INT. ប៉ាគីស្ថាន ពិចារណាលក់យន្តហោះចម្បាំង JF-17 ទៅឱ្យ បង់ក្លាដែស

អ៊ីស្លាម៉ាបាដ ៖ ប៉ាគីស្ថាន កំពុងពិចារណាលើកិច្ចព្រមព្រៀងការពារជាតិជាមួយបង់ក្លាដែស ដែលក្នុងនោះរួមមានទាំងការលក់យន្តហោះចម្បាំង JF-17 Thunder ទៅឱ្យទីក្រុងដាកា ខណៈដែលទីក្រុងអ៊ីស្លាម៉ាបាដ កំពុងពង្រីកមហិច្ឆតានាំចេញសព្វាវុធ និងពង្រឹងទំនាក់ទំនងជាមួយបង់ក្លាដែស ។ ជាមួយគ្នានេះ មេបញ្ជាការកងទ័ពអាកាសប៉ាគីស្ថាន លោក Zaheer Ahmed Baber Sidhu និងសមភាគីបង់ក្លាដែស លោក Hasan Mahmood Khan បានពិភាក្សាលម្អិតអំពីការទិញយន្តហោះ JF-17 Thunder ដែលជាយន្តហោះចម្បាំងពហុមុខងារ បង្កើតឡើងរួមគ្នារវាងប៉ាគីស្ថាន និងចិន ។ នេះបើយោងតាមសារព័ត៌មាន The straits times ។

ក្រៅពីលក់យន្តហោះចម្បាំង ប៉ាគីស្ថាន ក៏បានធានាដល់បង់ក្លាដែស អំពីការចែកចាយឱ្យបានលឿននូវយន្តហោះ Super Mushshak សម្រាប់ហ្វឹកហ្វឺន រួមជាមួយការបណ្តុះបណ្តាលពេញលេញ និងផ្តល់ប្រព័ន្ធអេកូឡូស៊ីរយៈពេលវែងផងដែរ ។

សូមជម្រាបថា យន្តហោះចម្បាំង JF-17 បានក្លាយជាមូលដ្ឋានគ្រឹះនៃកម្មវិធីអភិវឌ្ឍន៍សព្វាវុធរបស់យោធាប៉ាគីស្ថាន ដោយមានកិច្ចព្រមព្រៀងជាមួយអាស៊ែបៃហ្សង់ និងកតិកាសញ្ញាអាវុធតម្លៃ ៤ ពាន់លានដុល្លារជាមួយកងទ័ពជាតិលីប៊ី ។ JF-17 ដែលជាយន្តហោះចម្បាំងជំនាន់ ៤.៥ មួយនេះ គឺជាយន្តហោះចម្បាំងមានមុខងារចមុ្រះ អាចវាយប្រហារទាំងនៅលើអាកាស និងនៅទីតាំងផ្ទាល់ដីក៏បាន ខណៈដែលវាត្រូវបានគេសង្កេតឃើញថា មានរូបរាង និងសមត្ថភាពប្រហាក់ប្រហែលទៅនឹងយន្តហោះចម្បាំងម៉ូដេល F-16 របស់អាមេរិក។ កន្លងមក វាត្រូវបានលក់ទៅឲ្យប្រទេសមួយចំនួនរួចមកហើយ ដូចជា មីយ៉ាន់ម៉ា, នេហ្ស៊ីរីយ៉ា និងអ៊ីរ៉ាក់ ។ ដោយឡែក សម្រាប់ប្រទេសប៉ាគីស្ថានវិញ បច្ចុប្បន្នគឺជាអតិថិជនដ៏សំខាន់មួយរបស់ចិន ពោលគឺបាននាំចូលអាវុធភាគច្រើនដល់ទៅ ៦០ភាគរយពីរដ្ឋាភិបាលទីក្រុងប៉េកាំង ហើយក្នុងនោះយន្តហោះចម្បាំងម៉ូដេល JF-17 នេះ មានរហូតទៅដល់ ១៦១គ្រឿង និងយន្តហោះចម្បាំង J-10C ប្រមាណជា ២០គ្រឿង គិតត្រឹមឆ្នាំ២០២៤ ។ ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី បញ្ចប់ក្តីកង្វល់ក្នុងសង្គមជាតិ ជុំវិញការកាន់កាប់ដីសហគមន៍របស់ជនជាតិដើមភាគតិច

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2026

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប័ណ្ណសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិឃ្លាំមើលសកម្មភាពសត្វផ្សោតទន្លេមេគង្គ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/01/2026

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាលើកដំបូង នៅដើមឆ្នាំ២០២៦នេះ សម្រាប់ឃ្លាំមើលសកម្មភាពរស់នៅរបស់សត្វផ្សោត

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យវិនិយោគិនចិនពិនិត្យលទ្ធភាពបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យវិនិយោគិនចិនពិចារណា និងពិនិត្យលទ្ធភាពក្នុងការបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត

ក្រសួងរៀបចំដែនដី អំពាវនាវ​ដល់ពលរដ្ឋ​កំពុង​រស់នៅទីតាំង​គម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​ចូលរួម​សហការដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/01/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវឱ្យ​ពលរដ្ឋ​រស់នៅទីតាំង​កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ​ចូលរួមសហការ​ជាមួយអាជ្ញាធរ​ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចម្រើន

Donald Trump បន្តគំរាមដំឡើងពន្ធដល់ ១០០% ប្រសិនបើអឺរ៉ុបបន្តរារាំងមិនឲ្យលោកកាន់កាប់កោះ Greenland

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2026

Donald Trump បានបន្តគំរាមដំឡើងពន្ធរហូតដល់ ១០០% ទៅលើបណ្តាប្រទេសនៅអឺរ៉ុបដែលប្រឆាំងនឹងការទាមទាររបស់លោកក្នុងការគ្រប់គ្រងកោះ Greenland នៃប្រទេសដាណឺម៉ាក

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងក្រសួងឧស្សាហកម្ម ពិភាក្សាពីបរិវត្តកម្មវិស័យ​កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/01/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងក្រសួងឧស្សាហកម្ម ពិភាក្សាពីបរិវត្តកម្មវិស័យ​កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ

តួគី ប្រឆាំងដាច់ខាតកិច្ចអន្តរាគមន៍យោធាបរទេសទៅលើកិច្ចការផ្ទៃក្នុងរបស់អ៊ីរង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/01/2026

រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគីបាននិយាយបញ្ជាក់ទៀតថា ប្រទេសតួកគី នឹងធ្វើការប្រឆាំងដាច់ខាតនូវរាល់កិច្ចធ្វើអន្តរាគមន៍យោធាណាមួយពីបរទេសដែលប្រឆាំងទៅនឹងប្រទេសអ៊ីរ៉ង់

បណ្ណាល័យវិទ្យាសាស្ត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងខេត្តបាត់ដំបង ដើម្បីជំរុញការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/01/2026

បណ្ណាល័យវិទ្យាសាស្ត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងខេត្តបាត់ដំបង ដើម្បីជំរុញការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រមូលកសិផលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» ដើម្បីគាំទ្រដល់កង​ទ័ពជួរមុខ និងជនភៀសសឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/01/2026

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រមូលកសិផលកើតចេញពីចលនា «យើងរួមគ្នាដើម្បីជាតិ» ដើម្បីគាំទ្រដល់កង​ទ័ពជួរមុខ និងជនភៀសសឹក

សហភាពអឺរ៉ុប ចង់ដោះស្រាយបែបការទូតជាមួយអាម៉េរិក ប្រសើរជាងដាក់សម្ពាធពាណិជ្ជកម្មសងសឹកគ្នា បន្ទាប់ពីប្រធានាធិបតី Donald Trump គំរាមកំហែងដំឡើងពន្ធគយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/01/2026

សហភាពអឺរ៉ុប ចង់ដោះស្រាយបែបការទូតជាមួយអាម៉េរិក ប្រសើរជាងដាក់សម្ពាធពាណិជ្ជកម្មសងសឹកគ្នា បន្ទាប់ពីប្រធានាធិបតី Donald Trump គំរាមកំហែងដំឡើងពន្ធគយ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *