តម្លៃមាសធ្លាក់ចុះបន្តិចពិតមែន ប៉ុន្តែស្ថិតនៅក្នុងកម្រិតខ្ពស់ជាង ២ ៥០០ ដុល្លារក្នុងមួយអោន

បរទេស​៖ យោងតាមប្រភពពី FX បានរាយការណ៍ថា តម្លៃមាសបានធ្លាក់ចុះបន្តិចកាលពីសប្តាហ៍មុន ប៉ុន្តៃវានៅតែមានតម្លៃខ្ពស់ជាង ២ ៥០០ ដុល្លារក្នុងមួយអោនដដែល ដោយសារអំណាចនៃតម្លៃប្រាក់ដុល្លារអាម៉េរិកចុះខ្សោយ។

ទន្ទឹមនឹងនេះ មាសមានតម្លៃ ២ ៥១៣ ដុល្លារក្នុងមួយអោន ដែលធ្លាក់ចុះពី ២ ៥៣០ ដុល្លារកាលពីសប្តាហ៍មុន។ ការឡើងថ្លៃដល់កម្រិតខ្ពស់ជាង ២ ៥០០ ដុល្លារក្នុងមួយអោននេះ គឺជាការកើនឡើងប្រចាំខែជាលើកដំបូងចាប់តាំងពីខែមីនា ដែលបង្ហាញពីការកើនឡើងតម្រូវការអ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ ការកើនឡើងនៃតម្រូវការរបស់ចិនមានសារៈសំខាន់ទៅលើទីផ្សារ ដោយសារវារារាំងទៅនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងសម្ពាធពីទីផ្សារសហរដ្ឋអាមេរិក។ របាយការណ៍របស់ក្រុមប្រឹក្សាមាសពិភពលោកបង្ហាញថា ការកើនឡើងតម្រូវការនៅក្នុងប្រទេសចិនអាចជាសញ្ញានៃការកើនឡើងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងចំណាប់អារម្មណ៍លើមាស ដោយសារវាជាទ្រព្យសម្បត្តិមានសុវត្ថិភាពក្នុងអំឡុងពេលមានអតិផរណា និងការធ្លាក់ចុះតម្លៃរូបិយប័ណ្ណ។

ថ្មីៗនេះ ប្រាក់ដុល្លារអាមេរិកក៏ជាកត្តាមួយទៀតដែលជំរុញតម្លៃមាសឡើងថ្លៃផងដែរ ដោយសារសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកធ្លាក់ចុះ បើធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។ ជាទូទៅ ការធ្លាក់ចុះតម្លៃប្រាក់ដុល្លារនឹងជំរុញតម្លៃមាសឡើងថ្លៃ ដោយសារនៅពេលដែលប្រាក់ដុល្លារធ្លាក់ចុះ មាសកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគ។ ទន្ទឹមនឹងនេះ ការធ្លាក់ចុះតម្លៃប្រាក់ដុល្លារត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងនៃការរំពឹងទុកជុំវិញការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនាពេលខាងមុខ រួមមានតួលេខការទាមទារអត្ថប្រយោជន៍គ្មានការងារធ្វើ និងផលិតផលក្នុងស្រុកសរុប (GDP) ផងដែរ។ គេព្យាករណ៍ថា សូចនាករទាំងនេះអាចនឹងជំរុញធនាគារកណ្តាលអាម៉េរិកទម្លាក់អត្រាការប្រាក់ ដោយសារសុន្ទរកថាថ្មីមួយរបស់លោក Jerome Powell ប្រធានធនាគារកណ្តាលបានថ្លែងពីហានិភ័យចំពោះទីផ្សារការងារពីការរក្សាអត្រាការប្រាក់ខ្ពស់។

ឥឡូវនេះ វិនិយោគិនកំពុងរង់ចាំមើលថា ប្រសិនបើររបាយការណ៍ការងារខ្សោយអាចបង្កើនបង្កើនក្តីសង្ឃឹមសម្រាប់ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុលឿនជាងមុន។ ប្រសិនបើតួលេខអតិផរណាខ្ពស់ ធនាគារកណ្តាលអាចរក្សាអត្រាការប្រាក់ខ្ពស់នៅដដែល នោះតម្លៃមាសអាចធ្លាក់ចុះ។ ប្រសិនបើតួលេខអតិផរណាធ្លាក់មកត្រឹមគោលដៅកំណត់ដោយធនាគារកណ្តាល នោះអត្រាការប្រាក់អាចនឹងត្រូវបានកាត់បន្ថយ ប៉ុន្តែតម្លៃមាសនឹងឡើងថ្លៃ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)