កម្ពុជាសម្រេចបានផលនេសាទសរុបជិត ១លានតោន សរុបជាទឹកប្រាក់ជាង ១ ៧១២លានដុល្លារ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា សមិទ្ធផលក្នុងវិស័យជលផលឆ្នាំ២០២១ សម្រេចបានយ៉ាងល្អប្រសើរ និងបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យជលផលឱ្យកាន់តែរីកចម្រើនទាំងពេលបច្ចុប្បន្ន និងអនាគត។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ការនាំចេញផលនេសាទសរុប​ជាទឹក​ប្រាក់ប្រមាណ១ ៧១២ ៨០០ ០០០​ដុល្លារ​។

យោង​របាយការណ៍​ដែលបានកត់ត្រាលើការនាំចេញផលនេសាទបានបង្ហាញ​ឱ្យឃើញថា ក្នុង​ឆ្នាំ​២០២១ ​ផល​នេសាទ​ដែលបាននាំចេញមាន​ចំនួន ៣ ៤៦៩​តោន ដោយ​ប្រមូល​ចំណូលបាន​ចំនួន ៦២១ ៩១២ ៩៧៦ រៀល​។ ផល​នេ​សាទ​សរុប​សម្រេចបាន​ចំនួន ៨៥៦ ៤០០​តោន ក្នុងនេះ ផល​នេ​សា​ទ​ទឹកសាប​សម្រេចបាន​ចំនួន ៣៨៣ ០៥០​តោន សមុទ្រ​ចំនួន ១២៥ ០០០​តោន និង​ផល​វារីវប្បកម្ម​សម្រេច​បាន​ចំនួន ៣៤៨ ៣៥០​តោន ដែល​សរុប​ជា​ប្រាក់​ស្មើនឹង ១ ៧១២ ៨០០ ០០០​ដុល្លារ​។​

របាយការណ៍បានបញ្ជាក់ថាការងារ​សម្រេចបាន មានផល​វារីវប្បកម្ម​បាន ៣៤៨ ៣៥០​តោន ផលិត​កូន​ត្រី​ពូជ​បាន ៣២៤​លាន​ក្បាល ចិញ្ចឹម​ក្រពើ​បាន ២៩​២, ១០០​ក្បាល បង្កើត​បណ្តុំ​វា​រី​វប្បករ​ចំនួន ៣២៦​កន្លែង មាន​សមាជិក​ចំនួន ១១ ០០០​នាក់​។

របាយការណ៍​ដដែល​បាន​បន្តថា កន្លែង​អភិរក្ស​សរុប​ចំនួន ៦៨២​កន្លែង បោះបង្គោល​បេតុង​ព្រំប្រទល់​កន្លែង​អភិរក្ស​ចំនួន ១៨៥ ដើម បង្គោល​ឈើ​ចំនួន ២ ៧៥០​ដើម ទម្លាក់​ប្រអប់​បេតុង​ចំនួន ២៥​០ នៅ​តំបន់ឆ្នេរ បាន​ការពារ​តំបន់​ផ្កាថ្ម និង​ស្មៅ​សមុទ្រ​ទំហំ ៧ ០០០​ហិកតា ដាំ​ព្រៃ​លិច​ទឹក​ចំនួន ១៥០​ហិកតា និង​សាងសង់​ស្នាក់ការ​ល្បាត​ចំនួន ៤​ខ្នង​។ធ្វើអធិការកិច្ចទីតាំងកែច្នៃបានចំនួន ១៣៤កន្លែង ក្នុងខេត្តចំនួន១៧ ផ្តល់វិញ្ញាបនបត្របញ្ជាក់ការអនុវត្តអនាម័យល្អចំនួន ៥ច្បាប់ និងវិញ្ញាបនបត្រសុខភាពចំនួន ៦៧ច្បាប់។

រដ្ឋបាលជលផល ក៏បានធ្វើការបោះបង្គោលព្រំប្រទល់ការពារព្រៃលិចទឹកចំនួន ១៣៦ដើម នៅខេត្តជុំវិញបឹងទន្លេសាប បូកយោងសរុបចំនួន ១ ០២១ដើម។ ក្នុងនោះបង្រ្កាបបទល្មើសជលផលបានចំនួន ៣២៣១ករណី បំផ្លាញចោលវត្ថុតាង ២៩៦២ករណី ពិន័យអន្តរការណ៍ ៧៩ករណី បញ្ជូនទៅតុលាការ ១៩០ករណី និងបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តចំនួន ១៤០វគ្គ អ្នកចូលរួម ១ ៤៥០នាក់។

ជាមួយគ្នានេះរដ្ឋបាលជលផល ក៏បានធ្វើការសិក្សាស្រាវជ្រាវ ជីវសាស្រ្តវារីសត្វ តាមដានប្រភេទកូនត្រី ការធ្វើចរាចរណ៍ត្រី និងការពងកូនរបស់ត្រីនៅតាមដងទន្លេ សិក្សា DNAត្រី សិក្សាស្រាវជ្រាវការបង្កាត់ភ្ញាស់ត្រីគ្រំ ត្រីខ្យា ត្រីខ្ជឹង ត្រីកន្ធរមាស និងតាមដានផលនេសាទដាយត្រី។ ដោយឡែកសម្រាប់សហគមន៍​នេសាទ​សរុប​មានចំនួន ៥១៦ នៅក្នុង​នោះ​ទឹកសាប ៤៧៥ និង សមុទ្រ ៤១ មាន​សមាជិក​សរុប​ចំនួន ១៤៧ ៥១៨​គ្រួសារ ស្មើនឹង ៣៣២ ១៦៨​នាក់ ចុះបញ្ជី​សហគមន៍​នេសាទ​ចំនួន ៤៣៥ និង​បានផ្តល់​ថវិកា​គាំទ្រ​ដល់​សហគមន៍​ចំនួន ១៥០ ចំនួន ៤​លាន​រៀល​នៅក្នុង​មួយ​សហគមន៍ ដាក់​ស្លាក​សញ្ញា​​កន្លែង​អភិរក្ស​សហគមន៍​ចំនួន ១១០​ស្លាក ទម្លាក់​ប្រអប់​បេតុង​ចំនួន​១៥០ និង​បោះបង្គោល​ការពារ​ស្មៅ​សមុទ្រ​ក្នុង​កន្លែង​សហគមន៍​ចំនួន ២០០​ដើម​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច