កម្ពុជារកចំណូលបានជាង ៣០៤លានដុល្លារពីការនាំចេញកៅស៊ូ និងឈើកៅស៊ូក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២

ភ្នំពេញ ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង៣០៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ពោល គឺមានការកើនឡើងចំនួន១,៤៥៣តោន ស្មើនឹង១% ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៅក្នុងសប្ដាហ៍នេះ។

របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣០៤ ៣៨៤ ១៦០ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៣០១ ២៩២ ៥៧១ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន៣ ០៩១ ៥៨៩ដុល្លារ។ ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែសីហា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៩៤ ០១៤តោន កើនឡើងចំនួន ១ ៤៥៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២០ ៦២៩ម៉ែត្រគូប។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ឯកឧត្តម ហ៊ឹម អូន បានឱ្យដឹងថាសម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែសីហា ឆ្នាំ២០២២ ថ្លៃ១,៥៥៣ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន១១៩ដុល្លារ ក្នុងមួយតោន ស្មើនឹង៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ឯកឧត្តម ហ៊ឹម អូន បានគូសបញ្ជាក់ថា ផលិតផលបានកើនឡើងតែតម្លៃធ្លាក់ចុះ ដូច្នេះប្រាក់ចំណូលបានថយចុះ។ បើតាមការកត់សម្គាល់មានកត្ដាធំៗចំនួន៤ នៅក្នុងការនាំចេញជ័រកៅស៊ូ របស់កម្ពុជា នៅរយៈពេល៨ខែ ឆ្នាំ២០២២ កន្លងទៅនេះ កត្ដាធំៗទាំង៤នោះ រួមមាន៖ ១- អតុល្យភាពរវាងការផ្គត់ផ្គង និងតម្រូវការ ២- ផ្ទៃដីចៀរជ័រកើន ៣- កត្តាមិនមែនមូលដ្ឋាន គឺតម្លៃប្រេងឆៅកើន ៤- អាកាសធាតុដើមឆ្នាំ មានការអំណោយផល តែនៅក្នុងខែសីហាមានការភ្លៀងច្រើន ធ្វើឱ្យការប្រមូលផលជួបការលំបាក។

សូមបញ្ជាក់ថាគិតត្រឹមខែសីហា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣ ៨៥១ហិកតា ស្មើនឹង២៣%។

ឯកឧត្តម ហ៊ឹម អូន បានលើកឡើងថា ទោះពេលនេះ ស្ថានភាពទីផ្សារកៅស៊ូកម្ពុជា មិនមានទីផ្សារល្អ ប៉ុន្តែលោករំពឹងថា ផលិតកម្មកៅស៊ូធម្មជាតិកម្ពុជា នឹងល្អឡើងវិញ ក្នុងពេលឆាប់ៗ ដោយសារកន្លងមកកម្ពុជា នាំចេញទៅបរទេស នូវផលិតផលកៅស៊ូធម្មជាតិ១០០% តែឥឡូវក្រុមវិនិយោគិន បានវិនិយោគរោងចក្រផលិតកង់រថយន្ត ក្នុងស្រុក ធ្វើឱ្យកៅស៊ូមានទីផ្សារបន្ថែម ដោយទីផ្សារក្នុងស្រុក នឹងប្រមូលជ័ររកៅស៊ូទិញពីប្រជាជន ទៅកាន់រោងចក្រ ផលិតកៅស៊ូកង់រថយន្ត ដែលនឹងដំណើរការនៅពេលខាងមុខ។ ដោយឡែកបើយើងមើលទៅចម្ការកៅស៊ូប្រជាពលរដ្ឋមូលដ្ឋានរបស់សហគមន៍សំបូរមានជ័យស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ក៏មានចំណូលពីចម្ការកៅស៊ូ សម្រាប់ជួយដល់ជីវភាពរបស់ពួកគាត់កម្រិតដែរ​ ។ ប្រជាសហគមន៍មូលដ្ឋានមានចម្ការកៅស៊ូប្រមាណជាង២០០ហិកតា ដែលគិតក្នុងចំណោមពលរដ្ឋជាង៥០គ្រួសាររួមគ្នា ដែលនៅលើផ្ទៃដីនេះបានចៀរជ័រហើយ។

លោក អេង ថុង ប្រធានសហគមន៍សំបូរមានជ័យបានប្រាប់ AMS ថា ៖

“ក្នុងផ្ទៃដីចម្ការកៅស៊ូក្នុង១ហិកតា មានប្រមាណ៥០០ដើម ហើយពេលចៀរជ័រកៅស៊ូដែលយើងបង្កក(ជ័រឆៅ)នេះលក់បាន១គីឡូក្រាមតម្លៃ ២ ២០០រៀល។ តម្លៃនេះធ្លាក់ចុះបន្តិច ហើយឆ្នាំមុនលក់បានថ្លៃជាងនេះ គឺបានដល់ទៅ ២ ៥០០រៀល ។ តម្លៃនេះគឺមិនថោកពេក តែក៏មិនបានថ្លៃពេកដែរ គឺដោយសារទីផ្សារអន្តរជាតិក៏ចុះដូច្នោះដែរ ហើយផលិតផលកៅស៊ូរបស់សហគមន៍មិនពិបាកលក់ទេ ដោយមានឈ្មួញគេចាំប្រមូលទិញ ឱ្យអ្នកនាំទៅប្រទេសវៀតណាមតែម្តង តែគេមានសិប្បកម្មកែឆ្នៃសម្ងួតសិនទើបនាំចេញ”

លោកប្រធានសហគមន៍បានប្រាប់ឱ្យដឹងថា ការចៀរជ័រម្តងរួច(ក្នុង១ហិកតា)ត្រូវសម្រាក៣ថ្ងៃ ទើបចៀរម្តងទៀត ហើយ បើគិត១ហិកតា(ក្នុង១ខែ)យើងចៀរជ័របាន១០ដង។ ក្នុងការចៀរជ័រម្តង ក្នុងមួយហិកតា យើងបានទទួលចំណូលប្រមាណ១០ម៉ឺនរៀល ។ បើគិតដល់១ខែ យើងទទួលបានចំណូលប្រមាណ៨០ម៉ឹនទៅ ១លានរៀលក្នុង១ហិកតា។

សូមបញ្ជាក់ផងដែរថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះនាំចេញជ័រកៅស៊ូ ចំនួន ៣៦៦ ៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប​​៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)