ការលក់ឥណទានកាបូន គឺជាគោលការណ៍ថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការធ្វើយ៉ាងណាជំរុញប្រជាសហគមន៍ឱ្យចូលរួមរក្សាព្រៃឈើដើម្បីអាចរកបានចំណូល តាមរយៈការកៀរគរប្រជាជនតាមតំបន់ដែនជម្រកសត្វព្រៃឱ្យយល់ពីតម្លៃនៃព្រៃឈើ ជំនួសឱ្យការកាប់បំផ្លាញព្រៃឈើ។ យ៉ាងណាមិញ ការលក់ឥណទានកាបូននៅកម្ពុជាបានចាប់ផ្ដើមតាំងពីឆ្នាំ២០១៦មក ដែលមកទល់ឆ្នាំ២០២០ កម្ពុជាទទួលបានចំណូលពីការលក់ឥណទានកាបូនចំនួន ១១,៦ លានដុល្លារ ហើយចំណូលទាំងនេះត្រូវបានបែងចែកចូលទៅក្នុងសហគមន៍តាមរយៈការអភិវឌ្ឍភូមិ-ឃុំជាដើម។

ឯកឧត្តម នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ពីមុនចំណូលដែលបានមកពីការលក់ឥណទានកាបូន ក្នុងមួយភូមិបាន ១ម៉ឺន ២ពាន់ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែឥឡូវនេះចំណូលប្រចាំឆ្នាំក្នុងមួយភូមិចាប់ពី ២ម៉ឺនទៅ ៤ម៉ឺនដុល្លារ។ ក្នុងនោះ ដែនជម្រកសត្វព្រៃកែវសីមា ជាដែនជម្រកសត្វព្រៃដំបូងដែលបានលក់ឥណទានកាបូន ជាមួយនឹងសហគមន៍ដែលរស់នៅជុំវិញតំបន់ដែនជម្រកសត្វព្រៃនេះចំនួន ២០ភូមិ។
ឯកឧត្តមបានឱ្យដឹងទៀតថា ក្រសួងកំពុងដំណើរការលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃបន្ថែមទៀត គឺដែនជម្រកសត្វព្រៃតាតៃនៅក្នុងខេត្តកោះកុង (ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង) ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព ដែនជម្រកសត្វព្រៃព្រះរកា និងដែនជម្រកសត្វព្រៃភ្នំពកភ្នំត្នោតនៅខេត្តព្រះវិហា។

សូមជម្រាបថា នៅក្នុងក្របខ័ណ្ឌមណ្ឌលគីរី និងនៅខេត្តព្រះវិហា គឺស្ថិតនៅក្នុងក្របខ័ណ្ឌដែលក្រសួងសហការជាមួយអង្គការ Wildlife Conservation Society (WCS) ចំណែកឯនៅជួរភ្នំក្រវ៉ាញ សហការជាមួយអង្គការ Wildlife Alliance (WA) ស្របពេលដែលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានក៏កំពុងបន្តនិតិវិធីថែមទៀតនៅក្នុងក្របខ័ណ្ឌដែនជម្រកសត្វព្រៃភ្នំសំកុស ដោយធ្វើការងារជាមួយអង្គការ Conservation International (CI) ដែលកន្លងមកក្រសួងក៏បានលក់ឥណទានកាបូនទៅអង្គការ CI ដែរនៅក្នុងក្របខ័ណ្ឌដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

គួរបញ្ចាក់ដែរថា ថវិកានៃឥណទានកាបូនគឺជាថវិកាដែលបានមកពីក្រុមហ៊ុនដែលបានចូលរួមក្នុងការបំភាយឧស្ម័នពុល (កាបូនឌីអ៊ុកស៊ីត) ដូចជា រោងចក្រថាមពល រោងចក្រផូស៊ីល ក្រុមហ៊ុនផ្សេងទៀតដែលប្រើប្រេងឥន្ធនៈជាដើម ហើយថវិកាទាំងនោះនឹងត្រូវបានផ្ដល់ជូនទៅតាមប្រទេសដែលមានព្រៃឈើ ដើម្បីផ្ដល់លទ្ធភាពបន្ថែមដល់ការថែរក្សាព្រៃឈើក្នុងប្រទេសទាំងនោះឱ្យបានគង់វង់៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content