ទីតាំង​​ព្រលានយន្តហោះចាស់ ពោធិ៍ចិនតុង នឹងកាន់តែ​លើក​មុខ​មាត់ក្រុងភ្នំពេញ​នាពេលអនាគត

ភ្នំពេញ ៖ ថ្វីត្បិតថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬ ព្រលានយន្ដហោះពោធិ៍ចិនតុង ត្រូវបានបិទលែងធ្វើប្រតិបត្តិការ ប៉ុន្តែមិនមែនទុក​ទីតាំង​ចោល​មិនធ្វើអ្វីនោះទេ ដោយប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​នឹង​យក​តំបន់នេះធ្វើជាសួនសាធារណៈ និង​កន្លែង​ហាត់ប្រាណ​ដែលបម្រើផលប្រយោជន៍ដល់សាធារណៈជនទូទៅ ។ ជាមួយគ្នានេះ អ្នកជំនាញនៃវិស័យអចលនទ្រព្យ​បានលើកឡើងថា តំបន់ព្រលាន​យន្តហោះចាស់មួយនេះនឹង​កាន់តែជួយលើក​មុខ​មាត់​ និងសោភ័ណភាពរាជធានីភ្នំពេញបន្ថែម ប្រសិនបើ​ទីតំាង​នេះត្រូវបានអភិវឌ្ឍ​ន៍​ជា​តំបន់​បៃតង ។​

អ្នកស្រី អាន សុធីតា នាយិក​ប្រតិបត្តិ​ក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា​ ទោះបីជា​ព្រលានយន្តហោះ​ត្រូវ​បានផ្លាស់​ប្តូរទីតាំង​ពីពោធិ៍ចិនតុង ទៅ​ព្រលានថ្មី​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ តែក៏មិនធ្វើឱ្យតំបន់ជុំវិញព្រលានយន្តហោះ​ចាស់​មានផល​ប៉ះពាល់អ្វីដែរ ប៉ុន្តែផ្ទុយទៅវិញបើសិនជា​កន្លែង​នោះ​ត្រូវ​បានអភិវឌ្ឍ​ទៅជា​ផ្នែក​សំខាន់មួយ ឬក៏ជាតំបន់បៃតង​ វានឹងកាន់តែ​លើក​មុខមាត់​ទីក្រុងភ្នំពេញ និង​តំបន់នោះកាន់តែប្រសើរលើសដើម។

អ្នកស្រី​បានមានប្រសាសន៍ថា ៖

«ទីតាំងព្រលានយន្តហោះចាស់ នឹង​នៅតែ​មានភាពពេញ​និយម​ មានភាពអ៊ូរអរ មិនស្ងាត់នោះទេ ព្រោះវាជាទីតាំង​ដែលមានមនុស្ស​ម្នាឆ្លងកាត់​ច្រើន ជាក់ស្ដែង ​បច្ចុប្បន្ន​នេះ តំបន់​នៅតាមផ្លូវជាតិលេខ​៣​ និងលេខ​៤ ​មាន​មនុស្ស​ទៅរស់នៅទីនោះច្រើន ហើយត្រូវ​ឡើងមកធ្វើការ​នៅក្រុងភ្នំពេញ ដែលត្រូវ​ឆ្លងកាត់ទីតាំង​ព្រលានយន្តហោះចាស់​»។​

អ្នកស្រីបានបន្តថា ថ្វីត្បិតថា តំបន់ព្រលានចាស់មិនត្រូវបានអនុញ្ញាតឱ្យសាងសង់សំណង់អគារដែលមានកម្ពស់ៗដូចនៅកណ្តាលក្រុង ប៉ុន្តែគេក៏អាចបង្កើតជាតំបន់លំហែរ ហាត់ប្រាណ ឬផ្សារសហគមន៍បែបទំនើប និងស៊ីវិល័យបានដែរ។

គួររម្លឹកថា ក្នុងឱកាស​បើក​សម្ពោធអាកាស​យានដ្ឋានអន្តរជាតិតេជោ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ថា ទីតាំងព្រលានយន្តហោះចាស់​ ​នឹងមិនលក់​ឱ្យទៅវិស័យឯកជន ​ឬ​ត្រូវ​អភិវឌ្ឍន៍​អ្វីនោះឡើយ ។​ អតីតព្រលានយន្តហោះនេះ នឹងត្រូវទុក​ជាពីសបម្រុង ក្នុងករណី​អាកាស​យានដ្ឋានអន្តរជាតិថ្មីមិនអាចចុះចតបាន ឬ​មមាញឹក ហើយ​មានយន្តហោះ​ត្រូវចុះចត​បន្ទាន់ ដូច្នេះអាចចុះចត​នៅអាកាស​យានដ្ឋានអន្តរជាតិ​ចាស់​បាន ។

សម្ដេច​ធិបតីបន្ត​ថា ក្រៅពីការរក្សាទុកមួយផ្នែកជាពីស​បម្រុង អតីតអាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ នឹង​ត្រូវ​អភិវឌ្ឍន៍ជាសួន​សាធារណៈ​សម្រាប់ប្រជាពលរដ្ឋ​ក្រុងភ្នំពេញប្រើប្រាស់​​ ដោយសម្ដេច​បានពិនិត្យមើល​នៅទីតាំង​នោះ គឺស័ក្តិសម​សម្រាប់ជាទីតាំងផាសុកភាពសម្រាប់​ពលរដ្ឋ​នៅក្រុងភ្នំពេញ ពីព្រោះថា​ពលរដ្ឋ​ក្រុង​ភ្នំពេញមិនខុសពីពលរដ្ឋ​ប្រទេស​រីក​ចម្រើននោះទេ​ គឺត្រូវការ​រក​កន្លែង​ណាដែលមានផាសុក​ភាពសម្រាប់​លំហែ​​ពេលទំនេរ ។ ជាក់ស្ដែង​ ការ​បើក​ដំណើរការ​ផ្លូវថ្មើជើង​មាត់ទន្លេ មានការគាំទ្រ​ពីពលរដ្ឋ និង​មានពលរដ្ឋ​ទៅដើរ​កម្សាន្ត​ច្រើន​កុះករ​ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកជំនាញដែលពាក់ព័ន្ធ​កំពុង​រៀបចំគិតគូរ​ដាំដើមឈើ​ដែលនឹងត្រូវជ្រើសរើស​យកទៅដាំ​ដែលមិនប៉ះពាល់​ដល់ពីស​រត់​របស់យន្តហោះ ហើយពេលអនាគត អាច​បើក​ឱ្យពលរដ្ឋ​ចូលលេង ធ្វើជា​កន្លែង​​ពិច​និក​ សម្រាកលំហែ​ក្នុងពេលទំនេរៗ ។​ ដោយឡែក​សម្រាប់​ចំណត​យន្តហោះ អាចធ្វើជាកន្លែង​ប្រគុំ​​តន្ត្រីម្ដង​ម្កាល​ដោយអាចជំនួស​តំបន់កោះពេជ្រ​បាន ដូច្នេះ​គេអាច​រៀបចំនៅកោះពេជ្រ​ផង នៅទីតាំងអតីត​ព្រលានយន្តហោះ​ចាស់បានផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *