សហគ្រាសធុនតូច និងមធ្យម កម្ពុជា-កូរ៉េ ចុះអនុស្សរណៈ អភិវឌ្ឍន៍ជំនាញក្នុងការផលិត និងជំរុញការនាំចេញ​កសិផល

ភ្នំពេញ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(Federation of Associations For Small and Medium Enterprises of Cambodia) FASMEC និងទីភ្នាក់ងារលើកកម្ពស់ អាជីវកម្មធុនតូច និងមធ្យមរបស់ប្រទេសកូរ៉េខាងត្បូង (Korea Small and Medium Business Promotion Agency) KSMBPA បានចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងគោលបំណង ដើម្បីការអភិវឌ្ឍន៍ជំនាញក្នុងការផលិត និងជំរុញការនាំចេញផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម កម្ពុជាទៅកាន់ប្រទេសកូរ៉េ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា  FASMEC នៅក្នុងពិធីចុះអនុស្សរណៈនៃការយល់យោគគ្នាកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញពីក្ដីរំពឹង​ថា កសិករកម្ពុជានឹងទទួលបានបទពិសោធន៍ពីប្រទេសកូរ៉េពាក់ព័ន្ធបច្ចេកទេសកសិកម្មថ្មី និងវិធីសាស្រ្តចែកចាយថ្មី ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជា​ ជាមួយនឹងវិនិយោ​គិន ដែលមកបណ្តាក់ទុនវិនិយោគ និងបង្ហាត់បងៀនឱ្យមានការផ្សារភ្ជាប់ទៅតាមចង្វាក់ផលិតកម្មតាមរោងចក្រ ដើម្បីធ្វើការកែច្នៃផលិតផលក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារជិតខាង ក៏ដូចជាទីផ្សារកូរ៉េ និងពិភពលោក ​ដោយសារកម្ពុជាមានសក្តានុពលផ្នែកវិស័យកសិកម្មខ្លាំង។ ​​

លោកឧកញ៉ា បានគូសបញ្ជាក់ថា៖ 

“ដោយមើលឃើញថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមកម្ពុជា​​ និងម្ចាស់សហគ្រាស ដែលមានវត្តមាននៅទីនេះ កំពុងត្រូវការចំណេះដឹងបន្ថែម ទាក់ទងនឹងការអភិវឌ្ឍន៍ជំនាញ ក្នុងការផលិត និងជំរុញការនាំចេញផលិតផលរបស់ខ្លួនទៅទីផ្សារក្រៅប្រទេស តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ យើងបានសហការជាមួយភាគីកូរ៉េ ក្នុងការរៀបចំកម្ម វិធីសិក្ខាសាលាផ្គូរផ្គងអាជីវកម្មរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ “

ជាមួយនឹងកម្មវិធីជួបជុំរវាងដៃគូអ្នកវិនិយោគ​កម្ពុជា និងកូរ៉េ ​កម្មវិធីទស្សនកិច្ចសិក្សាចែករំលែកបទពិសោធន៍រវាងប្រទេសទាំងពីរ ​កម្មវិធីតាំងពិព័រណ៍រវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកូរ៉េ និងកម្ពុជា និងរៀបចំវគ្គបណ្តុះបណ្តាលកែច្នៃវត្ថុធាតុដើមទៅជាគ្រឿងជាងសម្រាប់តម្លើងគ្រឿងម៉ាស៊ីន ដើម្បីបង្កើតសាខាមួយនៅកម្ពុជា និងផ្លាស់ទីទៅធ្វើអាជីវកម្ម។​ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកឧកញ៉ា តែ តាំងប៉។

លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា ៖ 

“ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ និងមានផលិតផលខ្មែរជាច្រើនអាចនាំចេញទៅលក់ទៅក្នុងទីផ្សារប្រទេសកូរ៉េ ហើយម្ចាស់សហគ្រាសរបស់យើងក៏ទទួលបានចំណេះដឹងថ្មីៗ កាន់តែច្រើនបន្ថែមទៀត ក្នុងការផលិតផលរបស់ខ្លួន ឱ្យស្របតាមទីផ្សារកូរ៉េ និងបានជួបផ្ទាល់ជាមួយអ្នកវិនិយោគកូរ៉េ តាមរយៈការធ្វើទស្សនកិច្ចរវាងប្រទេសទាំងពីរ និងការតាំងពិពណ៍ផលិតផលរវាងប្រទេសពីរ”

ជាមួយគ្នានោះ លោកឧកញ៉ា តែ តាំងប៉ បានលើកទឹកចិត្តដល់វិនិយោគកូរ៉េ ដោយធានាថា បើអ្នកវិនិយោគកូរ៉េចង់វិនិយោគនៅទូទាំងកម្ពុជា ២៥ខេត្ត-រាជធានី លោកអាចជួយបានទាំងអស់ ដោយសម្រួលបង្កើតតំបន់ឧស្សាហ៍កម្ម មានដី ហើយរាជរដ្ឋាភិបាលមានគោលនយោបាយវនិយោគថ្មី ដែលលើកទឹកចិត្តដល់អ្នកនៅក្នុងតំបន់ស្រាប់។ បើវិនិយោគិនកូរ៉េ ចង់វិនិយោគ នៅខេត្តណា FASMEC នឹងជួយរៀបចំឯកសារ សម្របសម្រួលផ្លូវច្បាប់ ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគកូរ៉េ បង្កើតក្នុងតំបន់ធ្វើការលក់នៅក្នុងស្រុក ហើយនាំចេញក៏ងាយស្រួលផងដែរ។

លោក គីម យ៉ូងហ៊ុន ជាស្ថាបនិក និងប្រធានទីភ្នាក់ងារលើកកម្ពស់អាជីវកម្មធុនតូច និងមធ្យមរបស់ប្រទេសកូរ៉េ  KSMBPA បានឱ្យដឹងថា ទីភ្នាក់ងារលើកកម្ពស់អាជីវកម្មធុនតូច និងមធ្យមរបស់ប្រទេសកូរ៉េ ត្រូវបានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០២១ និងបានទទួលការអនុញ្ញាតជាផ្លូវការពីក្រសួងពាណិជ្ជកម្មខ្នាតតូច និងមធ្យមនៃសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម និងអាជីវកម្មថ្មីសម្រាប់សហគ្រាសធុនតូច និងមធ្យម ។

ជាមួយគ្នានេះ KSMBPA ក៏ផ្តល់ការបណ្ដុះបណ្តាលសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ទាក់ទងនឹងទីផ្សារ និន្នាការអាជីវកម្ម និងបច្ចេកវិទ្យាថ្មី ព្រមទាំងបង្កើតបណ្តាញអ្នកជំនាញ ដើម្បីដោះស្រាយការលំបាក ដូចជា បច្ចេកវិទ្យា និងការលក់របស់សហគ្រាសធុនតូច និងមធ្យម និងការពង្រីកអាជីវកម្ម នៅក្រៅប្រទេស។ មិនតែប៉ុណ្ណោះ ខាងកូរ៉េក៏កំពុងខិតខំប្រឹងប្រែង ដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម និងម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការពង្រីកអាជីវកម្ម នៅក្រៅប្រទេស ដូចជាប្រទេសកម្ពុជាជាដើម។

លោក គីម យ៉ូងហ៊ុន បានគូសបញ្ជាក់ថា លោកនឹងព្យាយាមជួយផលិតផលកសិកម្ម​ដែលជាកម្លាំងរបស់កម្ពុជា ដើរឱ្យទាន់មួយបដិវត្ត ឧស្សាហកម្ម៤.០។ តាមរយៈបច្ចេកវិជ្ជាកសិកម្មទំនើបរបស់ប្រទេសកូរ៉េ និងធនធានមនុស្សក្នុងកសិកម្ម និងឧស្សាហកម្មកម្ពុជា យើងអាចនឹងធ្វើឱ្យវិស័យកសិកម្ម កាន់តែប្រសើរដោយលើកកម្ពស់គុណភាព និងផលិតភាព។

លោក គីម យ៉ូងហ៊ុន បានបន្តថា  ជាពិសេស យើងរំពឹងថា នឹងមានការកើនឡើងនូវប្រាក់ចំណូល និងការនាំចេញរបស់កសិផលកម្ពុជា តាមរយៈការផ្គត់ផ្គង់បច្ចេកវិទ្យា ដូចជាកសិដ្ឋានឆ្លាតវៃជាដើម។ លើសពីនេះ ប្រទេសកម្ពុជានឹងត្រូវការបច្ចេកវិទ្យាខ្ពស់ដូចជា បច្ចេកវិទ្យា IT និងម៉ូតូអគ្គិសនី ដែលអាចនិយាយបានថាជាចំណុចខ្លាំងរបស់ប្រទេសកូរ៉េ សម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មនៅប្រទេសកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ