ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ភ្នំពេញ ៖ កម្ពុជា​រកចំណូល​បាន​ ​៩​៦​,​៩​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កង់​ ​និង​កង់​អគ្គិសនី​ទៅកាន់​ទី​ផ្សារ​បរទេស​ក្នុង​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​៤​ ​ថយ​ចុះ​ ​៤​៣​ ​ភាគរយ​ ​បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានទំហំរហូតដល់ប្រមាណ ​១​៧​០​លាន​ដុល្លារ​។​

ឯក​ឧត្តម ​ប៉ែន​ សុ​វិជាតិ​ រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​មានប្រសាសន៍ថា​ ​កង់​ដែល​ផលិត​ក្នុង​ប្រទេស​កម្ពុជា​ ​ភាគច្រើន​ត្រូវ​បាន​នាំចេញ​ទៅកាន់​ទី​ផ្សារ​សំខាន់​ៗ​គឺ​សហរដ្ឋអាមេរិក​ ​ប្រទេស​អឺរ៉ុប​ អាល្លឺម៉ង់​ ​អង់គ្លេស​ ​ បែ​ល​ហ្ស៊ិ​ក​ ​ហូឡង់​ ​អូ​ទ្រី​ស​ ស៊ុ​យ​អែ​ត​ ​ដា​ណឺ​ម៉ាក​ ​អូស្ត្រាលី​ ​ឆេ​ក​ ​អ៊ីតាលី​ ​ អេស្ប៉ា​ញ​ ស្លូវេ​នីជប៉ុន​ ​ចិន​ ​​កូរ៉េ​ខាងត្បូង បណ្តា​ប្រទេស​អា​ស៊ាន​ កូឡុំ​ប៊ី​ ​ ​និង​កាណាដា​។​ ​  

​ឯកឧត្តមបានបញ្ជាក់ថា ៖

«កង់​ត្រូវ​បាន​ដំឡើង​តែ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ក្រុង​បា​វិ​ត​ ​ខេត្ត​ស្វាយរៀង​ ខណៈដែលកង់បានក្លាយជាផលិតផលដ៏សំខាន់មួយរបស់កម្ពុជា បន្ថែមពីលើផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ គ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម។ ដោយឡែកសម្រាប់ការធ្លាក់ចុះនៃទំហំនាំចេញនាពេលនេះដោយសារតែបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកលដែលកំពុងបន្តកើតមាន»។

​ឯកឧត្តម​ ​ហេង​ ​សុខ​គង់​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ ​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​បាន​មានប្រសាសន៍ថា ​ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ឧស្សាហកម្ម​កំពុង​ត្រូវ​បាន​ធ្វើឡើង​ ​ខណៈ​ដែល​តម្រូវ​ការ​ ​និង​ការ​បញ្ជាទិញ​ផលិតផល​មិនមែន​កាត់​ដេរ​មានការ​កើន​ឡើង​។​

​

ឯកឧត្តម​ ​ហេង​ ​សុខ​គង់​ ​បាន​បញ្ជាក់ថា​ ៖

«ឧស្សាហកម្ម​ផលិត​កង់​ ​គឺជា​ផលិតផល​នាំចេញ​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា​ ​ទៅកាន់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ ​ដែល​កង់​ផលិត​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រជាប្រិយភាព​។ ប្រទេសកម្ពុជា​នាពេលបច្ចុប្បន្ននេះ​ កំពុង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ឧស្សាហកម្ម​ដែល​ផ្អែកលើ​បច្ចេកវិទ្យា​មួយ​ចំនួន​ ​ហើយ​ការនាំចេញ​ក៏មាន​កំណើន​ខ្ពស់​ផង​ដែរ​ »។​

​

សូមបញ្ជាក់ដែរថា ៖ កង់​ត្រូវ​បាន​នាំចេញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងទៀត​ ​ដូចជា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ ​និង​ប្រព័ន្ធ​ប្រទេស​ដែល​ទទួល​បាន​ឋានៈ​អនុគ្រោះ​បំផុត​ផ្នែក​ពាណិជ្ជកម្ម​ (​Most​-​Favour​e​d​ ​Nation​-​M​F​N)​។

បច្ចុប្បន្ន​ កម្ពុជាមាន​រោងចក្រផលិត​កង់​ចំនួន ៥ ​ ​ដែល​រោងចក្រ​ទាំងនោះ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បា​វិ​ត​ ​ខេត្ត​ស្វាយរៀង​ ក្រោមការវិនិយោគពីសំណាក់​ក្រុមហ៊ុន​ចំនួន​៥ ​រួម​មាន ​ក្រុមហ៊ុន​Ever​grand​ ​Bicycle​ (​Cam​bo​d​i​a​) ​ក្រុមហ៊ុន​ ​Speed​t​e​c​h​ ​Industrial​ ​Co​ ​L​t​d​ ​ក្រុមហ៊ុន​ ​Smart​ ​T​e​c​h​ (​Cam​bo​d​i​a​) ​Co​ ​L​t​d​ ​ក្រុមហ៊ុន​ ​A​ ​and​ J (​Cam​bo​d​i​a​) ​Co​ ​L​t​d​ ​និង​ ​ក្រុមហ៊ុន​ X​D​S ​Bicycle​ (​Cam​bo​d​i​a​) ​Co​ ​L​t​d​។​

ដោយឡែក កាលពីពេលកន្លងទៅថ្មីៗ ក្រុមហ៊ុន​ ​L​in​g​rich​ ​Bicycle​ (​Cam​bo​d​i​a​) ​Co​., ​L​t​d​ ត្រូវ​បាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​អនុម័ត​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កង់​ ​កង់​អគ្គិសនី​ ​និង​គ្រឿងបន្លាស់​កង់​ ​ដែល​មាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​តាយ​សេង​បា​វិ​ត​ ​ខេត្ត​ស្វាយរៀង​។​ ក្រុមហ៊ុន​នេះ​ ​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​៧​.​២​ ​លាន​ដុល្លារ​អាមេរិក​ ​ដោយ​បង្កើត​ការងារ​បាន​ចំនួន​ ​៦​.​២​៥​០​ ​កន្លែង​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ