ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសារទំនាក់ទំនងល្អ កម្ពុជាបានទទួលអ្នកវិនិយោគិនវៀតណាមដ៏ច្រើន ខណៈដែលប្រទេសវៀតណាមគឺជាទីផ្សារដ៏សំខាន់សម្រាប់នាំចេញកសិផលពីកម្ពុជាដែលធ្វើឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ជាង ១០ពាន់លានដុល្លារអាមេរិក ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ក្នុងឱកាសទទួលជួបលោកស្រី ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម បានមានប្រសាសន៍ថា ប្រទេសកម្ពុជា-វៀតណាម បានធ្វើការជាមួយគ្នាលើក្របខ័ណ្ឌជាច្រើន រួមទាំងក្នុងក្របខ័ណ្ឌរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សភា និងសភា រហូតដល់អង្គការមហាជន ដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា បានធ្វើការជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ គឺមានរយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្វីដែលសំខាន់ថែមទៀតនោះគឺត្រូវបន្តថែរក្សាតួនាទី និងទំនាក់ទំនងល្អលើនយោបាយការបរទេស ដែលមិត្តភាព សាមគ្គីភាពរបស់ប្រទេសទាំងពីរ គឺមិនអាចបំបែកបំបាក់បានឡើយក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“វៀតណាម ជាទីផ្សារដ៏សំខាន់ ក្នុងការទទួលកសិផលនាំចេញពីកម្ពុជា។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឈានដល់ជាង ១០ពាន់លានដុល្លារ ដែលជាទំហំមួយដ៏ធំ”
សម្តេចតេជោបានសំដែងនូវទឹកចិត្តចំពោះការរីកចម្រើនរបស់ប្រទេសវៀតណាម ហើយដែលការរីកចម្រើនរបស់វៀតណាម គឺពិតជាមានរួមចំណែកជួយដល់ការរីកចម្រើនរបស់កម្ពុជាផងដែរ។ ដោយសារទំនាក់ទំនងល្អនៃប្រទេសទាំងពីរ កម្ពុជា បានទទួលអ្នកវិនិយោគវៀតណាមដ៏ច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត រួមទាំងវិស័យថាមពល។
សម្តេចបានគូសបញ្ជាក់អំពី ការប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់តែជាតំបន់អសន្តិសុខ ក្លាយទៅជាតំបន់ព្រំដែន សន្តិភាព មានកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរីកចម្រើន ទេសចរណ៍ អប់រំ វប្បធម៌ ពិសេសការធ្វើដំណើរចេញចូលរកគ្នារវាងប្រជាជន នៃប្រទេសទាំងពីរ និងបានស្នើដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា បន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដែលចូលទៅសំរាកព្យាបាលជំងឺក្នុងប្រទេសវៀតណាម។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងកូវីដ១៩ របស់ប្រទេសវៀតណាម យ៉ាងមានប្រសិទ្ធភាព ។
លោកស្រី ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ក៏បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ហើយអ្វីដែលជាការចាប់អារម្មណ៍ គឺការអភិវឌ្ឍដ៏លឿនរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនោះអ្វីដែលជាកត្តាសំខាន់បំផុត គឺការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា។
លោកស្រី បានថ្លែងអបអរសាទរចំពោះទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ដោយសារឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ និងខួបលើកទី៤៥ ដែលការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលនឹងឈានចូលមកដល់នៅឆ្នាំ២០២៣ ។
ទាក់ទិនទៅនឹងកិច្ចសហប្រតិបត្តិការរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរ លោកស្រី ង្វៀន ធីថាញ់ មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា សមាគមទាំងពីរបានចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីពង្រីកសកម្មភាពដើម្បីឲ្យសមាគមនេះ បន្តសកម្មភាពច្រើនជាងមុន និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពិសេសរវាងប្រជាជន និងប្រជាជន ។ ពិសេសឆ្នាំ២០២២នេះ កម្ពុជា ធ្វើជាប្រធានអាស៊ាន ដែលនឹងចូលរួមលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content