អគារការិយាល័យថ្មីមួយ​លេច​រូប​រាង​នៅក្នុង​តំបន់​ទួល​គោក​ ដើម្បី​​បំពេញតម្រូវការ​ទីផ្សដារ

ភ្នំពេញ ៖ អគារការិយាល័យថ្មីមួយត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុង​តំបន់​ដែល​កំ​ពុ​​ងមា​ន​កា​រ​អភិវឌ្ឍលើវិស័យលំនៅឋាន និងពាណិជ្ជកម្ម ហើយ​អគារ​ការិ​យា​ល័យមួយនេះនឹ​ងចូ​ល​រួ​ម​ចំ​ណែក​ដ​ល់​កា​រ​ផ្គត់​ផ្គ​ង់​កា​រិ​យាល័យសម្រាប់ម្ចាស់ក្រុមហ៊ុនសហគ្រាសដែលមានតម្រូវការ ។

អគារការិយាល័យ ៣៤៥ ដ៏ប្រណិត និងទំនើប បានបើកសម្ពោធជាផ្លូវការ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដែ​ល​ជាតំ​ប​ន់​ពាណិជ្ជកម្មចំរុះដ៏មានសក្ដានុពល និង​កំពុង​តែ​រីក​ច​ម្រើ​ន​​ឥតឈប់ឈរក្នុងវិស័យអចលនទ្រព្យ កា​ល​ពី​ថ្ងៃ​ទី២១ ខែមករា ២០២៤ ដោយមានការចូលរួមពីភ្ញៀវកិត្តិយស គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ ដៃគូរវិ​និ​យោ​គិន និ​ង​ភ្ញៀ​វ​​ផ្សេង​ៗទៀតយ៉ាងច្រើនកុះករ ។

អគារការិយាល័យនេះ មានកម្ពស់ ១៥ជាន់ ចែកជាបន្ទប់ការិយាល័យច្រើនប្រភេទ ក្រោមការបានរចនា​យ៉ា​ង​ស្អា​ត​ប្រណិត ទំនើបទាន់សម័យ និងមា​ន​ផា​សុក​ភាព​។​ លើសពីនេះមានការគិតគូ​រ​យ៉ាង​ម៉​​ត់ចត់ទៅលើប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធសន្ដិសុខ២៤ម៉ោង កន្លែងចំណតឡាន និងម៉ូតូ រួមទាំងជ​ណ្ដើរ​យ​ន្ត​ជា​ច្រើ​ន ដោយមានបន្ទប់ទឹកដាច់ដោយឡែក និង បន្ទប់ប្រជុំដ៏សម្បូរបែប ដើម្បីឆ្លើ​យតប​ទៅ​នឹង​ត​ម្រូ​វ​កា​រ​រ​ប​ស់អ្ន​ក​ជួ​លក្នុង​សម័យទំនើប។

ស្ថិតនៅក្នុងខណ្ឌទួលគោក ដែលជាតំបន់ដ៏មានសក្ដានុពលធ្វើឱ្យអគារការិយាល័យសម្រាប់ជួល ៣៤៥ នេះ កាន់តែលេចធ្លោ ដោយ​សារ​ទីតាំង​អំណោយ​ផល​ល្អ ​មាន​ការ​​ហុំព័ទ្ធជុំវិញដោយកន្លែងហាត់ប្រាណ ផ្សារ​ទំ​នើ​ប ធនាគារ ភោជនីយដ្ឋាននានាជាច្រើន ផ្ដល់ជូននូវភាពងាយស្រួលដល់អ្នក​ជួ​ល​អ​គា​រ និង​បុគ្គលិករបស់ខ្លួនផងដែរ។

លោក ឌី រដ្ឋា នាយកគ្រប់គ្រងទូទៅនៃអគារបានមានប្រសាសន៍ថា អគារការិយាល័យ ៣៤៥ នឹងបំ​ពេ​ញត​ម្រូ​វ​​ការរបស់អ្នកជួលសម័យថ្មី បង្កើត​ជា​សហគ​មន៍​ពា​ណិជ្ជ​កម្មទំនើបមួយ សបញ្ជាក់ពីទីតាំង​មួ​យ​ដែ​ល​លើ​ស​ពីកន្លែងធ្វើ តែជាកន្លែងដែលសម្រាប់ធ្វើកិច្ចទំនាក់ទនង បង្កើតជាសហគមន៍ល្អ ចែករំលែកគំនិត និងបទ​ពិសោធន៍ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ។

គួរបញ្ជាក់​ថា ទួ​ល​គោ​ក និងកំពុ​ង​ក្លាយជាតំ​ប​ន់​ដែ​ល​មា​នភាពទា​ក់​ទា​ញ​ខ្លាំ​ង​ដូ​ច​នឹង​តំ​ប​ន់​នៅ​ក​ណ្ដាល​ក្រុ​ង​បឹង​កេង​ក​ង​ដែរ ដោយ​តម្លៃ​ដី​ធ្លី​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​បាន​ហក់​ឡើង​ជាបន្តបន្ទាប់ អគារខ្ពស់ៗនៅក្នុង​ទឹក​ដី​នៃ​​​​​ខ​ណ្ឌមួយនេះ ក៏ឃើញថារីកលូតលាស់ឡើងជាបន្តបន្ទាប់ ដោយបណ្ដុំអា​ជីវ​ក​ម្មជា​ច្រើ​ន​ក៏​បា​នបោះ​ទី​តាំ​​ងនៅ​តំ​បន់​នោះ​ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋដែលមានកំណើនកាន់តែច្រើនឡើង ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេស ៣ នៅអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។