សៀមរាប៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា បានជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក WIPO ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសធុនតូចនិងមធ្យម និងជំនួយគាំទ្រអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា និងតួនាទីសំខាន់របស់កម្មសិទ្ធិបញ្ញា ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ។

កិច្ចប្រជុំនេះ បានធ្វើឡើង កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅកម្ពុជារបស់ ឯកឧត្តម Daren Tang និងគណៈប្រតិភូអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ និងជាជំនួបដ៏មានសារៈសំខាន់ សម្រាប់អនុវត្តផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ាន ឆ្នាំ២០១៦-២០២៥ និងផែនការយុទ្ធសាស្រ្តរយៈពេលមធ្យម ឆ្នាំ២០២២-២០២៦។

ឯកឧត្តម អ៊ុក ប្រជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ជាពិភពលោក តាមរយៈការផ្តល់ជំនួយបច្ចេកទេសសម្រាប់ប្រព័ន្ធ IPAS ការរៀបចំច្បាប់ និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាព ការកសាងកេរ្តិ៍ឈ្មោះម៉ាក ការកសាងសមត្ថភាពការលើកកម្ពស់ចំណេះសាធារណៈ និងការពង្រឹកការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។
ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពីការអនុវត្តផែនការរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដែលមានរួមបញ្ចូលផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាឆ្នាំ២០២១-២០២៣ និងការអនុវត្តគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលនឹងអនុម័តដោយរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខ។
ឯកឧត្តម អ៊ុក ប្រជា បានស្នើសុំ ឯកឧត្តមអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បន្តគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសក្នុងការអនុវត្តផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា ឆ្នាំ២០២១-២០២៣ ដូចជាការចុះបញ្ជីទំនិញសម្គាល់ភូមិសាស្រ្ត ការធ្វើនិយ័តកម្មលិខិតបទដ្ឋានគតិយុត្តកម្មសិទ្ធិបញ្ញា ការបង្កើតវិទ្យាស្ដានបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញាជាតិ និងគម្រោងបង្កើតមជ្ឈបណ្ឌលគាំទ្រព័ត៌មានបច្ចេកវិទ្យា (TISC) និងបន្តគំាទ្រការអនុវត្តគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដែលនឹងអនុម័តដោយរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខ។
ឯកឧត្តម Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពបានសំដែងការកោតសសើរដល់កម្ពជាក្នងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយទទួលបានជោគជ័យ និងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងនោះក៏មានវិស័យកម្មសិទ្ធិបញ្ញាផងដែរ។ ដោយទ្បែក សេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញារបស់ព្រះរាជាណាចក្រកម្ពុជា និងការចូលរួមរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្នុងការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ដោយមានសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ការរួមចំណែកជាវិជ្ជមានពីប្រព័ន្ធកម្មសិទ្ធិបញ្ញាដល់វិស័យសេដ្ឋកិច្ចសំខាន់ៗ រួមទាំងប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ជាតិ តួនាទីដ៏មានសារៈសំខាន់របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រសួងដទៃទៀតជាសមាជិក ព្រមទាំងសារៈសំខាន់នៃសហគ្រាសធុនតូច និងមធ្យមនៅព្រះរាជាណាចក្រកម្ពុជា និងចំណុចសំខាន់ៗនៃការចុះបញ្ជីម៉ាកអន្តរជាតិ តាមប្រព័ន្ធម៉ាឌ្រីដ ។ល។
ឯកឧត្តម Daren Tang ក៏បានលើកទ្បើងភាពជោគជ័យនៃការអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា និងតួនាទីសំខាន់របស់កម្មសិទ្ធិបញ្ញា រួមមាន៖ កំណើនសេដ្ឋកិច្ចដែលជំរុញដោយការនាំចេញសម្លៀកបំពាក់ និងទេសចរណ៍ និងបានទទួលស្គាល់ថាការបង្កើនកម្រិតឌីជីថលភាវូបនីយកម្មមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេស ។ ឯកឧត្តមអគ្គនាយក ក៏បានសម្ដែងនូវការប្ដេជ្ញាចិត្ត ក្នុងការបន្តជួយគាំទ្រនូវគម្រោងនានារបស់កម្ពុជាបន្ថែមទៀត ដើម្បីជួយលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អត្រាបង្កកំណើតពិភពលោកធ្លាក់ដល់កម្រិតមិនធ្លាប់មាន គំរាមកំហែងដល់សេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មនុស្សជាតិកំពុងឈានចូលដល់យុគសម័យប្រជាសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមក ខណៈអត្រាបង្កកំណើតសកលបានធ្លាក់ចុះ ដែលអាចបង្កផលប៉ះពាល់ដល់ស្ថិរភាពប្រជាជន និងសេដ្ឋកិច្ចពិភពលោកនៅពេលអនាគត

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សមាជិកសភាអាមេរិក ៥០នាក់ ទាមទារឱ្យលោក Trump បង្ហាញរបាយការណ៍ចំណាយពិតទៅលើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សមាជិកសភាតំណាងរាស្ត្រអាមេរិក កំពុងទាមទារឱ្យរដ្ឋបាល លោក Donald Trump ផ្តល់ទិន្នន័យលម្អិតអំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងជីវិតមនុស្សក្រោមជម្លោះយោធាជាមួយនឹងប្រទេសអ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

កាណាដា គំរាមផ្តាច់អគ្គិសនីក្រុមហ៊ុន និងលំនៅឋានពលរដ្ឋអាមេរិក ១,៥លានកន្លែង សងសឹកនឹងការដំឡើងពន្ធ ៥០ភាគយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
កាណាដា បានគំរាមផ្តាច់អគ្គិសនីតាមបណ្តាក្រុមហ៊ុន ទីតាំងអាជីវកម្ម និងលំនៅឋានពលរដ្ឋអាមេរិក ប្រុមាណ ១,៥លានកន្លែង សងសឹកនឹងការតម្លើងពន្ធ ៥០ ភាគយ របស់ Trump





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content