ភ្នំពេញ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(Federation of Associations For Small and Medium Enterprises of Cambodia) FASMEC និងទីភ្នាក់ងារលើកកម្ពស់ អាជីវកម្មធុនតូច និងមធ្យមរបស់ប្រទេសកូរ៉េខាងត្បូង (Korea Small and Medium Business Promotion Agency) KSMBPA បានចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងគោលបំណង ដើម្បីការអភិវឌ្ឍន៍ជំនាញក្នុងការផលិត និងជំរុញការនាំចេញផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម កម្ពុជាទៅកាន់ប្រទេសកូរ៉េ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា FASMEC នៅក្នុងពិធីចុះអនុស្សរណៈនៃការយល់យោគគ្នាកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញពីក្ដីរំពឹងថា កសិករកម្ពុជានឹងទទួលបានបទពិសោធន៍ពីប្រទេសកូរ៉េពាក់ព័ន្ធបច្ចេកទេសកសិកម្មថ្មី និងវិធីសាស្រ្តចែកចាយថ្មី ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជា ជាមួយនឹងវិនិយោគិន ដែលមកបណ្តាក់ទុនវិនិយោគ និងបង្ហាត់បងៀនឱ្យមានការផ្សារភ្ជាប់ទៅតាមចង្វាក់ផលិតកម្មតាមរោងចក្រ ដើម្បីធ្វើការកែច្នៃផលិតផលក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារជិតខាង ក៏ដូចជាទីផ្សារកូរ៉េ និងពិភពលោក ដោយសារកម្ពុជាមានសក្តានុពលផ្នែកវិស័យកសិកម្មខ្លាំង។

លោកឧកញ៉ា បានគូសបញ្ជាក់ថា៖
“ដោយមើលឃើញថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមកម្ពុជា និងម្ចាស់សហគ្រាស ដែលមានវត្តមាននៅទីនេះ កំពុងត្រូវការចំណេះដឹងបន្ថែម ទាក់ទងនឹងការអភិវឌ្ឍន៍ជំនាញ ក្នុងការផលិត និងជំរុញការនាំចេញផលិតផលរបស់ខ្លួនទៅទីផ្សារក្រៅប្រទេស តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ យើងបានសហការជាមួយភាគីកូរ៉េ ក្នុងការរៀបចំកម្ម វិធីសិក្ខាសាលាផ្គូរផ្គងអាជីវកម្មរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ “
ជាមួយនឹងកម្មវិធីជួបជុំរវាងដៃគូអ្នកវិនិយោគកម្ពុជា និងកូរ៉េ កម្មវិធីទស្សនកិច្ចសិក្សាចែករំលែកបទពិសោធន៍រវាងប្រទេសទាំងពីរ កម្មវិធីតាំងពិព័រណ៍រវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកូរ៉េ និងកម្ពុជា និងរៀបចំវគ្គបណ្តុះបណ្តាលកែច្នៃវត្ថុធាតុដើមទៅជាគ្រឿងជាងសម្រាប់តម្លើងគ្រឿងម៉ាស៊ីន ដើម្បីបង្កើតសាខាមួយនៅកម្ពុជា និងផ្លាស់ទីទៅធ្វើអាជីវកម្ម។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកឧកញ៉ា តែ តាំងប៉។
លោកឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ថា ៖
“ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ និងមានផលិតផលខ្មែរជាច្រើនអាចនាំចេញទៅលក់ទៅក្នុងទីផ្សារប្រទេសកូរ៉េ ហើយម្ចាស់សហគ្រាសរបស់យើងក៏ទទួលបានចំណេះដឹងថ្មីៗ កាន់តែច្រើនបន្ថែមទៀត ក្នុងការផលិតផលរបស់ខ្លួន ឱ្យស្របតាមទីផ្សារកូរ៉េ និងបានជួបផ្ទាល់ជាមួយអ្នកវិនិយោគកូរ៉េ តាមរយៈការធ្វើទស្សនកិច្ចរវាងប្រទេសទាំងពីរ និងការតាំងពិពណ៍ផលិតផលរវាងប្រទេសពីរ”
ជាមួយគ្នានោះ លោកឧកញ៉ា តែ តាំងប៉ បានលើកទឹកចិត្តដល់វិនិយោគកូរ៉េ ដោយធានាថា បើអ្នកវិនិយោគកូរ៉េចង់វិនិយោគនៅទូទាំងកម្ពុជា ២៥ខេត្ត-រាជធានី លោកអាចជួយបានទាំងអស់ ដោយសម្រួលបង្កើតតំបន់ឧស្សាហ៍កម្ម មានដី ហើយរាជរដ្ឋាភិបាលមានគោលនយោបាយវនិយោគថ្មី ដែលលើកទឹកចិត្តដល់អ្នកនៅក្នុងតំបន់ស្រាប់។ បើវិនិយោគិនកូរ៉េ ចង់វិនិយោគ នៅខេត្តណា FASMEC នឹងជួយរៀបចំឯកសារ សម្របសម្រួលផ្លូវច្បាប់ ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគកូរ៉េ បង្កើតក្នុងតំបន់ធ្វើការលក់នៅក្នុងស្រុក ហើយនាំចេញក៏ងាយស្រួលផងដែរ។
លោក គីម យ៉ូងហ៊ុន ជាស្ថាបនិក និងប្រធានទីភ្នាក់ងារលើកកម្ពស់អាជីវកម្មធុនតូច និងមធ្យមរបស់ប្រទេសកូរ៉េ KSMBPA បានឱ្យដឹងថា ទីភ្នាក់ងារលើកកម្ពស់អាជីវកម្មធុនតូច និងមធ្យមរបស់ប្រទេសកូរ៉េ ត្រូវបានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០២១ និងបានទទួលការអនុញ្ញាតជាផ្លូវការពីក្រសួងពាណិជ្ជកម្មខ្នាតតូច និងមធ្យមនៃសាធារណរដ្ឋកូរ៉េ ដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម និងអាជីវកម្មថ្មីសម្រាប់សហគ្រាសធុនតូច និងមធ្យម ។
ជាមួយគ្នានេះ KSMBPA ក៏ផ្តល់ការបណ្ដុះបណ្តាលសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ទាក់ទងនឹងទីផ្សារ និន្នាការអាជីវកម្ម និងបច្ចេកវិទ្យាថ្មី ព្រមទាំងបង្កើតបណ្តាញអ្នកជំនាញ ដើម្បីដោះស្រាយការលំបាក ដូចជា បច្ចេកវិទ្យា និងការលក់របស់សហគ្រាសធុនតូច និងមធ្យម និងការពង្រីកអាជីវកម្ម នៅក្រៅប្រទេស។ មិនតែប៉ុណ្ណោះ ខាងកូរ៉េក៏កំពុងខិតខំប្រឹងប្រែង ដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម និងម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការពង្រីកអាជីវកម្ម នៅក្រៅប្រទេស ដូចជាប្រទេសកម្ពុជាជាដើម។
លោក គីម យ៉ូងហ៊ុន បានគូសបញ្ជាក់ថា លោកនឹងព្យាយាមជួយផលិតផលកសិកម្មដែលជាកម្លាំងរបស់កម្ពុជា ដើរឱ្យទាន់មួយបដិវត្ត ឧស្សាហកម្ម៤.០។ តាមរយៈបច្ចេកវិជ្ជាកសិកម្មទំនើបរបស់ប្រទេសកូរ៉េ និងធនធានមនុស្សក្នុងកសិកម្ម និងឧស្សាហកម្មកម្ពុជា យើងអាចនឹងធ្វើឱ្យវិស័យកសិកម្ម កាន់តែប្រសើរដោយលើកកម្ពស់គុណភាព និងផលិតភាព។
លោក គីម យ៉ូងហ៊ុន បានបន្តថា ជាពិសេស យើងរំពឹងថា នឹងមានការកើនឡើងនូវប្រាក់ចំណូល និងការនាំចេញរបស់កសិផលកម្ពុជា តាមរយៈការផ្គត់ផ្គង់បច្ចេកវិទ្យា ដូចជាកសិដ្ឋានឆ្លាតវៃជាដើម។ លើសពីនេះ ប្រទេសកម្ពុជានឹងត្រូវការបច្ចេកវិទ្យាខ្ពស់ដូចជា បច្ចេកវិទ្យា IT និងម៉ូតូអគ្គិសនី ដែលអាចនិយាយបានថាជាចំណុចខ្លាំងរបស់ប្រទេសកូរ៉េ សម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មនៅប្រទេសកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិចត្រូនិកឡើយ បើទោះបីក្នុងគោលដៅនាំចេញក៏ដោយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/10/2026
កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិកត្រូនិកឡើយ

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association
ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី! សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

អាម៉េរិក និងក្រុមហ៊ុន Anduril រួមគ្នាវិនិយោគ ៦,៦ ពាន់លានដុល្លារ ពង្រីកសមត្ថភាពផលិតនាវាមុជទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
ដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយោធា Anduril គ្រោងវិនិយោគរួមគ្នាប្រមាណ ៦,៦ ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតនាវាមុជទឹក និងគ្រឿងបន្លាស់គាំទ្រសម្រាប់កងទ័ពជើងទឹកអាម៉េរិក

សម្ព័ន្ធមិត្ត ៣ ប្រទេស ពង្រាយយន្តហោះចម្បាំង ១០០គ្រឿង វាយប្រហារក្រុមហ៊ូទីនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
យន្តហោះចម្បាំងសរុបប្រមាណ ១០០គ្រឿង របស់កងកម្លាំងយោធាមកពីប្រទេសអារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន បានចូលរួមក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហ៊ូទី (Houthi) នៅប្រទេសយេមែន ក្រោមប្រតិបត្តិការដែលមានឈ្មោះថា «Operation Dawn of Yemen»





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content