ភ្នំពេញ ៖ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តី នៃប្រទេសជប៉ុន ដែលក្នុងកិច្ចពិភាក្សាអំពីការពង្រឹង និងស៊ីជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួម និងកង្វល់ផងដែរ។ លើសពីនេះ នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើការផ្លាស់ប្តូរកំណត់ចំណាំស្តីពីជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងចំនួនបីទាក់ទងនឹងវារីសាស្ត្រ ការផ្គត់ផ្គង់ទឹក និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀតក្នុងវិស័យឌីជីថល ធនាគារ និងថាមពល។
ពាណិជ្ជកម្មទ្វេភាគីត្រូវបានរំពឹងថា នឹងមានការជំរុញបន្ថែមទៀតតាមរយៈដំណើររបស់សម្តេចអគ្គមហាសេនាបតី មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីការពង្រឹង និងស៊ីជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ ពួកគេក៏នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួម និងកង្វល់ផងដែរ។ លើសពីនេះ នាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើការផ្លាស់ប្តូរកំណត់ចំណាំស្តីពីជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងចំនួនបីទាក់ទងនឹងវារីសាស្ត្រ ការផ្គត់ផ្គង់ទឹក និងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀតក្នុងវិស័យឌីជីថល ធនាគារ និងថាមពល។
សូមជម្រាបថា ជប៉ុនជាដៃគូពាណិជ្ជកម្មធំទី៥របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម និងថៃ។ ជប៉ុនបានគាំទ្រការអភិវឌ្ឍតំបន់អាស៊ានតាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍក្នុងវិស័យផ្សេងៗ។ លើសពីនេះទៀត ជប៉ុន និងអាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់គ្នាទៅវិញទៅមក ហើយទំហំពាណិជ្ជកម្មជាមួយកម្ពុជាបានកើនឡើង១០ដង ពីចំនួនសរុបប្រមាណ ២២០លានដុល្លារក្នុងឆ្នាំ២០០៥ ដល់ប្រមាណ២.២ប៊ីលានដុល្លារក្នុងឆ្នាំ២០២២។
ទំនាក់ទំនងរវាងជប៉ុន និងអាស៊ាន រួមទាំងកម្ពុជា មិនមែនមានត្រឹមតែធុរកិច្ចប៉ុណ្ណោះទេ។ មូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងជប៉ុន និងអាស៊ានក្នុងនាមជាមិត្តពិត គឺជាទំនាក់ទំនងនៃការជឿទុកចិត្តគ្នាទៅវិញទៅមកដោយផ្អែកលើទំនាក់ទំនងពីបេះដូង និងបេះដូង។ ទំនាក់ទំនងនេះត្រូវបានពូនជ្រុំអស់រយៈពេលជាច្រើនឆ្នាំតាមរយៈការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក្នុងវិស័យដ៏ទូលំទូលាយ។
គូរបញ្ជាក់ផងដែរថា ឆ្នាំ២០២៣នេះគឺជាខួបទី ៧០នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ហើយក៏ជាឆ្នាំដែលប្រទេសទាំងពីរបានបង្កើនកម្រិតនៃទំនាក់ទំនងការទូតទៅជា «ភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិទំនាក់ទំនងកម្ពុជា-ជប៉ុន។
សម្តេចធិបតី ក៏បានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការមួយចំនួន សំដៅពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងវិស័យការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការបើកឡើងវិញនូវជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន ជាដើម ។
ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងអំណរគុណប្រទេសកម្ពុជាចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងរយៈកាលកន្លងមក ព្រមទាំងបានបញ្ជាក់ថា ជប៉ុន នឹងបន្តធ្វើការជាមួយ សម្តេចធិបតី បន្ថែមទៀត សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវជោគជ័យថ្មីៗ ជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ជប៉ុន ។
ជាចុងក្រោយ កិច្ចប្រជុំរវាងសម្តេចធិបតី និងបណ្តាប្រទេសព្រមទាំងក្រុមហ៊ុនជាច្រើន ក្នុងរយៈពេល៣ថ្ងៃនេះសម្រេចបានផ្លែផ្លាគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាលបានបើកភ្លើងខៀវស្វាគមន៍អ្នកវិនិយោគថ្មីមកកម្ពុជា ដោយធានាបាននូវនិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច។ មួយវិញទៀត ថែមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជាដៃគូ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ បង្កើនលទ្ធភាពកម្លាំងពលកម្មជំនាញ និងកាត់បន្ថយភាពក្រីក្រ។
សូមបញ្ជាក់ថា របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញសរុបចំនួន ១,០៦ ពាន់លានដុល្លារទៅកាន់ប្រទេសជប៉ុន ធ្លាក់ចុះ ០,៣ ភាគរយធៀបនឹងឆ្នាំ២០២២កន្លងទៅ។ របាយការណ៍បានបង្ហាញទៀតថា ទន្ទឹមនឹងនេះ ការនាំចូលរបស់កម្ពុជាពីប្រទេសជប៉ុនបានធ្លាក់ចុះ ១៩,៣ ភាគរយមកនៅត្រឹមប្រមាណ ៥៧៣ លានដុល្លារអាមេរិក។
ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនរួមមាន សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម ក្រដាស និងផលិតផលស្បែក ខណៈដែលការនាំចូលរបស់វារួមមាន គ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងប្លាស្ទិក។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនក្នុងរយៈពេល ១១ ខែឆ្នាំ២០២៣ សម្រេចបានទឹកប្រាក់សរុប ១,៦៣ ពាន់លានដុល្លារ ធ្លាក់ចុះប្រមាណ ៧,៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕