កម្ពុជា ​គ្រោងទិញអគ្គិសនី​ពីប្រទេស​ឡាវ​យកទៅលក់​បន្ត​នៅប្រទេស​សិង្ហបុរី

ភ្នំពេញ ៖ ​សម្ដេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានថ្លែង​ថា កម្ពុជា​មានបំណង​ទិញអគ្គិសនី​ពីប្រទេស​ឡាវ ហើយយកទៅ​លក់​បន្ត​នៅប្រទេស​សិង្ហបុរី ។ សម្ដេច​ថ្លែងបែប​នេះ នៅក្នុងជំនួប​ជាមួយ​​នាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម​​ផាម មិញជិញ​នៅប្រទេស​ឥណ្ឌូនេស៊ី កាល​ពីរ​សៀ​​​ល​ថ្ងៃ​ទី​ ០៩ ខែឧស​​ភា ឆ្នាំ​២០២៣ ។

សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា  ដើម្បីទទួលបានកិច្ចការ​ងារ​នេះជោគជ័យ​ក្នុងកា​រអូស​ខ្សែ​បញ្ជូន​ក្រោម​បាត​សមុទ្រ​នោះ គឺត្រូវការ​កិច្ច​សហការ​ពីប្រទេស​វៀតណាម ដោយ​ត្រូ​វអូស​កាត់​ក្រោមបាតសមុទ្រ​របស់​ប្រទេស​វៀត​ណាមបន្តទៅប្រទេស​ម៉ាឡេស៊ី ​​និង​បន្តទៅកាន់ប្រទេស​សិង្ហរី  ។

សម្ដេច​តេជោ​ក៏បាន​ស្នើ​សុំប្រទេសវៀតណាម​ជួយសម្រួលឱ្យការងារ​នេះទទួលបានជោគជ័យ​ខណៈកម្ពុជាបាន​រៀបចំ​ឯកសាពាក់ព័ន្ធនានា​​ទៅកាន់ស្ថាប័ន​របស់វៀតណាម​រួចរាល់​ផងដែរ ។

តបតាមការ​ស្នើ​សុំ​របស់សម្ដេចតេជោ ឯកឧត្តម​​ ផាម មិញជិញ​បានឱ្យដឹងថា លោក​បានទទួល​ព័ត៌មាន​នេះរួចរាល់ហើយ ហើយលោកក៏នឹង​ជំរុញឱ្យ​ក្រុមការងារ​ជំនាញ​ដើម្បីពិនិត្យមើល​លើ​កា​រងារ​នេះ ។

ពាក់ព័ន្ធនឹ​ងវិស័យ​អគ្គិសនីនេះដែរ មានសំនួ​រជាច្រើនលើកឡើងថា តើ​កម្ពុជា​មានលទ្ធភាព​ក្នុងការ​នាំចេ​ញអ​គ្គិ​​​ស​នី​ទៅកាន់បរទេសដែរ​ទេ ស្របនឹង​កម្ពុជាមិនទាន់មាន​ភ្លើង​គ្រប់គ្រាន់​​ និងមានតម្លៃខ្ពស់​នៅឡើយ  ។

តបតាម​មតិ​នេះ ប្រធានអាជ្ញាធរ​អគ្គិសនី​កម្ពុជា ឯកឧត្តម ​យឹម វិសិដ្ឋ​ បានបញ្ជាក់ថា ជាទូទៅ​ការ​នាំចេញ​នាំ​ចូល​អគ្គិសនី វាមិនខុសពី​ការនាំចេញទំនិញ​ទៅវិញទៅមកនោះទេ។ កម្ពុជា​នាំចូលពីគេ​តែគេ​ក៏​នាំ​ចូល​ពី​កម្ពុ​ជា​​ដូចគ្នា យើងនាំចូលពីប្រទេស​ជិត​ខាង​នៅពេល​យើង​ខ្វះ​ខាត​ តែនៅពេល​យើង​សល់​ដូចជា​ខែវស្សា​ជា​ដើម យើង​ត្រូ​វនាំចេញទៅគេ​វិញ​ ។​

ឯកឧត្តម​បន្តថា កាលពីមុន​កម្ពុជា​មានកង្វះខាត​ថាមពលអគ្គិសនី​ប្រើប្រាស់​ និងត្រូវ​ផ្ដាច់ពីតំបន់​មួយ​ទៅផ្គត់ផ្គង់​នៅតំបន់​មួយ​ទៀត ប៉ុន្តែក្រោយមកកម្ពុជា​បានស្វែងរកថាមពល​អគ្គិសនី​តាមរយៈការ​ជំរុញ​ការ​សាងសង់រោងចក្រ​វារី​អគ្គិសនីផង ​រោងចក្រ​ថាមពល​អគ្គិសនីពីសូឡា​ផង និងទិញ​ពីប្រទេសជិត​ខាង​ធ្វើ​ឱ្យ​ថាមពល​អគ្គិសនី ​លែង​មានបញ្ហា​បន្តទៀត និងអាច​នាំចេញទៅប្រទេសជិត​ខាង​វិញ​នៅពេល​យើង​នៅសល់​ភ្លើង​ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)