ហ្សឺណែវ ៖ គណៈប្រតិភូកម្ពុជា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ដឹកនាំដោយឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សាការងារជាមួយ លោក Stephen Fevrier និងលោក Eloi Laourou ទីប្រឹក្សាជាន់ខ្ពស់លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនពីអំពីវឌ្ឍនភាពដែលសម្រេចបានដោយកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ២០០៤មក និងគោលដៅនាពេលអនាគតរបស់កម្ពុជា ជាពិសេស ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ដំណើរនៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ទាក់ទងនឹងការងារនេះដែរ តំណាងកម្ពុជាបានស្នើសុំឲ្យអង្គការពាណិជ្ជកម្មពិភពលោកគាំទ្រដល់ការសិក្សាគ្រប់ជ្រុងជ្រោយអំពីយុទ្ធសាស្ត្រចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជាផងដែរ។

ជាមួយនឹងសំណើរនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ខាងមុខនេះ ហើយបានអញ្ជើញឲ្យអង្គការពាណិជ្ជកម្មពិភពលោកពិនិត្យមើលលទ្ធភាពបង្កើតជាកម្មវិធីដើម្បីផ្សព្វផ្សាយពីសកម្មភាពរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅកម្ពុជា ក្នុងអំឡុងពេលនេះផងដែរ។ ជាការឆ្លើយតប លោក Eloi Laourou ទីប្រឹក្សាជាន់ខ្ពស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក។ អង្គការពាណិជ្ជកម្មពិភពលោកនឹងពិនិត្យមើលលទ្ធភាពជាក់ស្ដែងចំពោះការចូលរួមជាមួយកម្ពុជាក្នុងព្រឹត្តិការណ៍នានា ព្រមទាំងលើកទឹកចិត្តឲ្យកម្ពុជាប្រឹងប្រែងចូលរួមយ៉ាងសកម្មនៅក្នុងការងារនៃអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីទាញយកផលប្រយោជន៍ពេញលេញពីប្រព័ន្ធពាណិជ្ជកម្មពហុភាគី៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content