អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

បរទេស ៖ សហរដ្ឋអាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗបំផុតជាច្រើន រួមមាន យន្តហោះដ្រូនស៊ើបការណ៍ថ្លៃបំផុត ព្រមទាំងឧទ្ធម្ភាគចក្រយោធាសរុបចំនួន ៤២ គ្រឿង ដែលមានតម្លៃប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ដែលឆាបឆេះចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៦ រហូតមក ។

របាយការណ៍នេះ ត្រូវបានចងក្រងឡើងដោយភ្នាក់ងារស្រាវជ្រាវនៃសភាអាម៉េរិក ហៅកាត់ (CRS) ដែលបានប្រមូលទិន្នន័យពីក្រសួងការពារជាតិអាម៉េរិក និងទីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាម៉េរិក ហៅកាត់ (Centcom) ។

បើតាមបណ្តាញផ្សប្វផ្សាយ The Hill បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការយោធាដ៏ក្តៅគគុក “Epic Fury” កងទ័ពអាកាសអាម៉េរិកបានបាត់បង់យន្តហោះចម្បាំងប្រភេទ F-15E ចំនួន ៤ គ្រឿង, យន្តហោះចម្បាំងជំនាន់ថ្មី F-35A មួយគ្រឿង, យន្តហោះវាយប្រហារគោលដៅលើដី A-10 មួយគ្រឿង, យន្តហោះចាក់សាំងលើអាកាស KC-135 ចំនួន ៧ គ្រឿង, យន្តហោះរ៉ាដាបញ្ជាការ E-3 មួយគ្រឿង រួមទាំងយន្តហោះដឹកជញ្ជូនសម្រាប់ប្រតិបត្តិការពិសេស និងឧទ្ធម្ភាគចក្រមួយចំនួនទៀត ។

អ្វីដែលជាការខូចខាតផ្នែកបច្ចេកវិទ្យាអាកាសចរណ៍ខ្លាំងបំផុតរបស់សហរដ្ឋអាម៉េរិក នោះគឺការបាត់បង់យន្តហោះដ្រូនស៊ើបការណ៍ធុនធ្ងន់ MQ-9 Reaper ដល់ទៅ ២៤ គ្រឿង និងដ្រូនប្រភេទ MQ-4C Triton ចំនួន ០១គ្រឿងទៀត ។

លោក Jules W Hurst ប្រធានផ្នែកហិរញ្ញវត្ថុស្តីទីនៃមន្ទីរបញ្ចកោណបាននិយាយថា មូលហេតុចម្បងដែលនាំឱ្យមានការខាតបង់កើនដល់ ២៩ ពាន់លានដុល្លារ គឺដោយសារតែរដ្ឋាភិបាលត្រូវចំណាយលើតម្លៃនៃការជួសជុល និងការទិញជំនួសមកវិញនូវរាល់គ្រឿងយុទ្ធោបករណ៍ និងយន្តហោះចម្បាំងទាំងឡាយណាដែលបានខូចខាត ឬត្រូវបានបំផ្លាញចោលនៅក្នុងសមរភូមិដ៏ក្តៅគគុកមួយនេះ ។

ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ាបានចាប់កក្រើកឡើងវិញបន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានព្រួតគ្នាបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។

ជាការឆ្លើយតប អ៊ីរ៉ង់​ បានសងសឹកភ្លាមៗ តាមរយៈការវាយប្រហារដែលផ្តោតលើប្រទេសអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកនៅក្នុងឈូងសមុទ្រ ជាពិសេសទីក្រុងតេហេរ៉ង់ និងបានបិទច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការផលិតថាមពលពិភពលោក ៕ ប្រភព ៖ The Hill ប្រែសម្រួល ៖ ឈឹម ទីណា


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/06/2026

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

រដ្ឋសភា ត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់ និងបន្ថយថ្លៃឡូជីស្ទិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

អន្តរគណៈកម្មការជំនាញទាំង១០ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ ខែ មិថុនាឆ្នាំ ២០២៦នេះ បានបើកកិច្ចប្រជុំរួមគ្នាជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់

ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

ពីគំនិតស្រាវ​ជ្រាវ​ក្នុង​ថ្នាក់​រៀន ទៅជា​ស្នាដៃ​ជាក់​ស្តែង​ដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ក​សិ​កម្ម សិស្ស​ជំនាញ​អគ្គិ​សនី នៃវិទ្យាស្ថា​នជាតិ​បណ្តុះ​បណ្តា​ល​បច្ចេ​​កទេស (NTTI) បាន​បង្កើ​តប្រព័ន្ធ Solar Greenhouse ឬផ្ទះ​កញ្ចក់​ប្រើ​ថាម​ពល​ព្រះអាទិត្យ ដែល​អាច​គ្រប់​គ្រង​ការ​ស្រោច​ទឹក ដាក់​ជី និងសីតុ​ណ្ហ​ភាព​ដោយ​ស្វ័យ​ប្រវត្តិ តាម​រយៈ​បច្ចេក​វិទ្យា​ឆ្លាត​វៃ

ចិន ដាក់គោលដៅអភិវឌ្ឍវិស័យរថយន្តអគ្គិសនីដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

រដ្ឋាភិបាលចិន បានគាំទ្រ និងជំរុញឱ្យបណ្តាក្រុមហ៊ុនក្នុងឧស្សាហកម្មយានយន្តអគ្គិសនីដាក់ផែនការ និងគោលដៅអភិវឌ្ឍដើម្បីពង្រឹងគុណភាពដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរជាងពេលបច្ចុប្បន្ន

ជនជាតិអាម៉េរិករាប់លាននាក់ សម្រេចចិត្តចាកចេញទៅរស់នៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

សកម្មភាពផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋអាម៉េរិកជាច្រើនទៅក្រៅប្រទេសមានទំនោរកាន់តែច្រើនឡើង ពិសេសគឺធ្វើឡើងដោយយ៉ាងស្ងប់ស្ងាត់

Leave a Reply

Your email address will not be published.Required fields are marked *