ខេត្តកំពត រំពឹងថា​នឹងក្លាយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ទី២ នៅក្នុងប្រទេសកម្ពុជា

កំពត ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត តាមរយៈកិច្ចសហការជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរដែនដី បានបង្ហាញពីសុទិដ្ឋិនិយម និងជឿជាក់ថា ខេត្តកំពតនឹងក្លាយជាទិសដៅទេសចរណ៍ទី២ នៅក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្ន​នេះ ក្រុមការងារ​ក៏ដូចជា​អាជ្ញាធរ ​​បាន និងកំពុង​អភិវឌ្ឍន៍ខេត្តមួយនេះ ដើម្បីទាក់ទាញទេសចរ​ជាតិ និងអន្តរជាតិ​មក​ទស្សនា និងសម្រាក​កម្សាន្ត​ឱ្យបាន​កាន់តែច្រើន​ ​ ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតនា ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា​ប្រធានក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្ត​កំពត បានមានប្រសាសន៍ថា ប​ច្ចុប្បន្នខេត្តកំពត កំពុងមានផែនការកសាងបណ្ដាញផ្គត់ផ្គង់ និងចែកចាយទឹកស្អាតឱ្យបានគ្រប់គ្រាន់នៅក្នុងខេត្ត ។

ឯកឧត្តមបានបញ្ជាក់ថា ៖

«សម្រាប់ខេត្តកំពត ខ្ញុំយល់ឃើញថា យើងបានដើរលើវិថីមួយដ៏ត្រឹមត្រូវ ហើយចាប់ពីពេល​នេះតទៅមុខទៀត យើងត្រូវសម្រួចគោលដៅរបស់យើងទាំងអស់គ្នាដើម្បីឆ្លើយតបទៅនឹងការងារ និង​បញ្ហាប្រឈមនានាក្នុងខេត្តបន្តទៀត»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីមូលនិធិឃុំ ដែលជាយុទ្ធវិធីដ៏ពិសេសមួយសម្រាប់មូលដ្ឋាន ហើយត្រូវបន្តអនុវ​ត្តកិច្ចការនេះបន្តទៀត ដោយត្រូវយកកិច្ចការនេះជាគោលដើម្បីអភិវឌ្ឍន៍ខេត្តកំពត និងដើម្បីសម្រេចបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនេះ ។

តាមរយៈកិច្ចសហការជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរដែនដី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានសុទិដ្ឋិនិយមថា ខេត្តកំពត នឹងក្លាយជាទិសដៅទេសចរណ៍ទី២ នៅក្នុងប្រទេសកម្ពុជា ដោយសារនៅទីនេះមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប ក្នុងនោះមានសហគមន៍ត្រពាំងសង្កែ និងសហគមន៍ទេស​ចរ​ណ៍ផ្សេងទៀត ហើយនៅខែកញ្ញា ឬខែតុលាខាងមុខនេះ ក្រុមការងារនឹងចាប់ផ្ដើមអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍ចំនួន ១៣ ក្នុងជំហានទីមួយ ដែលនេះគឺជាការចូលរួមជាមួយមូលនិធិឃុំ។

ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំសមាគមផលិតបេតុងនៅខេត្តកំពត ឱ្យជួយអភិវឌ្ឍន៍ផ្លូវបេតុង បំពាក់សូឡា និងដាំដើមឈើ ក្នុងបណ្ដាឃុំនានាជុំវិញទីតាំងផលិតបេតុង ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានបង្ហា​ញ​អំពីគម្រោងដែលកំពុងរៀបរៀងជាមួយធនាគារ AIB របស់ប្រទេសចិន ដែលហៅថា គម្រោងសេដ្ឋកិច្ច​ព​ណ៌ខៀ​វ មានន័យថា ជាគម្រោងសេដ្ឋកិច្ចនៅតំបន់ឆ្នេរ ដោយក្នុងនោះមានការកសាងស្ថានីយ៍ផលិតទឹកស្អាត ផ្លូវ ប្រព័ន្ធធារាសាស្ត្រ និងបានស្នើដល់អភិបាលស្រុកនានាចូលរួមក្នុងកិច្ចការនេះ ដោយបង្ហាញពីគោលដៅអភិវឌ្ឍន៍ក្នុងស្រុក ភ្ជាប់ជាមួយគម្រោងនេះ ហើយត្រូវទាក់ទាញការវិនិយោគឯកជន និងអង្គការសង្គមស៊ីវិលនានា ដើម្បីអភិវឌ្ឍន៍គម្រោងបន្ទាប់បន្សំមួយចំនួនក្នុងខេត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានយល់ឃើញដែរថា ប្រសិនបើគម្រោងទាំងអស់នេះបានដំណើរការនោះ ក្នុងអាណត្តិទី៧ នេះ ខេត្តកំពតនឹងទទួលបានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការទាក់ទាញទេសចរបានកាន់តែច្រើនថែមទៀត។ ម៉្យាងទៀត គ្រប់ឃុំទាំងអស់នៅក្នុងខេត្តកំពត នឹងមានប្លង់គោល មានព័ត៌មានក្បាលដីច្បាស់លាស់ ដែលនេះជាឧបករណ៍មួយសម្រាប់ចុះមូលដ្ឋាន និងជាឧបករណ៍យុទ្ធសាស្ត្រ សម្រាប់ចែកជូនប្រជាពលរដ្ឋ ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំប្លង់គោលនេះនៅទូទាំងប្រទេសផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..


Leave a Reply

Your email address will not be published.Required fields are marked *