ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានស្នើដល់រដ្ឋាភិបាលចិនឱ្យពន្លឿនការចរចាលើពិធីសារអនាម័យ និងភូតគាមអនាម័យ លើការនាំចេញនូវផលិតផលកសិកម្មមួយចំនួនក្រោយពីបានដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម បានថ្លែងបែបបនេះនៅក្នុងសន្និសីទស្តីពី «ការផ្សព្វផ្សាយពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិលើកទី៥ នៅប្រទេសកម្ពុជា» ដោយលើកឡើងនូវប្រធានបទស្តីពីស្ថានភាពនៃការនាំចេញផលិតផលពីប្រទេសកម្ពុជា សម្រាប់ចូលរួមពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិកាលពីពេលថ្មីៗនេះ។
ឯកឧត្តម ប៊ុន ចន្ធី បានលើកឡើងអំពីកាលានុវត្តភាព និងកំណើននៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីររហូតដល់ ៣៨% បើធៀបនឹងឆ្នាំ២០២០ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្រជាបន្តបន្ទាប់ដែលជាការតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិនលើគ្រប់វិស័យ ពិសេសលើការជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យមានប្រៀបលើការប្រកួតប្រជែងក្នុងរបត់ទីផ្សារសកលដែលកំពុងមានចលនាក្នុងសម័យឌីជីថល ៤.០។

ឯកឧត្តម ប៊ុន ចន្ធី ក៏បានស្នើដល់រដ្ឋាភិបាលចិនពន្លឿនការចរចាលើ ពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មមួយចំនួន និងពន្លឿនចុះហត្ថលេខាសម្រាប់ការនាំចេញផ្លែមៀន ម្នាស់ ធុរេន ស្រកានាគ ម្រេច សំបុកទឹកមាត់ត្រចៀកកាំ និងដូងពីប្រទេសកម្ពុជា ចូលទីផ្សារចិន ឱ្យបានកាន់តែឆាប់តាមតែអាចធ្វើបាន ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានរំលឹកពីចំណងមិត្តភាពជាមួយមហាមិត្តចិន ដែលកកើតឡើងប្រមាណជិតពីរពាន់ឆ្នាំ តពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់បច្ចុប្បន្ននេះ ដែលត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរចាត់ទុកថាជាចំណងមិត្តភាព «ដែកថែប»។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ និងវីរភាពនៃបុព្វបុរសនៃប្រទេសទាំងពីរ ដែលបានបន្សល់ជាកេរដំណែល និងការរក្សាចំណងមិត្តភាពដែលមានតម្លៃជាប្រវត្តិសាស្ត្រនេះ ឱ្យកាន់តែមានភាពរីកចម្រើន និងរុងរឿងជាបន្តទៅមុខទៀត។
ជាការកត់សម្គាល់ ប្រទេសកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលចិនអន្ដរជាតិដោយជោគជ័យ បានចំនួន ៤លើក រួចមកហើយចាប់តាំងពីឆ្នាំ២០១៨ រហូតមក។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាពិព័រណ៍ទំនិញនាំចូលចិនអន្ដរជាតិ គឺជាវេទិកាពាណិជ្ជកម្មមួយដ៏សំខាន់សម្រាប់ពិភពលោកទាំងមូល ក្នុងការផ្លាស់ប្តូរទំនិញ សេវា គម្រោងវិនិយោគ និងទេសចរណ៍រវាងប្រទេសចូលរួមមកពីគ្រប់តំបន់ជុំវិញពិភពលោក ហើយការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ បានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន កាន់តែរឹងមាំមួយកម្រិតថែមទៀត។ សូមបញ្ជាក់ថា សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាព និងកាលានុវត្តភាពនៃការធ្វើធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការត្រៀមលក្ខណៈរបស់ប្រទេសកម្ពុជា ដើម្បីរៀបចំចូលរួមពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិកម្រិតពិភពលោកលើកទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content