សម្ដេចធិបតី ផ្ដល់ធាតុចូលសំខាន់៥ សំដៅធ្វើឱ្យកាន់តែប្រសើរនូវការកសាងសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហាន​ទៅមុខ​មួយក្នុងល្បឿនគួរឱ្យកត់សម្គាល់ ហើយវិបត្តិនៃជំងឺកូវីដ១៩បានជំរុញឱ្យការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​កាន់តែខ្លាំង និងជ្រៀលជ្រៅជាងពេលណាៗទាំងអស់។

ជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំនូវនូវវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ដែលកំពុងប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ។

ដោយឡែក ក្នុងឱកាសអញ្ជើញជាអធិបតី​បើកវេទិកាខាងលើ នាព្រឹកថ្ងៃទី ១១ ខែមីនានេះ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសាទរចំពោះសមិទ្ធផល​ដែលសម្រេច​បា​ន​កន្លងមក និងជំរុញឱ្យមានការចូលរួមឱ្យបានផុសផុលក្នុងការបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត តាមរយៈការពិភាក្សា ផ្លាស់ប្ដូរយោបល់ និងចែករំលែកបទពិសោធន៍នវានុវត្តន៍ល្អៗ។

ក្នុងនោះដែរ សម្ដេចបានផ្ដល់ធាតុចូលសំខាន់ចំនួន ៥ចំណុច សំដៅធ្វើឱ្យការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដំណើរការកាន់តែប្រសើរ ដែលចំណុចទាំងនោះរួមមាន៖

១. ការឆ្លើយតប និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញា សិប្បនិម្មិត ដែលម្យ៉ាងនាំឱ្យមានការជំរុញនវានុវត្តន៍ និងបង្កើនផលិតភាព និងម្យ៉ាងទៀត នាំឱ្យ​មានកំណើននៃរំហូរទិន្នន័យឯកជនប្រជាពលរដ្ឋ និងការប្រើប្រាស់ទិន្នន័យទាំងនោះឆ្លងកាត់ ព្រំដែន ដែលបង្កជាការព្រួយបារម្ភដល់ការយកប្រៀបផ្នែកពាណិជ្ជកម្ម ការបំពានឯកជនភាពរបស់ ប្រជាពលរដ្ឋ និងការគំរាមកំហែងសន្តិសុខសង្គមឌីជីថលជាដើម

២. ការសម្រួចបន្ថែមលើវិធានការគោលនយោបាយពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីបរិវត្តកម្មរដ្ឋបាល ឌីជីថល ដោយប្រើប្រាស់អភិក្រមរដ្ឋបាលទាំងមូល និងការបើកចំហរសម្រាប់ការចូលរួមពីគ្រប់តួអង្គ

៣. ការធ្វើសុខដុមរូមនីយកម្មលើគោលនយោបាយឌីជីថល ក៏ដូចជាការពង្រីកនូវការចែករំលែកចំ ណេះដឹង និងបទពិសោធន៍

៤. ការកំណត់ចលករគន្លឹះ ជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីសាស្ត្រជំរុញសម្ទុះនៃការ បង្កើនសមត្ថិភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ប្រជាពលរដ្ឋ

៥. ពង្រឹងយន្ដការតំបន់ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខឌីជីថល និងបទល្មើសតាមប្រព័ន្ធបច្ចេក​វិទ្យា ជាអាថិ៍ការឆបោកតាមប្រព័ន្ធអនឡាញ។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលនិតិកាលទី៧នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្តនូ​វយុទ្ធ​សាស្ត្រ​​បញ្ចកោណទី១ ដែលបាន​កំណត់​គោលដៅអាទិភាពចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះបច្ចេកវិទ្យា​គឺជាអាទិភាពថ្មីមួយដែលបានកំណត នៅក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក