(ដាវ៉ូស-ក្លូស្ទើរ, ស្វីស) ៖ ប្រធានបទ « ទិដ្ឋភាពយុទ្ធសាស្រ្តស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ » បានក្លាយជាការពិភាក្សាពិសេស ដែលរៀបចំឡើងនៅវេទិកាសេដ្ឋកិច្ចពិភពលោក ទីក្រុងដាវ៉ូស-ក្លូស្ទើរ ប្រទេសស្វីស កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដែលក្នុងកិច្ចពិភាក្សានោះតម្រូវលើវាគ្មិនសំខាន់ៗ៥រូប រួមមាន សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន និងវាគ្មិនជាអ្នកជំនាញសេដ្ឋកិច្ច៤រូបផ្សេងទៀត មកពីសឹង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងអឺរ៉ុប។

សម្តេចតេជោ ហ៊ុន សែន ជាវាគ្មិនថ្នាក់ខ្ពស់លើវេទិកានៃកិច្ចពិភាក្សានេះ ត្រូវបានផ្តល់អាទិភាពឱ្យធ្វើសេចក្តីសន្និដ្ឋានរួមចុងក្រោយទៅលើប្រធានបទដែលបានលើកមកជជែក ក៏ដូចជាបង្ហាញអាទិភាពមួយចំនួនដែលកម្ពុជានឹងប្រកាន់យកក្នុងនាមជាប្រធានអាស៊ាន និងបង្ហាញពីបញ្ហាប្រឈម និងផលលំបាករបស់អាស៊ាន ហើយក៏បានបង្ហាញនូវគន្លឹះមួយចំនួន ដើម្បីឈានទៅដោះស្រាយបញ្ហានេះដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជានឹងផ្ដោតការចាប់យកចលនាការនៃការងើបឡើងរបស់អាស៊ាន និងលើកកម្ពស់អាស៊ានឱ្យកាន់តែរស់រវើក តាមរយៈការជំរុញការកសាងសហគមន៍អាស៊ានប្រកបដោយភាពប្រកួតប្រជែង និងទាក់ទាញ ជាមួយនឹងការខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមនានារបស់អាស៊ាន ព្រមទាំងការចូលរួមជាមួយដៃគូអាស៊ាន ក្នុងការដោះស្រាយបញ្ហារួមនៅក្នុងតំបន់ និងសកល។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ឆ្នាំនេះកម្ពុជាពិតជាមានមោទនភាព ដែលធ្វើជាប្រធានអាស៊ានវិលជុំឆ្នាំ២០២២។ ការពិតអាស៊ានមានអាយុកាល៥៥ឆ្នាំហើយ ដែលបានក្លាយជាសហគមន៍មួយដែលពោរពេញទៅដោយសន្តិភាព សន្តិសុខ ស្ថិរភាព ជីវភាព និវិបុលភាព។ អាស៊ានបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងនិម្មាបនកម្មនយោបាយ និងសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌតំបន់ និងសកល”
សូមបញ្ជាក់ថាកិច្ចពិភាក្សាបានផ្តោតជាសំខាន់ពីភាពប្រឈមរបស់អាស៊ាន ចំពោះមុខវិបត្តិនៃការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ពិសេសរវាងចិន និងអាមេរិក បញ្ហាជម្លោះដែនសមុទ្រ វិបត្តិស្បៀងអាហារ សន្តិសុខថាមពល បម្រែបម្រួលអាកាសធាតុ និងវិបត្តិនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ដើម្បីដោះស្រាយវិបត្តិដែលកំពុងប្រឈមចំពោះអាស៊ាន គឺអាស៊ាននឹងខិតខំជំរុញការធ្វើសមាហរណកម្មអាស៊ានឱ្យបានឆាប់តាមរយៈកិច្ចព្រមព្រៀងនានា ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content