កម្ពុជាមានសហគ្រាសប្រកបអាជីវកម្មសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធជាង១លានសហគ្រាស

ភ្នំពេញ៖ បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជាមានសហគ្រាសដែលប្រកបអាជីវកម្មសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធសរុបប្រមាណជាង១លានសហគ្រាស ក្នុងនោះមានមួយចំនួនធំគឺអាជីវកម្មបែបផ្សងព្រេង និង​ជួប​ផលលំបាកច្រើន។ ដូច្នេះសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នឹងជំរុញឲ្យមីក្រូសហគ្រាសតូចៗទាំងនោះចូលជាសមាជិក ដើម្បីឲ្យគាត់ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាព បង្កើនភាពធន់ ដឹកនាំអាជីវកម្មឲ្យមានភាពរឹងមាំ និងដំណើរការអាជីវកម្មបានជានិរន្ត ហើយនឹងឈានទៅរកការពង្រីកអាជីវកម្មបន្ថែមផងដែរ។

លោកជំទាវឧកញ៉ា កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានប្រាប់ AMS Economy ដូច្នេះនៅក្នុងវេទិកាសាធារណៈស្តីពីមុខរបរ និងអាជីព ក្រោមប្រធានបទ «ដំណោះស្រាយការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងស្ថានភាពសេដ្ឋកិច្ច ឆ្នាំ២០២៤ »កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

លោកជំទាវឧកញ៉ា  បានមានប្រសាសន៍បន្តថា ៖ នៅក្នុងវេទិកាសាធារណៈនេះ គឺមានវាគ្មិនអ្នកជំនាញអាជីវកម្មចំនួន៣រូបធ្វើបទបង្ហាញជូនបណ្តាម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រងក្រុមហ៊ុនសហគ្រាសប្រមាណជាង​៤៥០នាក់ ក្នុងគោលបំណងទី១ បញ្ជ្រាបការយល់ដឹងអំពីបញ្ហា និងដំណោះស្រាយការងារលើផ្នែកគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុក្នុងអាជីវកម្មរបស់ខ្លួន។ ទី២៖ ពង្រឹងការងារគ្រប់គ្រងធនធានមនុស្ស និងជំនាញហិរញ្ញវត្ថុ ឱ្យមានស្តង់ដារ និងគណនេយ្យភាព ហើយទី៣៖ គឺចង់ចែករំលែកចំណេះដឹងដែលជាគន្លឹះ និងបទពិសោធន៍ល្អៗក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនឈានជើងចូលក្នុងអាជីវកម្មដែលរឹងមាំ និងមានប្រព័ន្ធការងារច្បាស់លាស់ដល់បណ្តាម្ចាស់អាជីវកម្មដែលបានចូលរួម។

លោកជំទាវ ឧកញ៉ា កែវ មុំ ដែលជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាផងដែរនោះបានឱ្យដឹងថា៖

«តាមរយៈវេទិកានេះ នឹងផ្សារភ្ជាប់បណ្តាញទំនាក់ទំនងការងារ និងកិច្ចសហប្រតិបត្តិការក្នុងការបង្កើនចំណងសាមគ្គីភាព ការយល់ដឹង និងការចែករំលែកនៅក្នុងអាជីវកម្មសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះឱ្យកាន់តែទូលំទូលាយ និងប្រសិទ្ធភាពជូនដល់អ្នកកំពុងប្រកបរបរអាជីវកម្មមីក្រូ ខ្នាតតូច និងមធ្យម និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាសព្វថ្ងៃ អោយគាត់ធ្វើអាជីវកម្ម មានសមត្ថភាពក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនប្រកបដោយចំណេះដឹង»។

ជាមួយគ្នានេះដែរ លោកជំទាវឧកញ៉ា ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានអំពាវនាវដល់បងប្អូនម្ចាស់អាជីវកម្មទាំងអស់គួរតែគិតគូរក្នុងការប្រកបរបរដោយប្រើប្រាស់បច្ចេកវិទ្យាផ្គួបផ្សំផងដែរ ព្រោះចាប់ពីពេលនេះតទៅ ប្រសិនបើអាជីវកម្មណាមិនយកចិត្តទុកដាក់លើបច្ចេកវិទ្យាឌីជីថលនោះទេគឺមិនអាចដើរទាន់សម័យកាលទេដោយសារវានឹងជួបប្រទះឧបសគ្គ និងបញ្ហាជាច្រើនផងដែរ។

លោកជំទាវ ឧកញ៉ា កែវ មុំ បានបញ្ជាក់ថា ៖ ចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថលរបស់អាជីវករមួយចំនួនធំនៅមានកម្រិត ដូច្នេះ រាជរដ្ឋាភិបាល ជាពិសេសសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែងកៀរគរសមាជិកឱ្យបានច្រើនដើម្បីមកទទួលការបណ្តុះបណ្តាលឱ្យចេះពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការទំនាក់ទំនងការធ្វើអាជីវកម្ម និងការផ្សព្វផ្សាយផលិតផលរបស់ខ្លួន ជាពិសេសការផលិតឱ្យមានគុណភាពស្តង់ដារ និងជំរុញការលក់ និងចែកចាយផលិតផលរបស់ពួកគាត់ឱ្យកាន់តែទូលំទូលាយ។

លោក គង់ នី អគ្គលេខាធិការរងនៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ វេទិកាសាធារណៈនេះបង្ហាញពីបទពិសោធន៍ក្នុងការងារគ្រប់គ្រងធនធានមនុស្ស និងហិញ្ញវត្ថុ ក្នុងស្ថាប័ន អង្គភាព ឬក្រុមហ៊ុនជំនាញ និងមានស្តង់ដារ ជូនដល់សមាជិក-សមាជិកា និងសាធារណៈជនឱ្យទទួលបានធាតុចូលក្នុងសកម្មភាពអាជីវកម្មរបស់ពួកគាត់ដូចជាអាជីវកម្មមីក្រូ ខ្នាតតូច និងមធ្យម ដែលកំពុងជួបបញ្ហា ជួបឧបសគ្គ ដើម្បីពួកគាត់អាចមានសមត្ថភាពក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនប្រកបដោយចំណេះដឹង។

គួរជម្រាបផងដែរថា ៖ នៅក្នុងវេទិកានេះ មានការចូលរួមពីវាគ្មិនកិត្តិយស អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ឯកឧត្តម លី ហាវ ស្ថាបនិកសាលាអាយឌាលី អន្តរជាតិ និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ,លោកជំទាវ ចាន់ ភារី នាយិកា ក្រុមហ៊ុន Kino Cambodia និងជាស្ថាបនិកក្រុមហ៊ុនគ្រឿងសម្អាងRevlon នៅកម្ពុជា។

លោកជំទាវ ចាន់ ភារី បានចែករំលែកបទពិសោធន៍និងចំណេះដឹងអំពី មូលដ្ឋានគ្រឹះនិងដំណើរការនៃការចាប់ផ្តើមធ្វើអាជីវកម្មបករបដោយប្រសិទ្ធភាពនិងយូរអង្វែង។រីឯ ឯកឧត្តម លី ហាវ បានចែករំលែកអំពីយន្តការនៃការគ្រប់គ្រងធនធានមនុស្សឱ្យមានប្រសិទ្ធ​ភាព។ចំណែកអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងអំពីការគ្រប់គ្រងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្មឱ្យមាននិរន្តរភាព៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី