កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ «វេទិកាសហគ្រិនស្រ្តីកំពូលអាស៊ាន»

ភ្នំពេញ៖ តំណាងគណៈកម្មាធិការបណ្តាញសហគ្រិនស្រ្តីអាស៊ាន (CamWen) នៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំលំដាប់ថ្នាក់តំបន់អាស៊ាន the Pinnacle Entrepreneur Forum 2025 នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា អមដោយកម្មវិធីប្រគល់ពាន់រង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ាន។

នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងអញ្ជើញជាអធិបតីនៃ”វេទិកាសហគ្រិនស្រ្តីកំពូលអាស៊ាន” តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «The World Prospers when We Collaborate» ព្រមទាំងសហគ្រិនស្រ្តីមកពីបណ្តាប្រទេសនានាជាង១០០០នាក់ នឹងចូលរួមក្នុងវេទិកាដ៏សំខាន់នេះ។

លោកជំទាវទន្តបណ្ឌិត អេង លីគួង ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) និងជាប្រធានបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) បានមានប្រសាសន៍ថា៖ កម្មវិធី AS​E​A​N​ Women Entrepreneurs Network Award (AWEN Award) ត្រូវបានបង្កើតឡើងក្នុងគោលបំណងតំណាងឱ្យស្ត្រីក្នុងវិស័យសេដ្ឋកិច្ចទាំងអស់ ដែលនៅក្នុងរដ្ឋជាសមាជិកអាស៊ាន ផ្ដោតទៅលើ ការបង្កើតវេទិកាក្នុងតំបន់, ការគាំទ្រសហគ្រិនស្ត្រីអាស៊ាន ឱ្យមានលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែប្រសើរ ជាពិសេស ផ្តល់ឱកាសឲ្យសហគ្រិនទាំងនេះបង្កើតជាបណ្ដាញសហគមន៍យ៉ាងរឹងមាំ ក៏ដូចជាបង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានាឱ្យទទួលបានជោគជ័យ។

លោកជំទាវបានបន្តលើកឡើងថា៖

«ការរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិមួយនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ទាំងមុខមាត់ប្រទេសជាតិ និងទាំងសម្រាប់កភាពទាក់ទាញប្រយោជន៍ជូនជនរួមជាតិទាំងមូល»។

លោកជំទាវសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយនេះនឹងក្លាយទៅជាកាតាលីករ ក៏ដូចជា Platform អន្តរជាតិដ៏សំខាន់មួយសម្រាប់ចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្រទៅដល់រាជរដ្ឋាភិបាល ដែលកំពុងដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជាការគាំទ្រយ៉ាងសំខាន់ទៅដល់គោលនយោបាយអាស៊ាន និងអន្តរជាតិ នៅក្នុងការលើកកម្ពស់ និងជំរុញសក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យជំនួញនានា ដើម្បីភាពរីកចំរើនលូតលាស់ទៅលើសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម ប្រកប​ដោយចិរភាព និងវឌ្ឍនភាព។

Pinnacle Entrepreneur Forum នឹងក្លាយទៅជាវេទិកាប្រចាំឆ្នាំមួយនៅកម្ពុជាសម្រាប់សហគ្រិនស្ត្រីនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងការផ្សារភ្ជាប់ និងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការផ្សេងៗ តាមរយៈការចូលរួមក្នុងវេទិកាប្រចាំឆ្នាំ ហើយក៏ជាវេទិកានៃការជជែកវែកញែក ពិភាក្សាស៊ីជម្រៅពីសំណាក់បុគ្គលពាក់ព័ន្ធសំខាន់ៗ អំពីទិដ្ឋភាពទូទៅនៃបរិយាកាសធុរកិច្ច សេដ្ឋកិច្ច និងវិស័យពាក់ព័ន្ធ សម្រាប់ប្រជាជាតិអាស៊ាន។ វេទិកានេះផងដែរ នឹងផ្តល់នូវចំណេះដឹង ព័ត៌មានពាក់ព័ន្ធសំខាន់ៗសម្រាប់ធុរជន សហគ្រិន ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា សម្រាប់យកទៅធ្វើជាប្រយោជន៍ក្នុងប្រតិបត្តិការធុរកិច្ច ឬកិច្ចការសម្រាប់ប្រទេស ក៏ដូចជាស្ថាប័នរបស់ខ្លួន។

គួររំលឹកថា កម្ពុជា កាលពីឆ្នាំ២០២៤ ក៏បានធ្វើជាម្ចាស់ផ្ទះវេទិកា ASEAN Women Entrepreneurs នេះប្រកបដោយជោគជ័យផងដែរ ដោយមានសហគ្រិនជាង៥០០នាក់ចូលរួម។ ពិធីប្រគល់ពានរង្វាន់ AWEN ជាវេទិកាសកលដ៏មានកិត្យានុភាព ដើម្បីទទួលស្គាល់ និងអបអរសាទរសមិទ្ធផលរបស់សហគ្រិនស្ត្រីមកពីជុំវិញពិភពលោក។

ដោយឡែក បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) គឺជាបណ្តាញដ៏រស់រវើកនៃសហគ្រិនស្ត្រីនៅកម្ពុជា ដែលឈានមុខគេ ក្នុងភាពជាអ្នកដឹកនាំ បណ្តុះបណ្តាល និងការតស៊ូមតិសម្រាប់អាជីវកម្មដែលដឹកនាំដោយស្ត្រី។ បណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) គឺជាវេទិកាថ្នាក់តំបន់ដែលបង្រួបបង្រួមសហគ្រិនស្ត្រីទូទាំងអាស៊ាន ផ្តល់អំណាចភាពជាអ្នកដឹកនាំរបស់ស្ត្រី និងលើកកម្ពស់កំណើនសេដ្ឋកិច្ចុ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់


Leave a Reply

Your email address will not be published.Required fields are marked *