែរ។ លើសពីនេះ នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើការផ្លាស់ប្តូរកំណត់ចំណាំស្តីពីជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងចំនួនបីទាក់ទងនឹងវារីសាស្ត្រ ការផ្គត់ផ្គង់ទឹក និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀតក្នុងវិស័យឌីជីថល ធនាគារ និងថាមពល។

ពាណិជ្ជកម្មទ្វេភាគីត្រូវបានរំពឹងថា នឹងមានការជំរុញបន្ថែមទៀតតាមរយៈដំណើររបស់សម្តេចអគ្គមហាសេនាបតី មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីការពង្រឹង និងស៊ីជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ ពួកគេក៏នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួម និងកង្វល់ផងដែរ។ លើសពីនេះ នាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើការផ្លាស់ប្តូរកំណត់ចំណាំស្តីពីជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងចំនួនបីទាក់ទងនឹងវារីសាស្ត្រ ការផ្គត់ផ្គង់ទឹក និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀតក្នុងវិស័យឌីជីថល ធនាគារ និងថាមពល។

សូមជម្រាបថា ជប៉ុន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៥​របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន សហរដ្ឋអាមេរិក វៀតណាម និង​ថៃ​។ ​ជប៉ុន​បាន​គាំទ្រ​​ការ​អភិវឌ្ឍ​តំបន់​អា​ស៊ាន​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ក្នុង​វិ​ស័​យ​ផ្សេងៗ​។​ ​លើស​​ពី​នេះ​ទៀត​ ​ជប៉ុន​ ​និង​អា​ស៊ាន​ ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ ​ហើយ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​បាន​កើន​ឡើង​១០​ដង​ ​ពី​ចំនួន​សរុប​ប្រមាណ​ ​២​២​០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​០​៥​ ​ដល់​ប្រមាណ​២​.​២​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២។​ ​

ទំនាក់ទំនង​រវាង​ជប៉ុន​ ​និង​អា​ស៊ាន​ ​រួម​ទាំង​កម្ពុជា​ ​មិនមែន​មាន​ត្រឹមតែ​ធុរកិច្ច​ប៉ុណ្ណោះ​ទេ​។​ ​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​រវាង​ជប៉ុន​ ​និង​អា​ស៊ាន​ក្នុងនាម​ជា​មិត្ត​ពិត​ ​គឺជា​ទំនាក់ទំនង​នៃ​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ដោយ​ផ្អែក​លើ​ទំនាក់ទំនង​ពី​បេះដូង​ ​និង​បេះដូង​។​ ​ទំនាក់ទំនង​នេះ​ត្រូវ​បាន​ពូន​ជ្រុំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​តាមរយៈ​ការផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​ប្រជាជន​ ​និង​ប្រជាជន​ក្នុង​វិ​ស័​យ​ដ៏​ទូលំទូលាយ​។​ ​

គូរបញ្ជាក់ផងដែរថា ឆ្នាំ២០២៣នេះគឺជាខួបទី ៧០នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ហើយក៏ជាឆ្នាំដែលប្រទេសទាំងពីរបានបង្កើនកម្រិតនៃទំនាក់ទំនងការទូតទៅជា «ភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិទំនាក់ទំនងកម្ពុជា-ជប៉ុន។​

សម្តេចធិបតី ក៏បានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការ​​មួយចំនួន សំដៅពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងវិស័យការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការបើកឡើងវិញនូវជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន ជាដើម ។

ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងអំណរគុណប្រទេសកម្ពុជាចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងរយៈកាលកន្លងមក ព្រមទាំងបានបញ្ជាក់ថា ជប៉ុន នឹងបន្តធ្វើការជាមួយ សម្តេចធិបតី បន្ថែមទៀត សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវជោគជ័យថ្មីៗ ជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ជប៉ុន ។

ជាចុងក្រោយ កិច្ចប្រជុំរវាងសម្តេចធិបតី និងបណ្តាប្រទេសព្រមទាំងក្រុមហ៊ុនជាច្រើន ក្នុងរយៈពេល៣ថ្ងៃនេះសម្រេចបានផ្លែផ្លាគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាលបានបើកភ្លើងខៀវស្វាគមន៍អ្នកវិនិយោគថ្មីមកកម្ពុជា ដោយធានាបាននូវនិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច។  មួយវិញទៀត ថែមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជាដៃគូ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ បង្កើនលទ្ធភាពកម្លាំងពលកម្មជំនាញ និងកាត់បន្ថយភាពក្រីក្រ។

សូមបញ្ជាក់ថា របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញសរុបចំនួន ១,០៦ ពាន់លានដុល្លារទៅកាន់ប្រទេសជប៉ុន ធ្លាក់ចុះ ០,៣ ភាគរយធៀបនឹងឆ្នាំ២០២២កន្លងទៅ។ របាយ​ការណ៍​បាន​​បង្ហាញ​ទៀតថា ទន្ទឹម​នឹង​នេះ ការ​នាំ​ចូល​របស់​កម្ពុជា​ពី​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ ១៩,៣ ភាគរយ​មក​នៅ​ត្រឹម​ប្រមាណ ៥៧៣ លាន​ដុល្លារ​អាមេរិក។

ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនរួមមាន សម្លៀកបំពាក់ កាបូប ស្បែក​ជើង គ្រឿងសង្ហារឹម ក្រដាស និងផលិតផលស្បែក ខណៈដែលការនាំចូលរបស់វារួមមាន គ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងប្លាស្ទិក។​

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុនក្នុង​រយៈពេល ១១ ខែ​ឆ្នាំ២០២៣ ​សម្រេច​បាន​ទឹកប្រាក់​សរុប ១,៦៣ ពាន់​លាន​ដុល្លារ​ ធ្លាក់ចុះ​ប្រមាណ ៧,៩ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CM​G ​អញ្ជើញ​អ្នក​សារព័ត៌មាន​កម្ពុជា​ ​និង​អាស៊ាន​ទៅ​ស្វែងយល់​ពី​សក្តានុពល​ខេត្ត​ហៃ​ណាន

បទយកការណ៍, សេដ្ឋកិច្ច

• 19/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជា​ ​ស្ថិត​ក្នុង​ចំណោម​តំណាង​ប្រព័ន្ធ​សារព័ត៌មាន​ចំនួន​ ​១៩ រូប ​មកពី​ប្រទេស​ចំនួន​ ៨ ​នៅ​អាស៊ី​អាគ្នេយ៍ ​បានចូលរួម​ក្នុង​សកម្មភាព​ទស្សនកិច្ច​ ​និង​សម្ភាសន៍ រៀបចំ​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ​(​CMG​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ដើម្បី​ស្វែងយល់​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ការ​អភិវឌ្ឍ​ជនបទ ​និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​រវាង​ខេត្ត​នេះ​ ​និង​​អាស៊ាន​​

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់