ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិនបានអះអាងថា រោងចក្រផលិតវ៉ាក់សាំងរបស់ចិនឈ្មោះថា ស៊ីណូហ្វាម ពេលនេះកំពុងទំនាក់ទំនងជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីសិក្សាពីលទ្ធភាពក្នុងការដាក់ទីតាំងរោងចក្រផលិតវ៉ាក់សាំងនេះនៅក្នុងប្រទេសកម្ពុជា។ ការដាក់ទីតាំងផលិតវ៉ាក់សាំងនៅកម្ពុជានេះធ្វើឡើងក្រោយរដ្ឋាភិបាលកម្ពុជាស្នើទៅកាន់ប្រធានាធិបតីចិនកាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។

បន្ទាប់ពីមានការស្នើទៅកាន់ប្រធានាធិបតីចិនក្នុងការជំរុញឲ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងចិននៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបញ្ជាក់បន្ថែមពីការទទួលយកនូវសំណើររបស់កម្ពុជារួចរាល់ ហើយរហូតមកទល់ពេលនេះ ភាគីពាក់ព័ន្ធដែលរួមមានក្រសួងសុខាភិបាលកម្ពុជា ជាមួយនឹងក្រុមហ៊ុនផលិតវ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិន បាន និងកំពុងសហការយ៉ាងជិតស្និតក្នុងការសិក្សារួមគ្នាទៅលើលទ្ធភាព និងទីតាំងផងដែរ។

ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា ៖
« ពេលនេះក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជាដើម្បីសិក្សា និងស្រាវជ្រាវក្នុងការផលិតវ៉ាក់សាំងនៅកម្ពុជា ហើយនៅក្នុងឆ្នាំក្រោយប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតនៅក្នុងប្រទេសតែម្តង»
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានថ្លែងផងដែរថា ៖
«ការសុំឲ្យមានការផលិតវ៉ា់ក់សាំងនៅស្រុកខ្មែរ…..ឥឡូវទទួលបានការគាំទ្រពីខាងរដ្ឋាភិបាលចិនផង ខាងក្រុមហ៊ុនផង…។ បន្តិចទៀតនេះ កង្វះវ៉ាក់សាំងដែលតែងតែជាកង្វល់របស់កម្ពុជាកន្លងមក នឹងឈានដល់ការទទួលបានដំណោះស្រាយហើយ ដោយយើងអាចមានវ៉ាក់សាំងផ្គត់ផ្គង់ខ្លួនឯងបាន»
សម្ដេចបានបន្តថា ៖
«យ៉ាងណាមិញ បើទោះជាវ៉ាក់សាំងទាំងនោះផលិតនៅក្នុងស្រុកក្ដី ក៏មិនអាចចែកឲ្យប្រើប្រាស់ដោយមិនគិតថ្លៃដែរ ពោលគឺមានការទិញលក់ជាធម្មតា គ្រាន់តែថា វ៉ាក់សាំងនោះនឹងមានតម្លៃធូរជាងនាំចូល ព្រោះមិនបានចំណាយលើថ្លៃដឹកជញ្ជូនផ្លូវឆ្ងាយដូចដែលកម្ពុជាធ្វើកន្លងមក។ ការធ្វើដូច្នេះ គឺកម្ពុជាមានលទ្ធភាពដើម្បីទិញវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រដែលផលិតនៅក្នុងប្រទេសខ្លូនឯងផ្ទាល់ ដើម្បីប្រើប្រាស់នៅក្នុងប្រទេសខ្លួន ហើយថែមទាំងមានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះទៅកាន់ប្រទេសដទៃ តាមរយៈនៃការបញ្ជាទិញរបស់ប្រទេសដទៃទៀតផង»

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញកសិកម្ម ៖ El Niño អាចនឹងអាក្រក់ជាងពេលណាៗទាំងអស់ ប៉ុន្ដែប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជានៅតែរឹងមាំ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 06/11/2026
El Niño មិនប៉ះប្រព័ន្ធសុវត្ថិភាពស្បៀងបម្រុងកម្ពុជាទេ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content