ទំហំនៃការនាំចេញ​ទំនិញ​​ទៅជប៉ុនរបស់កម្ពុជា​មាន​ទឹកប្រាក់​​ ១​៧​៥​២​​​លាន​ដុល្លារ

ភ្នំពេញ ៖ យោងតាមទិន្នន័យដែលបង្ហាញដោយ​​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ប្រទេស​ជប៉ុន​ (​JET​RO) ​បានឲ្យដឹង​ថា​ ក្នុងឆ្នាំ២០២១​កន្លងទៅនេះ កម្ពុជា​បានធ្វើការ​នាំចេញ​ទំនិញ​ទៅ​កាន់ទីផ្សារប្រទេស​ជប៉ុន​មាន​តម្លៃ​ ​១ ​​៧​៥​២​ ​លាន​ដុល្លារ​ ​កើន​ឡើង​ ​៨​.​៤​ ​ភាគរយ​ ​ធៀប​ឆ្នាំ​២០២០ ដែលមាន​ចំនួន ១ ៦៩២ ​លាន​ដុល្លារ​។

នៅក្នុងបញ្ជី​នៃការនាំចេញ​​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​ ដែលបញ្ជាក់ដោយអង្គការ​ JET​RO រួមមានដូចជា​ស្បែកជើង ស​ម្លៀ​ក​បំពាក់​ ​និង​គ្រឿងបន្លាស់​អគ្គិសនី​ ​គ្រឿង​អេ​ឡិច​ត្រូនិក​ រីឯ​​ជប៉ុន​នាំ​ចូលមក​កម្ពុជា​​មាន ផលិតផល​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិក គ្រឿង​បរិក្ខារ​សម្រាប់​លំនៅឋាន ​​ផលិតផល​បច្ចេកវិទ្យា និង​គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម​ ក៏​ជាការនាំចូល​ដ៏​សំខាន់​​ដែរ​។​

​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​ ​និង​កូរ៉េ​ខាងត្បូង​ ​ហើយ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ដៃគូ​សំខាន់​ៗ​ដូចជា​ ​ជប៉ុន​ ​ឥណ្ឌា​ ​ម៉ុងហ្គោលី​ ​កាណាដា​ ​និង​ចក្រភពអង់គ្លេស​ ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទី​ផ្សារ​ ​និង​ជំរុញ​ការនាំចេញ​។​

​ក្រសួង​ពាណិជ្ជកម្មក៏​បាន​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​សិក្សា​ ​និង​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ​ ​និង​វិ​ស័យឯកជន​ ​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​អតិបរមា​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​ជា​ហត្ថលេខី​ ខណៈដែល​សមាគម​ជប៉ុន​-​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​អ្នក​វិនិយោគ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​ ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ ដែលដំណើរ​ទស្សនកិច្ច​នេះត្រូវបាន​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​ផ្សព្វផ្សាយ​ច្បាប់​វិនិយោគ​ដែល​ទើប​អនុម័ត​ថ្មី​ដល់​វិនិ​យោគិន​ជប៉ុន​ក្នុង​គោលបំណង​ទាក់ទាញ​ការ​វិនិយោគ​ថ្មីៗ​ពី​ជប៉ុន​មក​កម្ពុជា។

លោកឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ធ្លាប់បាន​មានប្រសាសន៍ថា សព្វថ្ងៃនេះ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​កំពុង​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា មានខេត្តព្រះសីហនុ ​ភ្នំពេញ និង​នៅ​ខេត្តកោះកុង ដូចនេះ នៅពេលដែល​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ជប៉ុន ទំនាក់ទំនង​​ការទូត និង​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​នឹង​កាន់​តែមាន​ទំហំ​កាន់តែ​ធំ​ឡើង​បន្ថែមទៀត​។

លោកឧកញ៉ា លឹម ហេង បាន​បន្តថា ​​មាន​ក្រុមហ៊ុន​ជប៉ុននឹងចូលមកកាន់កម្ពុជាបន្ថែមទៀត ដោយសារកម្ពុជាមានសក្ដានុពល និងផ្តល់ឱកាសចំណេញដល់ពួកគេ ជាពិសេសច្បាប់វិនិយោគកម្ពុជាបានផ្តល់ភាពងាយស្រួលដល់បណ្តាអ្នកវិនិយោគបរទេសទាំងអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ