នាយករដ្ឋមន្រ្តីជប៉ុន ៖ ប្រព័ន្ធទូទាត់បាគងជាឧទាហរណ៍បង្ហាញពីកិច្ចសហប្រតិបត្តិការជោគជ័យរវាងជប៉ុន-កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម Fumio Kishida នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន បានរំលេចពីឈ្មោះប្រព័ន្ធទូទាត់បាគង ថាជាឧទាហរណ៍ជាក់ស្តែងបង្ហាញពីកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាងជប៉ុន និងកម្ពុជា ដែលជាគំរូល្អមួយសម្រាប់ប្រទេសក្នុងតំបន់អាស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍។

នៅក្នុងសុន្ទរកថារបស់ឯកឧត្តម Fumio Kishida នាវេទិកាអនាគតអាស៊ី (Future of Asia Forum) ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបានមានប្រសាសន៍ថា៖

“ឆន្ទៈរបស់ថ្នាក់ដឹកនាំវ័យក្មេង ក្នុងវ័យ ៣០ និង ៤០ ឆ្នាំនៅធនាគារជាតិនៃកម្ពុជា គួបផ្សំជាមួយនឹងគំនិតឆ្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុនជប៉ុនដែលទើបបង្កើតថ្មី បាននាំមកនូវអត្ថប្រយោជន៍ផ្នែកសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់ប្រជាជននៅតាមតំបន់ជនបទ ដែលជាកន្លែងគ្មានសាខាធនាគារ។”

ឯកឧត្តមមានប្រសាសន៍បន្ថែមថា៖

“ខ្ញុំជឿថាយើងអាចបង្កើតប្រព័ន្ធទូទាត់សងប្រាក់ផ្សេងទៀតដែលប្រៀបបានដូចជាប្រព័ន្ធបាគងទីពីរ និងទីបី ដោយបង្កើតជាខ្សែច្រវាក់នៃនវានុវត្តន៍និងមានសមត្ថភាពលើសពីការទូទាត់ក្នុងស្រុក។”

សូមបញ្ជាក់ផងដែរថា បាគងគឺជាប្រព័ន្ធទូទាត់បែបទំនើបមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយទៅសមាជិកដ៏ទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច ។

​ប្រព័ន្ធ​បាគង​ប្រៀប​ដូច​ជា​ឆ្អឹងខ្នង​នៃ​ប្រព័ន្ធ​ទូទាត់​ ដែល​អាច​ឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ភ្លាមៗ​ជា​អេ​ឡិច​ត្រូ​និក​ដូច​ជា​ ការ​ទូទាត់​ ផ្ទេរ​ប្រាក់​ ដាក់​ប្រាក់​ និង​ដក​ប្រាក់​ កាន់តែ​មាន​ភាព​ងាយស្រួល​ ឆាប់រហ័ស​ កាត់​បន្ថយ​ចំណាយ​ថ្លៃ​ប្រតិបត្តិការ​ និង​មាន​សុវត្ថិភាព​ខ្ពស់​។​

មិនតែប៉ុណ្ណោះ​ ក្នុង​បរិការណ៍​ប្រទេស​កំពុង​ទទួល​រង​វិបត្តិ​កូ​វី​ដ​១៩  និងប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ​ដែល​តម្រូវការ​ទូទាត់​អេ​ឡិច​ត្រូ​និក​កំពុង​មានការ​កើនឡើង​   ​ប្រព័ន្ធ​បាគង​ ​ជួយ​​សម្រួលការ​ទូទាត់​ជា​អេ​ឡិច​ត្រូ​និក​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ដោយ​មិនចាំបាច់ប្រើប្រាស់សាច់ប្រាក់​ដោយ​ផ្ទាល់​។​  

ប្រព័ន្ធ​បាគង​ គឺការ​សម្រេច​បាន​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូទាត់​  ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ន​ ព្រមទាំង​រួមចំណែក​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ស្រប​តាម​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ និង​បរិបទ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ក្នុង​តំបន់​។​

ទន្ទឹម​នោះ​ ប្រព័ន្ធ​បាគង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ប្រតិបត្តិការ​ឆ្លង​គ្រឹះស្ថាន​  (Interoperability)​  និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ក៏​ដូច​ជា​ផ្តល់​លទ្ធភាព​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​ក្នុង​តំបន់​ដើម្បី​សម្រួលការ​ផ្ទេរ​ប្រាក់​ និង​ការ​ទូទាត់​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​។

គួររំលឹកផងដែរថា កម្ពុជា​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រទេស​អភិវឌ្ឍន៍​តិច​បំផុត​ដោយ​អង្គការ​សហ​ប្រជាជាតិ ហើយមានតែ ២២% នៃប្រជាជនពេញវ័យប៉ុណ្ណោះដែលមានគណនីទូទាត់តាមធនាគារ ឬទូរស័ព្ទក្នុងឆ្នាំ ២០១៧ ដែលទាបជាងតួលេខក្នុងតំបន់ ៧០% នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ នេះបើយោងតាមធនាគារពិភពលោក។ នោះគឺជាហេតុផលសំខាន់មួយដែលធនាគារកណ្តាលបានបង្កើតរូបិយប័ណ្ណឌីជីថលថ្មី ដោយដាក់ចេញនូវប្រព័ន្ធដែលនឹងផ្តល់ឱ្យមនុស្សគ្រប់គ្នានូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ដែលមានតម្លៃសមរម្យ។ ធនាគារកណ្តាលបានធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា blockchain របស់ជប៉ុន Soramitsu ដើម្បីអភិវឌ្ឍប្រព័ន្ធទូទាត់បាគង ដែលត្រូវបានដាក់ឈ្មោះតាមប្រាសាទបុរាណមួយក្នុងប្រទេសកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព