សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ទោះជាស្ថិតក្នុងស្ថានការណ៍យ៉ាងណាក៏ដោយ ក៏កម្ពុជានៅមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរក្សាស្ថិរភាពស្បៀង ជាក់ស្ដែងបច្ចុប្បន្ននេះមានរហូតទៅដល់ ៥លានតោនសម្រាប់បម្រុងទុក។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS ព្រៃវែង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោបានលើកឡើងពីស្ថានភាពស្បៀងនៅប្រទេសកម្ពុជា ដើម្បីជាការក្រើនរំលឹក និងផ្តល់ទំនុកចិត្តដល់ប្រជាជនកម្ពុជាថា ថ្នាក់ដឹកនាំនឹងមិនទុកប្រជាជនខ្លួនខ្វះស្បៀងបរិភោគឡើយ ជាពិសេសកម្ពុជាកំពុងរិះរកវិធីធ្វើយ៉ាងណាឲ្យខ្លួនមានដំណើរការសេដ្ឋកិច្ចក្នុងកាលៈទេសៈរៀនរស់នៅជាមួយកូវីដនេះ។

សម្ដេចបានមានប្រសាសន៍បន្តថា៖
“នៅពេលដែលខ្ញុំធ្វើដំណើរមកនេះ គឺយើងឃើញថាស្រូវប្រាំងរបស់យើងខ្លះកំពុងច្រូត ខ្លះកំពុងបែកគុម្ព ខ្លះកំពុងចេញ…ដូច្នេះកម្ពុជានៅតែមានស្បៀង ជាស្រូវជាអង្ករដែលយើងដាំដុះ ជាត្រីជាសាច់ដែលយើងផលិតក្នុងស្រុករបស់យើង យើងបន្តនូវដំណើរការទាំងនេះទៅទៀត”
គួររំលឹកថា បើទោះជាជំងឺរាតត្បាតកូវីដ១៩ បានវាយលុកសេដ្ឋកិច្ចកម្ពុជាអស់រយៈពេលពីរឆ្នាំមកហើយក្ដី ក៏វាមិនអាចផ្តាច់ដង្ហើមជីពចរសេដ្ឋកិច្ចដែលចិញ្ចឹមប្រជាជនឱ្យរស់គឺវិស័យកសិកម្មបានដែរ។ សម្រាប់ពេលនេះកម្ពុជា មិនមានខ្វះខាតស្បៀងនោះទេ ហើយថែមទាំងមានលទ្ធភាព សម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏អាចចូលរួមក្នុងសង្វាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងពិភពលោក ដោយក្នុង១ឆ្នាំៗ កម្ពុជាមានសមត្ថភាពសល់ស្រូវជាង៦លានតោន ដែលគិតជាអង្ករមានជាង៤លានតោនបន្ទាប់ពីផ្គត់ផ្គង់ក្នុងស្រុករួចផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content